en     km
en     km

នាទីសុខភាព

Post List #4

ហាត់ប្រាណអាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់

ហាត់ប្រាណអាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកសុដន់

ទាវ ឧស្សាMay 22, 20232 min read

ការធ្វើលំហាត់ប្រាណកាត់អាចបន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានប្រហែល ២០% ឯណ្ណោះ ដោយសកម្មភាពរាងកាយទាំងនេះ អាចកាត់បន្ថយការកើតឡើងវិញនៃជំងឺមហារីកសុដន់ និងកាត់បន្ថយអត្រាមរណៈនៃជំងឺនេះផងដែរ។ ការធ្វើលំហាត់ប្រាណ កាត់បន្ថយកម្រិតអរម៉ូនដែលមានទំនាក់ទនងជាមួយនឹងជំងឺមហារីកសុដន់មួយចំនួន ដូចជា អរម៉ូនអ៊ឺស្ត្រូសែន(oestrogen) អង់ដ្រូសែន(androgen) អាំងស៊ុយលីន និងអរម៉ូនឡេបទីនដែលជាអរម៉ូនទាក់ទងនឹងការឃ្លាន។ ជាពិសេស ការធ្វើលំហាត់ប្រាណធ្វើឱ្យប្រព័ន្ធភាពស៊ាំមានសកម្មភាពកាន់តែប្រសើរ ដើម្បីការពារស្រ្តីពីជំងឺមហារីកសុដន់។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   លើសពីនេះ យោងតាមការសិក្សាមួយបានបង្ហាញថា ការហាត់ប្រាណអាចកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ចំពោះស្ត្រីក្រោយអស់រដូវផងដែរ។ តាមអង្គការសុខភាពពិភពលោក បានណែនាំស្រ្តីធ្វើចលនារាងកាយយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ នៃលំហាត់ប្រាណក្នុងកម្រិតមធ្យម ឬពី ៦០ ទៅ ៧៥ នាទីនៃលំហាត់ប្រាណស្ថិតក្នុងកម្រិតខ្លាំង ។ នេះប្រហែលស្មើប្រាំថ្ងៃក្នុងមួយសប្តាហ៍…

ដំណាក់កាលរីករាលដាលនៃជំងឺមហារីកសុដន់

ដំណាក់កាលរីករាលដាលនៃជំងឺមហារីកសុដន់

ទាវ ឧស្សាMay 22, 20233 min read

ដំណាក់កាលរីករាលដាលនៃជំងឺមហារីកសុដន់(Metastasis) គឺជាដំណាក់កាលមួយកើតឡើងនៅពេលដែលកោសិកាមហារីកក្នុងសុដន់មិនប្រក្រតី និងចាប់ផ្តើមបែកសាយភាយមិនអាចគ្រប់គ្រងបាន។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   តើមហារីកសុដន់រីករាលដាលយ៉ាងដូចម្តេច? ជំងឺមហារីក​សុដន់​អាច​លុកលុយ និង​លូតលាស់​ទៅគ្រប់ជាលិកា​សុដន់​ស្រ្តី ហើយ​សាយភាយ​ទៅកាន់​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ រួច​បង្កើត​ជា​ដុំ​សាច់​ថ្មី​នៅ​ទីនោះ​។ ចំពោះល្បឿនការរីករាលដាលនៃជំងឺមហារីកសុដន់ គឺផ្សារភ្ជាប់នឹងប្រភេទមហារីកសុដន់ដែលស្រ្តីកំពុងមាន។ មហារីកសុដន់អាចរីករាលដាលតាមវិធី ៣ យ៉ាងដូចជា​៖ វីធីទី១៖ វាអាចរាលដាលពីសុដន់ទៅតំបន់ជុំវិញ ដូចជាអាចមានកូនកណ្តុរនៅក្រោមក្លៀក ឬនៅជិតឆ្អឹងកងជាដើម(collarbone) ។ វិធីទី២៖ កោសិកាមហារីកអាចធ្វើដំណើរតាមចរន្តឈាមទៅកាន់តំបន់ផ្សេងទៀតនៃរាងកាយ ។ និងវិធីទី៣៖ កោសិកាមហារីក…

របៀបពិនិត្យរកមហារីកសុដន់ដោយខ្លួនឯង

របៀបពិនិត្យរកមហារីកសុដន់ដោយខ្លួនឯង

ទាវ ឧស្សាMay 22, 20233 min read

ស្ត្រីគួរពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ ដើម្បីស្វែងរកការផ្លាស់ប្តូរណាមួយនៃសុដន់។ ការពិនិត្យសុដន់ជាទៀងទាត់ អាចជួយដល់ស្រ្តីស្វែងរកដុំពកឬភាពមិនប្រក្រតីណាមួយ និងរកឃើញជំងឺមហារីកទាន់ពេល ដើម្បីងាយស្រួលព្យាបាល និងងាយជាសះស្បើយ។ ស្រ្តីដែលឆាប់បានរកឃើញជំងឺមហារីកសុដន់នៅដំណាក់កាលដំបូង អាចមានឱកាសរស់រានមានជីវិតកាន់តែល្អប្រសើរ។ ការពិនិត្យសុដន់ដោយខ្លួនឯង មានសារៈសំខាន់សម្រាប់សុខភាពសុដន់ ប៉ុន្តែស្រ្តីក៏ត្រូវពិនិត្យតាមការថតឆ្លុះនៅឯមន្ទីរពេទ្យឱ្យបានទៀងទាត់ផងដែរ។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   តើនៅពេលណាដែលស្រ្តីគួរធ្វើការពិនិត្យសុដន់ដោយខ្លួនឯង? ស្ត្រីគួរតែធ្វើការពិនិត្យសុដន់ខ្លួនឯង ម្តងក្នុងមួយខែក្រោយពេលមករដូវ។ ចំពោះស្រ្តីដែលឈប់មករដូវឬរដូវមកមិនទៀងទាត់ ស្រ្តីអាចជ្រើសរើសថ្ងៃណាមួយក៏បានដែលងាយស្រួលចងចាំ ដូចជាថ្ងៃដំបូងនៃខែ ថ្ងៃចុងក្រោយនៃខែ ឬលេខដែលចូលចិត្ត។ ការពិនិត្យសុដន់ដោយខ្លួនឯងចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយស្រ្តីធ្វើការពិនិត្យសុដន់អាចនៅពេលថ្ងៃ ឬពេលយប់…

របបអាហារដែលស្រ្តីគួរបរិភោគពេលកើតមហារីកសុដន់

របបអាហារដែលស្រ្តីគួរបរិភោគពេលកើតមហារីកសុដន់

ទាវ ឧស្សាMay 15, 20236 min read

ពេលដែលមានជំងឺមហារីកសុដន់ ស្រ្តីត្រូវគិតគូរពីរបបអាហារទទួលទានដែលមានតុល្យភាពព្រោះការទទួលទានមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺ។ ការទទួលទានអាហារដែលជំនួយដល់សុខភាពអាចជួយឱ្យស្រ្តី៖ រក្សាទម្ងន់រាងកាយបានល្អ ប្រការនេះជួយដល់ជាលិកាមានភាពរឹងមាំ និងកាត់បន្ថយការរីករាលដាលនៃកោសិកាមហារីកបាន។ បន្ថែមពីនេះ ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់ស្រ្តីកាន់តែរឹងមាំ បន្ថយការអស់កម្លាំង និងធ្វើឱ្យជីវីតកាន់តែប្រសើរ។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស អ្វីដែលពិសេសជាងនេះទៀត ការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ អាចជួយឱ្យរាងកាយឆាប់ជាសះស្បើយពីផលប៉ះពាល់នៃការព្យាបាលជំងឺមហារីក ដែលមានដូចជា ពងបែកក្នុងមាត់ មិនសូវចង់ទទួលអាហារ និងក្អួតចង្អោរជាដើម។ តាមគេហទំព័រគ្លីនិច Cleveland បានណែនាំអំពីរបបអាហារសម្រាប់ស្រ្តីដែលកំពុងព្យាបាលជំងឺមហារីកសុដន់ដូចតទៅ៖

ការទទួលទានគ្រឿងស្រវឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់

ការទទួលទានគ្រឿងស្រវឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកសុដន់

ទាវ ឧស្សាMay 15, 20234 min read

មហារីកសុដន់គឺជាមហារីកមួយប្រភេទដែលត្រូវបានគេរកឃើញញឹកញាប់បំផុត នៅអង្គការសុខភាពពិភពលោកក្នុងតំបន់នៅអឺរ៉ុប (The WHO European Region) ដែលមានស្ត្រីចំនួន ១៥៧៩ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ថ្ងៃ។ ការទទួលទានគ្រឿងស្រវឹងគឺជាកត្តាដ៏សំខាន់នាំឱ្យកើតជំងឺនេះ។ ក្នុងចំណោមមហារីកសុដន់ ១០០ ករណី គេរកឃើញមាន៧ករណី បង្កឡើងដោយគ្រឿងស្រវឹង។ អង្គការសុខភាពពិភពលោកលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាយល់នូវហានិភ័យនៃជំងឺមហារីកសុដន់នេះ ដែលអាចកាត់បន្ថយបាន ដោយគ្រាន់តែកាត់បន្ថយការទទួលទានគ្រឿងស្រវឹងតែប៉ុណ្ណោះ។   [caption id="attachment_101486" align="aligncenter" width="787"] រូបភាពនេះមានប្រភពពីគេហទំព័របរទេស   បន្ថែមពីនេះ យោងតាមការប៉ាន់ប្រមាណពីទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានបង្ហាញថាក្នុងឆ្នាំ ២០២០…