en     km
en     km

នាទីសុខភាព

Post List #4

ការទទួលទានខ្ញីជារៀងរាល់ថ្ងៃទទួលបានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?

ការទទួលទានខ្ញីជារៀងរាល់ថ្ងៃទទួលបានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?

ទាវ ឧស្សាJun 22, 20237 min read

មើមខ្ញីត្រូវបានគេប្រើប្រាស់ជាបន្លែនិងជាឱសថរាប់ពាន់ឆ្នាំមកហើយ។ ខ្ញីត្រូវបានប្រើជាលើកដំបូងនៅភាគខាងត្បូងប្រទេសចិន។ បន្ទាប់មកក៏បានរីករាលដាលដល់ប្រទេសឥណ្ឌា អាស៊ីខាងលិច មជ្ឈិមបូព៌ា មេឌីទែរ៉ាណេ និងអឺរ៉ុប។ បន្ថែមពីនេះកាលពីរាប់ពាន់ឆ្នាំមុន គេប្រើខ្ញីជាឱសថព្យាបាល។ ជាក់ស្តែង អ្នកប្រាជ្ងចិន ខុងជឺ ក៏បានបរិភោគខ្ញីរាល់អាហាររបស់គាត់ផងដែរ។ រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN         តើខ្ញីជួយដល់រាងកាយអ្វីខ្លះ? តទៅនេះ យើងនឹងលើកយកនូវអត្ថប្រយោជន៍របស់មើមខ្ញី ដោយយោងតាមការលើកឡើងរបស់គេហទំព័រព័ត៌មាន CNN ដូចតទៅ៖ ខ្ញីជាសារធាតុប្រឆាំងអុកស៊ីតកម្ម៖ រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN   យោងតាម ការបោះពុម្ពផ្សាយអំពីសុខភាពរបស់ Harvard បានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មគឺជាសមាសធាតុមួយដែលលុបបំបាត់រ៉ាឌីកាល់សេរី…

តើការទទួលទានអាហារអាចព្យាបាលបញ្ហាដុំសាច់ក្នុងស្បូនបានដែរឬទេ?

តើការទទួលទានអាហារអាចព្យាបាលបញ្ហាដុំសាច់ក្នុងស្បូនបានដែរឬទេ?

ទាវ ឧស្សាJun 22, 20233 min read

ស្រ្តីដែលមានដុំសាច់ក្នុងស្បូន អាចមានការឈឺចាប់ខ្លាំង និងមានហូរឈាមធ្ងន់ធ្ងរ។ ស្រ្តីប្រមាណ ៨០% អាចមានការវិវត្តដុំសាច់នេះ មុនពេលដែលស្រ្តីឈានដល់វ័យអស់រដូវ។ តាមការស្រាវជ្រាវមួយចំនួនបង្ហាញថា មានប្រភេទអាហារមួយចំនួនអាចកាត់បន្ថយហានិភ័យនៃការកើតដុំសាច់ និងជួយកាត់បន្ថយការឈឺចុកចាប់ និងការហូរឈាមជាដើម។ បន្ថែមពីនេះ ការផ្លាស់ប្តូររបបអាហារអាចបង្រួមដុំសាច់បានផងដែរ ព្រោះអាហារអាចកាត់បន្ថយបរិមាណអ័រម៉ូនដែលបង្កដុំសាច់នេះ។ ប្រសិនបើស្រ្តីមានបំណងបំបាត់ដុំសាច់ក្នុងស្បូន ឬ ចង់ធ្វើឱ្យរោគសញ្ញាប្រសើរជាងមុន ស្រ្តីគួរបរិភោគអាហារដែលមានឥទ្ធិពលប្រឆាំងនឹងដុំសាច់នេះ។   រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិច Cleveland នៃសហរដ្ធអាមេរិក   តាមគេហទំព័រគ្លីនិច Cleveland នៃសហរដ្ធអាមេរិកបានបង្ហាញពី…

ហេតុផល ៦ យ៉ាងធ្វើឱ្យរដូវមកមិនទៀងទាត់

ហេតុផល ៦ យ៉ាងធ្វើឱ្យរដូវមកមិនទៀងទាត់

ទាវ ឧស្សាJun 15, 20233 min read

វដ្តរដូវ គឺជារយៈពេលនៃការមករដូវថ្ងៃដំបូង រហូតដល់ថ្ងៃទី១ នៃការមករដូវបន្ទាប់។ ជាមធ្យមវដ្តរដូវមានរយៈពេល ២៨ថ្ងៃ។ ប៉ុន្តែ ក្នុងមួយវដ្តរដូវក៏អាចមានរយៈពេលប្រហែលពី ២១ ថ្ងៃ ទៅ ៣៥ ថ្ងៃផងដែរ។ ដោយឡែក បើវដ្តរដូវរបស់អ្នកមានរយៈពេលច្រើនជាង ៣៥ ថ្ងៃ  នោះគេចាត់ទុកថា ជាការមករដូវយឺត ឬ ជាការមករដូវមិនទៀងទាត់។ តើមានមូលហេតុអ្វីខ្លះ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការមករដូវ? ជាធម្មតាការខកខានក្នុងការមករដូវអាចជាសញ្ញានៃការមានផ្ទៃពោះ។ ប៉ុន្តែក៏មានមូលហេតុផ្សេងទៀតដែលធ្វើឱ្យរដូវមកមិនទៀងទាត់ផងដែរ។  

អាហារទាំង ៦ ប្រភេទដែលជួយកាត់បន្ថយការឡើងសម្ពាធឈាម

អាហារទាំង ៦ ប្រភេទដែលជួយកាត់បន្ថយការឡើងសម្ពាធឈាម

ទាវ ឧស្សាJun 14, 20234 min read

ការរក្សាសម្ពាធឈាមឱ្យនៅថេរគឺផ្តល់មានសារៈសំខាន់ណាស់ចំពោះសុខភាព។ បើសម្ពាធឈាមកាន់តែខ្ពស់នឹងបណ្តាលឱ្យមានស្ថានភាពធ្ងន់ធ្ងរដូចជា ជំងឺដាច់សសៃឈាមខួរក្បាលឬ Stroke និងជំងឺបេះដូងជាដើម។ [caption id="attachment_104428" align="aligncenter" width="745"] រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិច Cleveland នៃសហរដ្ធអាមេរិក   មានប្រភេទថ្នាំមួយចំនួនអាចជួយកាត់បន្ថយសម្ពាធឈាម ប៉ុន្តែតើអ្នកដឹងថាមានអាហារនិងសារធាតុចិញ្ចឹមមួយចំនួនអាចជួយកាត់បន្ថយសម្ពាធឈាមនេះបានដែរឬទេ? តាមគេហទំព័រគ្លីនិច Cleveland របស់សហរដ្ធអាមេរិក បានបង្ហាញនៅប្រភេទអាហារទាំង ៦ ប្រភេទដែលអាចជួយកាត់បន្ថយសម្ពាធឈាមដូចតទៅ៖   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   ១. អាហារសម្បូរវីតាមីន…

ការស្វែងយល់អំពីជំងឺអូទីស្សឹមចំពោះស្ត្រី

ការស្វែងយល់អំពីជំងឺអូទីស្សឹមចំពោះស្ត្រី

ទាវ ឧស្សាJun 13, 20233 min read

ក្មេងប្រុសដែលមានជំងឺអូទីស្សឹម (Autism) ភាគច្រើនអាចធ្វើរោគវិនិច្ឆ័យឃើញក្នុងវ័យកុមារភាព។ តែផ្ទុយទៅវិញស្ត្រីជាច្រើនត្រូវបានរកឃើញជំងឺអូទីស្សឹមនេះនៅពេលដែលពួកគេពេញវ័យទៅវិញ។  ជំងឺ Autism (ឬ Autism spectrum Disorder-ASD) គឺបញ្ហាដែលទាក់ទងនឹងដំណើរការលូតលាស់ដ៏ស្មុគស្មាញមួយដែលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ដែលមានផលប៉ះពាល់ដល់របៀបរស់នៅ ការធ្វើទំនាក់ទំនង ការរៀន និងអាកប្បកិរិយារបស់មនុស្ស។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស   តាមគេហទំព័រសារព័ត៌មាន CNA បង្ហាញថា រោគសញ្ញាដំបូងនៃជំងឺ Autism នេះលេចឡើងនៅអាយុ ១ ឆ្នាំកន្លះ…