en     km
en     km

នាទីសុខភាព

Post List #4

វិធីសង្គ្រោះបឋមករណីរលាក

វិធីសង្គ្រោះបឋមករណីរលាក

ទាវ ឧស្សាJun 1, 20232 min read

ការរលាក គឹបណ្តាលមកពីកំដៅខ្លាំងដែលបានបំផ្លាញជាលិការាងកាយ ហើយកម្តៅទាំងនោះអាចបណ្តាលពីព្រះអាទិត្យ វិទ្យុសកម្ម សារធាតុគីមី វត្ថុរាវក្តៅ ឧបករណ៍អគ្គិសនី និងភ្លើងជាដើម។ ការរលាកខ្លះអាចមានលក្ខណៈតូចតាច តែករណីខ្លះក៏គំរាមកំហែងដល់អាយុជីវិតផងដែរ។  ប្រការនេះហើយទើបយើងត្រូវយល់ដឹងអំពីវិធីសង្រ្គោះបឋមបញ្ហារលាកនេះជាចាំបាច់ ព្រោះការព្យាបាលទាន់ពេលអាចកាត់បន្ថយគ្រោះថ្នាក់និងឆាប់ជាសះស្បើយ។   រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព verywell នៃសហរដ្ឌអាមេរិច តាមគេហទំព័រសុខភាព verywell នៃសហរដ្ឌអាមេរិចបានបង្ហាញថា បញ្ហាការរលាកអាចចែកចេញជា ៣ ប្រភេទខុសៗ  គ្នា៖ កម្រិតទីមួយ ៖ គឺការរលាកស្រទាប់ខាងក្រៅនៃស្បែក បណ្តាលឱ្យឡើងក្រហម និងមានការឈឺចាប់។ កម្រិតទីពីរ ៖ គឺការរលាកដែលប៉ះពាល់ដល់ស្រទាប់ក្រៅនៃស្បែក និងផ្នែកខ្លះនៃស្រទាប់ក្នុង ដែលបណ្តាលឱ្យឡើងក្រហម ឈឺចាប់ ហើម និងមានពងបែក។…

វិធីសង្រ្គោះបឋមពេលបាក់ឆ្អឹង

វិធីសង្រ្គោះបឋមពេលបាក់ឆ្អឹង

ទាវ ឧស្សាMay 31, 20233 min read

បញ្ហាបាក់ឆ្អឹងកើតឡើងនៅពេលដែលឆ្អឹងប្រេះ ឬបែកជាបំណែកមួយឬច្រើន។ បញ្ហានេះបណ្តាលមកពីគ្រោះថ្នាក់អំឡុងពេលលេងកីឡា គ្រោះថ្នាក់ដោយចៃដន្យ ឬរបួសពីអំពើហិង្សាណាមួយ។ បញ្ហាបាក់ឆ្អឹងមិនគំរាមកំហែងដល់អាយុជីវិតនោះទេ ប៉ុន្តែបញ្ហានេះទាមទារការព្យាបាលជាបន្ទាន់។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   តើបញ្ហាបាក់ឆ្អឹងមានរោគសញ្ញាអ្វីខ្លះ? បញ្ហាបាក់ឆ្អឹងបណ្តាលឱ្យមានសញ្ញាដូចជា៖ កន្លែងដែលរបួសកាន់តែឈឺខ្លាំងនៅពេលដែលអ្នកផ្លាស់ទី ស្ពឹកនៅតំបន់របួស និងមានពណ៍ខៀវ ហើម ឬខូចទ្រង់ទ្រាយក្នុងតំបន់ដែលបាក់ឆ្អឹងនោះ។ បន្ថែមពីនេះ ឆ្អឹងនឹងអាចលេចចេញតាមស្បែក និងអាចមានហូរឈាមខ្លាំងនៅកន្លែងរងរបួសផងដែរ។ តើមានវិធីសាស្រ្តអ្វីខ្លះក្នុងការសង្រ្គោះបឋមបញ្ហាបាក់ឆ្អឹងនេះ? បើតាមទំព័រសុខភាព healthline នៃសហរដ្ឌអាមេរិចបានពន្យល់ថា៖ ករណីមាននរណាម្នាក់បាក់ឆ្អឹង អ្នកត្រូវផ្តល់ការសង្គ្រោះបឋម…

ការសង្គ្រោះបឋម និងការបង្ការបញ្ហាឆក់អគ្គិសនី

ការសង្គ្រោះបឋម និងការបង្ការបញ្ហាឆក់អគ្គិសនី

ទាវ ឧស្សាMay 31, 20233 min read

ការឆក់ចរន្តអគ្គិសនីកើតឡើងនៅពេលដែលចរន្តអគ្គិសនីធ្វើដំណើរឆ្លងកាត់រាងកាយ ពេលប៉ះប្រភពអគ្គិសនីដោយចៃដន្យ ដូចជាពេលខ្សែភ្លើងដាច់ជាដើម។ បន្ថែមពីនេះ មានមូលហេតុផ្សេងទៀតអាចបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីបានផងដែរមានដូចជា៖ រន្ទះបាញ់ ដាក់ម្រាមដៃឬវត្ថុចូលទៅក្នុងព្រីភ្លើង និងប៉ះខ្សែភ្លើងដែលដាច់ជាដើម។    រូបភាពនេះមានប្រភពពីគេហទំព័របរទេស ចំពោះសញ្ញានៃការឆក់ខ្សែភ្លើងអាចប្រែប្រួលអាស្រ័យលើប្រភេទនិងបរិមាណវ៉ុលនៃចរន្តអគ្គីសនី។ សញ្ញាមួយចំនួនរួមមាន៖ ស្ពឹកនិងរមួលក្រពើ រលាក ប្រកាច់ កន្ត្រាក់សាច់ដុំ ឈឺក្បាល បាត់បង់ស្មារតី ចង្វាក់បេះដូងមិនប្រក្រតី និងគាំងបេះដូងផងដែរ។ យ៉ាងណាមិញ បើតាមការពន្យល់លើគេហទំព័រសុខភាព verywell របស់សហរដ្ឌអាមេរិចបានបង្ហាញថា នៅពេលដែលជនរងគ្រោះត្រូវឆក់ចរន្តអគ្គីសនី អ្នកមកជួយសង្រ្គោះត្រូវធានាថា…

វីធីសង្រ្គោះបឋមពេលពុលអាហារ

វីធីសង្រ្គោះបឋមពេលពុលអាហារ

ទាវ ឧស្សាMay 31, 20233 min read

អាហារគឺជាប្រភពថាមពល និងផ្តល់កម្លាំងដល់រាង្គកាយសម្រាប់ការងារប្រចាំថ្ងៃ។ លើសពីនេះ សុខភាពដែលល្អគឺអាស្រ័យលើវិធីនិងរបៀបបរិភោគ។ នេះជាមូលហេតុចាំបាច់ក្នុងការរៀបចំ និងទុកដាក់អាហារឱ្យបានត្រឹមត្រូវ។ បើអ្នកមិនប្រុងប្រយ័ត្នទេ នោះអ្នកនឺងប្រឈមការពុលអាហារ។ ក្នុងករណីបែបនេះ វីធីសង្រ្គោះបន្ទាន់ការពុលអាហារពិតជាសំខាន់ណាស់ ដើម្បីបញ្ចៀសហានិភ័យដល់សុខភាព។ តើអ្វីជាមូលហេតុនៃការពុលអាហារ? ការពុលអាហារគឺជាជំងឺដែលបណ្តាលមកពីការបរិភោគអាហារមានមេរោគឆ្លងដែលរួមមានប៉ារ៉ាស៊ីត មេរោគ និងបាក់តេរី។ ហើយអាហារមានមេរោគឆ្លងគឺអាចបណ្តាលមកពីការរៀបចំនិងការរក្សាទុកអាហារមិនត្រឹមត្រូវ ផលិតផលគ្រឿងផ្សំនានា និងអនាម័យក្នុងការចម្អិនអាហារមិនបានស្អាត។ ម្យ៉ាងទៀត ការចម្លងមេរោគក៏អាចកើតមានឡើង ដោយសារអាហារមិនទាន់ឆ្អិន ឬតាមរយៈសម្ភារប្រើប្រាស់ផងដែរ។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   ដោយឡែកចំពោះរោគសញ្ញានៃការពុលអាហារអាចវិវត្តក្នុងរយៈពេលពី…

វិធីសង្រ្គោះបន្ទាន់និងវិធានការការពារបញ្ហាស្លាក់ចំពោះមនុស្សពេញវ័យ

វិធីសង្រ្គោះបន្ទាន់និងវិធានការការពារបញ្ហាស្លាក់ចំពោះមនុស្សពេញវ័យ

ទាវ ឧស្សាMay 29, 20233 min read

      ការស្លាក់ គឺជាពេលដែលមនុស្សម្នាក់មិនអាចនិយាយ ក្អក ឬដកដង្ហើមបាន ដែលបណ្តាលមកពីអាហារឬវត្ថុជាប់គាំងក្នុងផ្លូវដង្ហើម។ ការស្លាក់នេះ រារាំងអុកស៊ីហ្សែនមិនឱ្យទៅដល់សួត និងខួរក្បាល ហើយបើកង្វះអុកស៊ីសែនទៅខួរក្បាលលើសពី ៤ នាទី អាចបណ្តាលឱ្យខូចខួរក្បាល ឬស្លាប់ជាដើម។ វាពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាក្នុងការស្វែងយល់ និងដឹងពីរបៀបសង្រ្គោះចំពោះបញ្ហាស្លាក់នៅផ្ទះ និងនៅកន្លែងសាធារណៈ។​ ​តើមាន​បច្ចេកទេស​​អ្វីខ្លះ ​ដើម្បីសង្គ្រោះមនុស្សមានបញ្ហាស្លាក់​​? ចំពោះវិធីសង្រ្គោះបញ្ហាស្លាក់នេះ អ្នកជំនាញ​ណែនាំ​អ្នកសង្រ្គោះ​ត្រូវគក់ខ្នង និង​​រុញ​​ពោះរបស់ពួកគេ។ បន្ថែមពីនេះ ប្រសិនបើអ្នកស្លាក់នៅដឹងខ្លួន ​អ្នកសង្រ្គោះត្រូវ​ប្រយ័ត្ននៅពេល​រុញពោះ ដោយកុំ​ប្រើ​កម្លាំង​ខ្លាំងពេក ដើម្បីការពារ​កុំឱ្យ​ខូច​ឆ្អឹងជំនី ឬសរីរាង្គ​ខាងក្នុងរបស់ពួកគេ។ …