Post List #4
ស្វែងយល់ពីរបបអាហារមេឌីទែរ៉ាណេដែលជួយដល់សុខភាពបេះដូង
របបអាហារមេឌីទែរ៉ាណេត្រូវបានគេចាប់អារម្មណ៍ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ នៅពេលដែលគេកត់សម្គាល់ថា នៅបណ្តាប្រទេសជាប់សមុទ្រមេឌីទែរ៉ាណេ មិនសូវមានអត្រាកើតជំងឺបេះដូងនោះឡើយ។ ចាប់តាំងពីពេលនោះមក មានការសិក្សាជាច្រើន បានបញ្ជាក់ថា របបអាហារមេឌីទែរ៉ាណេនេះ ជួយការពារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ នេះបើតាមការបង្ហាញតាមគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។ រូបភាពនេះមានប្រភពពីគេហទំព័របរទេស បន្ថែមពីនេះ តាមគេហទំព័រសុខភាពរបស់សាលាវេជ្ជសាស្រ្ត Harvard ក៏បានបង្ហាញផងដែរថា របបអាហារមេឌីទែរ៉ាណេ ជារបបអាហារជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង រោគសញ្ញាមេតាបូលីស ជំងឺទឹកនោមផ្អែម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺមហារីកមួយចំនួន។ បន្ថែមពីនេះ របបអាហារនេះជួយកាត់បន្ថយការចុះខ្សោយសម្រាប់មនុស្សចាស់ រួមទាំងធ្វើឱ្យសុខភាពផ្លូវចិត្ត និងផ្លូវកាយឱ្យកាន់តែល្អប្រសើរឡើង។ តើរបបអាហារមេឌីទែរ៉ាណេជាអ្វី? របបអាហារមេឌីទែរ៉ាណេ (mediterranean diet) មានមូលដ្ឋានកកើតចេញពីអាហារប្រពៃណីនៅក្នុងបណ្តាប្រទេសដែលមានព្រំប្រទល់ជាប់សមុទ្រមេឌីទែរ៉ាណេ មានដូចជា…
តើស្រាក្រហមល្អសម្រាប់សុខភាពបេះដូងមែនដែរឬទេ?
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការទទួលទានស្រាក្រហមអាចធ្វើឱ្យសុខភាពបេះដូងកាន់តែល្អប្រសើរ។ តាមការប៉ាន់ស្មានមួយចំនួនបង្ហាញថា ប្រជាជននៅប្រទេសបារាំងបរិភោគស្រាក្រហម ជាមធ្យមប្រហែល ៤៧ លីត្រជារៀងរាល់ឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រទេសនេះមានអត្រាជំងឺបេះដូងទាបជាងការរំពឹងទុក។ បន្ថែមពីនេះ មានទ្រឹស្តីរបស់បារាំងមួយបាននិយាយថា ស្រាក្រហមគឺល្អសម្រាប់បេះដូង (Meshing those two factoids — no doubt over a nice pinot noir) ហើយទ្រឹស្ដីនេះត្រូវបានគេស្គាល់ថាជា “ភាពប្លែករបស់បារាំង” “The French paradox.”។ នេះបើតាមការលើកឡើងលើគេហទំព័រគ្លីនិក…
ស្វែងយល់ពីជំងឺស្រុតស្បូននិងវិធីព្យាបាល!
ជំងឺស្រុតស្បូន ជាជំងឺមួយដែលជួបញឹកញាប់ជាងគេ និងមានស្ត្រីប្រមាណ ៣០% បានកើតជំងឺនេះ។ ជាពិសេសស្ត្រី វ័យចំណាស់ និងស្រ្តីដែលអស់រដូវ។ ជំងឺនេះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោរបង់លាមក។ តើអ្វីទៅជាជំងឺស្រុតស្បូន? តាមគេហទំព័រសុខភាពហេឡូគ្រូពេទ្យ បានលើកឡើងថា ជំងឺស្រុតស្បូន គឺសំដៅលើសរីរាង្គមួយ ឬច្រើនក្នុងចំណោមសរីរាង្គជាប់រចនាសម្ព័ន្ធនឹងគ្នា ដូចជា ស្បូន ចុងពោះវៀនធំ ប្លោកនោម និងបំពង់បង្ហួរនោម ដែលសរីរាង្គទាំងនោះចុះខ្សោយ ឬខូច ធ្វើឲ្យសុ្រតខុសទីតាំងដើម។ ហើយបើគ្មានការព្យាបាលត្រឹមត្រូវទេ សរីរាង្គទាំងនេះ នឹងបន្តស្រុតចុះរហូត លៀនចេញមកក្រៅទ្វារមាសតែម្តង។…
វិធីសង្គ្រោះបឋមពេលមានបញ្ហាគាំងបេះដូង
ការគាំងបេះដូង កើតឡើងនៅពេលដែលឈាមសម្រាប់ផ្គត់ផ្គង់បេះដូងត្រូវបានរាំងស្ទះ ដែលអាចបំផ្លាញសាច់ដុំបេះដូងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ នោះនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព hellodoctor របស់ប្រទេសហ្វីលីពីន អ្នកជំងឺគាំងបេះដូងជាច្រើននាក់ បានស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ។ នេះជាមូលហេតុសំខាន់ណាស់ ដែលតម្រូវឱ្យអ្នកជំងឺទទួលបានការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ដឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីមានឱកាសរស់រានមានជីវិត។ ដូចច្នេះ ការស្វែងយល់អំពីវិធីសង្រ្គោះបន្ទាន់នៅពេលគាំងបេះដូងបានត្រឹមត្រូវ អាចជួយសង្គ្រោះជីវិតមនុស្សពីសេចក្តីមរណៈបាន។ រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព hellodoctor របស់ប្រទេសហ្វីលីពីន…
វិធីព្យាបាលការរលាក
ការរលាកអាចបណ្តាលមកពី ព្រះអាទិត្យ វិទ្យុសកម្ម សារធាតុគីមី វត្ថុរាវក្តៅ ឧបករណ៍អគ្គិសនី និងភ្លើងជាដើម។ ដូចច្នេះ ចំពោះវិធីព្យាបាលក៏មានបែងចែកកម្រិតខុសៗគ្នាផងដែរ។ តាមគេហទំព័រសុខភាព verywell នៃសហរដ្ឌអាមេរិចបានបង្ហាញពីវិធីសាស្រ្តព្យាបាលការរលាកឱ្យចាប់ជាសះស្បើយដូចតទៅ៖ រូបភាពនេះមានប្រភពពីគេហទំព័របរទេស ១. វិធីព្យាបាលរលាកកម្រិតទីមួយ៖ ការរលាកកម្រិតទីមួយនេះប៉ះពាល់តែលើផ្ទៃស្បែកប៉ុណ្ណោះ ដែលធ្វើឱ្យស្បែកឡើងក្រហម ឈឺ និងអាចមានហើមបន្តិចផងដែរ។ ដូចច្នេះ ចំពោះការព្យាបាលវិញ៖ ជាដំបូង អ្នកត្រូវប្រើសាប៊ូរាវ លាងនៅកន្លែងរលាកស្រាលៗ។ បន្ទាប់មក…