en     km
en     km

នាទីសុខភាព

Post List #4

នាទីសុខភាព៖ ត្រូវយល់ដឹងអ្វីខ្លះអំពី ជំងឺរើម?

នាទីសុខភាព៖ ត្រូវយល់ដឹងអ្វីខ្លះអំពី ជំងឺរើម?

WMCMar 15, 20243 min read

  ជំងឺរើម ជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ (Varicella) ក្រោយពេលជាសះពីជំងឺអុតស្វាយ វីរុសនេះនៅសង្ងំក្នុងប្រព័ន្ធសសៃប្រសាទ (sensory ganglia) នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ វីរុសនេះនឹងរើឡើងសាជាថ្មី បង្កជាជំងឺរើម។ នេះបើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត។ ក) កត្តាប្រឈម ទាក់ទងទៅនឹងស្ថានភាពសុខភាពរបស់បុគ្គលម្នាក់ៗ ដែលកំណត់ដោយ – កត្តាអាយុ (age-related immunosenescence)៖ អត្រាជំងឺកើនឡើង ករណីអាយុកាន់តែច្រើន – កត្តាជំងឺរ៉ាំរ៉ៃ…

នាទីសុខភាព៖កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល

នាទីសុខភាព៖កត្តាប្រឈម នៃការធ្លាក់ឈាមក្រោយសម្រាល

WMCMar 12, 20243 min read

ប្រភពរូបភាពពីហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ១) អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល? បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉េត រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។ ហើយបើការបាត់បង់ឈាមចាប់ពី ១០០០ml នោះគេហៅថាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ។ ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា ២ប្រភេទ៖ – ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ៖ រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅក្នុងកំឡុងពេល ២៤ម៉ោងក្រោយសម្រាល។ – ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ៖ រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូត…

នាទីសុខភាព៖ ត្រូវដឹងអ្វីខ្លះ ក្នុងការងូតទឹកឱ្យទារក

នាទីសុខភាព៖ ត្រូវដឹងអ្វីខ្លះ ក្នុងការងូតទឹកឱ្យទារក

WMCMar 8, 20242 min read

  បន្ទាប់ពីសម្រាលបុត្ររួច ការងូតទឹកឲ្យទារកនឹងប្រព្រឹត្តទៅជាប្រចាំជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកម្តាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ដើម្បីផ្តល់ភាពងាយស្រួល និងជាអត្ថប្រយោជន៍សម្រាប់ក្រុមគ្រួសារ។ លោកអ្នកអាចត្រៀមលក្ខណៈ និងអនុវត្តដោយខ្លួនឯង តាមលំដាប់និងដំណាក់កាលដូចខាងក្រោម៖ ១) ការត្រៀមលក្ខណៈទុកជាមុន ក) សុវត្ថិភាព – ផ្លូវកាយ(ទារកមិនត្រូវនៅម្នាក់ឯង) – ផ្លូវចិត្ត(មនុស្សចាស់មានទំនាក់ទំនងជាមួយទារក) ខ) ផាសុកភាពនិងភាពសុខស្រួល – កាយវិការថ្នមៗ និយាយលេងជាមួយទារក – ប្រុងប្រយ័ត្នពេលណាដែលមានភាពត្រជាក់ គ) ការរៀបចំ -…

នាទីសុខភាព៖ការឈឺនៅកដៃ ចាំបាច់ត្រូវតែព្យាបាល

នាទីសុខភាព៖ការឈឺនៅកដៃ ចាំបាច់ត្រូវតែព្យាបាល

WMCMar 5, 20242 min read

ក) មូលហេតុ ឬរោគសញ្ញានៃជំងឺឈឺនៅកដៃ គឺវាធ្វើឲ្យមាន – ការឈឺចាប់នៅកដៃ – ម្រាមដៃចាប់កាន់អ្វីៗមិនបាន – គាំងចលនាសន្លាក់ – ស្វិតសាច់ដុំ នាងកញ្ញា លោក លោកស្រី គួរតែមានការចាប់ផ្ដើមព្យាបាលដោយចលនាឲ្យបានឆាប់រហ័ស ក្នុងគោលបំណងពត់ចលនាសន្លាក់កដៃដែលគាំង បង្កើនចលនាកដៃនិងម្រាមដៃ ការចាប់កាន់វត្ថុផ្សេងៗ និងស្ដារចលនាការងារប្រចាំថ្ងៃឡើងវិញ ដែលអាចបម្រើការងារបានដូចធម្មតា។ ខ) វិធីព្យាបាល – ព្យាបាលដោយស្អំសរសៃម៉ាស៊ីន Micro Thermy -…

នាទីសុខភាព៖ស្វែងយល់ពីជំងឺថប់បារម្ភ

នាទីសុខភាព៖ស្វែងយល់ពីជំងឺថប់បារម្ភ

WMCMar 1, 20242 min read

  ជំងឺថប់បារម្ភ គឺជាការព្រួយបារម្មណ៍ហួសហេតុ និងមិនសមហេតុផលអំពីបញ្ហាប្រចាំថ្ងៃ អ្នកជំងឺតែងតែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ ឬមានការលំបាកក្នុងការស្ងប់ស្ងាត់ ដែលមានរយៈពេលលើសពី៦ខែ។ នេះបើតាមប្រភពពីមន្ទីពេទ្យកាល់ម៉េត ក) មូលហេតុ៖ ជំងឺថប់បារម្ភកើតឡើង ដោយមិនមានមូលហេតុច្បាស់លាស់។ ខ) កត្តាងាយប្រឈម៖ – តំណរពូជ – បម្រែបម្រួលសារធាតុគីមីក្នុងខួរក្បាល – ធ្លាប់ទទួលរងការប៉ះទង្គិចផ្លូវចិត្ត – ប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង – ជំងឺផ្លូវកាយមួយចំនួន – បរិស្ថានជុំវិញ៖ បញ្ហាគ្រួសារ…