en     km
en     km

នាទីសុខភាព

Post List #4

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក្បាល ឬជំងឺស្រ្តូក(Stroke)  អាចបង្ការបាន!

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក្បាល ឬជំងឺស្រ្តូក(Stroke)  អាចបង្ការបាន!

ទាវ ឧស្សាMay 29, 20234 min read

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺជាមូលហេតុចម្បងទីមួយនៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះប្រហែល ៤០ ភាគរយនៅប្រទេសអភិវឌ្ឍន៍ ប៉ុន្តែមានការកើនឡើង ១០០ ភាគរយ នៅបណ្តាលប្រទេសដែលមានចំនូលទាប និង មធ្យម។ នេះបើតាមការបង្ហាញក្នុងទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត   ភាគច្រើនជំងឺនេះអាចមានសភាពធ្ងន់ធ្ងរបណ្តាលឲ្យស្លាប់ ឬបន្សល់នូវភាពពិការជាច្រើន ទោះបីបច្ចុប្បន្ននេះមានការព្យាបាលដោយបច្ចេកវិទ្យាទំនើបៗក៏ដោយ។ ដូច្នេះទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។ បន្ថែមពីនេះ កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលឬជំងឺស្រ្តូក ដែលមនុស្សគ្រប់គ្នាអាចអនុវត្តន៍បាននោះគឺការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅប្រចាំថ្ងៃ(Lifestyle change)។ ក្នុងនោះតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងនូវវិធីសាស្រ្តចំនួន ៣ សម្រាប់ការរស់នៅប្រចាំថ្ងៃដែលអាចបង្ការជំងឺនេះបានផងដែរ។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   វីធីសាស្រ្តទី១គឺ…

វីធីសង្រ្គោះបន្ទាន់ចំពោះអ្នកជំងឺស្ទះសរសៃឈាមខួរក្បាល ឬជំងឺស្រ្តូក

វីធីសង្រ្គោះបន្ទាន់ចំពោះអ្នកជំងឺស្ទះសរសៃឈាមខួរក្បាល ឬជំងឺស្រ្តូក

ទាវ ឧស្សាMay 23, 20233 min read

ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺស្ត្រូក ជាមូលហេតុចម្បងទី៤នៃការស្លាប់នៅសហរដ្ឋអាមេរិច ដែលមានប្រជាជនប្រមាណ ៨០០,០០០ នាក់មានបញ្ហាស្ត្រូកជារៀងរាល់ឆ្នាំ។ ជំងឺស្ត្រូកកើតឡើងនៅពេលឈាមដែលទៅចិញ្ចឹមខួរក្បាលត្រូវបានកាត់បន្ថយ ឬបានកាត់ផ្តាច់ ។ នៅពេលបញ្ហានេះកើតឡើងខួរក្បាលមិនអាចទទួលបានអុកស៊ីសែន ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យកោសិកាខួរក្បាលស្លាប់។ នេះយោងតាមការបង្ហាញពីគេហទំព័រសុខភាព Healthtime ។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត   តាម​គេហទំព័រសុខភាព Healthtime ដដែលក៏បានបង្ហាញថា ជំងឺស្ត្រូកនេះមាន៣ប្រភេទសំខាន់ៗ និងមានមូលហេតុខុសៗគ្នាដូចជា៖ ប្រភេទទី១គឺ Ischemic strokes: ជាប្រភេទស្ត្រូកដែលមានច្រើនជាងគេរហូតដល់ប្រមាណ៨៥%។…

វិធីសាស្រ្តសង្គ្រោះបឋមពេលកុមារលង់ទឹក

វិធីសាស្រ្តសង្គ្រោះបឋមពេលកុមារលង់ទឹក

ទាវ ឧស្សាMay 23, 20233 min read

កាលពីអត្ថបទមុន​ យើងបានលើកយកនូវវិធីសាស្រ្តសង្គ្រោះបឋមចំពោះមនុស្សពេញវ័យពេលជួបឧប្បត្តិហេតុលង់ទឹករួចមកហើយ ដែលយើងបានបញ្ចូលនូវវិធីជួយជនរងគ្រោះពេលកំពុងលង់ក្នុងទឹក និងក្រោយស្រង់ចេញពីទឹក។ ហើយក្នុងការសង្រ្គោះនេះផងដែរ អ្នកសង្គ្រោះត្រូវពិនិត្យមើលអាការៈជនរងគ្រោះជាមុនសិន។ ប្រសិនបើជនរងគ្រោះសន្លប់ តែមិនដកដង្ហើមទេ អ្នកសង្គ្រោះត្រូវបើកផ្លូវដង្ហើមរបស់ពួកគេ ព្រមទាំងផ្តល់ដង្ហើមសង្គ្រោះ រួចត្រូវចាប់ផ្តើមធ្វើ CPR (cardiopulmonary resuscitation) ដែលបានបញ្ចូលទាំងការធ្វើ CPR ដោយដៃ និង CPR ជាមួយនឹងដង្ហើមសង្គ្រោះផងដែរ។  មួយវិញទៀត ប្រសិនបើជនរងគ្រោះសន្លប់ ហើយនៅដកដង្ហើម អ្នកសង្គ្រោះត្រូវដាក់ជនរងគ្រោះឱ្យមានស្ថានភាពដែលមានសុវត្ថិភាព(recovery position)និងត្រូវដាក់ផ្នែកក្បាលរបស់ពួកគេទាបជាងខ្លួន។ រូបភាពនេះមានប្រភពពីគេហទំព័របរទេស…

វិធីសាស្រ្តសង្គ្រោះបឋមលើមនុស្សពេញវ័យពេលជួបឧប្បត្តិហេតុលង់ទឹក

វិធីសាស្រ្តសង្គ្រោះបឋមលើមនុស្សពេញវ័យពេលជួបឧប្បត្តិហេតុលង់ទឹក

ទាវ ឧស្សាMay 22, 20234 min read

ដើម្បីជួយសង្គ្រោះនរណាម្នាក់ក្នុងឧប្បត្តិហេតុលង់ទឹក យើងសូមចែកចេញជាពីរដំណាក់កាល គឺជួយជនរងគ្រោះពេលកំពុងលង់ក្នុងទឹក និងក្រោយស្រង់ចេញពីទឹក។ ពេលកំពុងលង់ក្នុងទឹក អ្នកជួយសង្គ្រោះត្រូវពិនិត្យមើលស្ថានភាពជាមុន ដោយត្រូវមានម្ចាស់ការលើខ្លួនឯងច្បាស់លាស់ថាអាចជួយគេបាន ពោលគឺមិនត្រូវហក់ចូលក្នុងទឹកភ្លាមៗនោះទេ បើសិនកាលទេសៈមិនមានសុវត្ថិភាពចំពោះអ្នកជួយសង្គ្រោះ។ ប្រសិនបើអ្នកគិតថា ស្ថានភាពនោះមានសុវត្ថិភាពចំពោះខ្លួនអ្នក អ្នកក៏ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ចដើម្បីការពារខ្លួនអ្នកកុំឱ្យមានគ្រោះថ្នាក់ពេលទៅជួយសង្គ្រោះអ្នកដទៃ។ រូបភាពនេះមានប្រភពពីគេហទំព័របរទេស   ដោយឡែក ពេលជួយជនរងគ្រោះចេញពីក្នុងទឹកឡើងនៅលើគោក។ ដំណាក់កាលនេះជាដំបូង អ្នកត្រូវពិនិត្យមើលថាតើពួកគេមានដកដង្ហើមឬអត់។ ហើយសុំឱ្យនរណាម្នាក់ទូរស័ព្ទទៅលេខ ១១៩ សម្រាប់ហៅរថយន្តសង្រ្គោះបន្ទាន់ និងសុំជំនួយផ្នែកវេជ្ជសាស្រ្ត។ ប្រសិនបើជនរងគ្រោះមិនដកដង្ហើមទេ អ្នកត្រូវបើកផ្លូវដង្ហើមរបស់ពួកគេ ព្រមទាំងផ្តល់ដង្ហើមសង្គ្រោះដំបូងចំនួន ៥ដងមុនពេលអ្នកចាប់ផ្តើមធ្វើ…

វិធីសាស្រ្តសង្គ្រោះបឋមក្រោយជួបឧប្បត្តិហេតុភ្លាមៗ

វិធីសាស្រ្តសង្គ្រោះបឋមក្រោយជួបឧប្បត្តិហេតុភ្លាមៗ

ទាវ ឧស្សាMay 22, 20234 min read

ជារៀងរាល់ឆ្នាំនៅចក្រភព មានមនុស្សរាប់ពាន់នាក់បានស្លាប់ និងរងរបួសធ្ងន់ក្នុងឧប្បត្តិហេតុផ្សេងគ្នា។ ក្នុងន័យនេះប្រសិនបើមានការសង្រ្គោះបឋមបានផ្តល់មុនពេលសេវាសង្គ្រោះបន្ទាន់មកដល់ នោះអត្រាមរណៈជាច្រើននឹងត្រូវកាត់បន្ថយ ។ នេះបើគេហទំព័រហ សេវាសុខភាពជាតិ នៃចក្រភពអង់គ្លេស (NHS UK)។ តើអ្វីជាការសង្គ្រោះបឋម? ការសង្គ្រោះបឋម គឺជាមធ្យោបាយមួយ ជួយការពារជនរងគ្រោះ កុំឱ្យធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ ឬជាការសង្រ្គោះជីវិតជនរងគ្រោះឱ្យបន្តមានជីវិតទល់ពេលគ្រូពេទ្យមកដល់ ឬត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការសង្គ្រោះបន្ទាន់។ ចំពោះវិធីសាស្រ្តសង្រ្គោះបឋមវិញ NHS UK បានចែកចេញជាបីដំណាក់កាល។ ទី១ គឺការសង្កេតពិនិត្យមើលស្ថានភាពឬអាការៈជនរងគ្រោះក្រោយពេលជួបឧប្បត្តិហេតុ (After an incident)។ ទី២ ដំណាក់កាលសង្រ្គោះជនរងគ្រោះឱ្យមាន ស្ថានភាពសុវត្ថិភាពឡើងវិញ…