en     km
en     km

នាទីសុខភាព

Post List #4

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺខ្សោយបេះដូង (Heart Failure)?

តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺខ្សោយបេះដូង (Heart Failure)?

ទាវ ឧស្សាJul 5, 20234 min read

តាមរបាយការណ៌របស់សមាគមន៍គ្រូពេទ្យជំងឺបេះដូងរបស់អឺរ៉ុបឆ្នាំ ២០១៧ (ESC)បានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ដែលជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យ ចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ។   រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត   ចំពោះអត្រាមរណៈភាពរបស់ជំងឺនេះគឺមានអត្រាខ្ពស់ ពោលគឺមាន ៣០% បានស្លាប់ក្នុងអំឡុងពេល ១ឆ្នាំ និងមានអត្រា ៦០% ទៀតបានស្លាប់ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយបានធ្វើរោគវិនិច្ឆ័យរួច។ នេះបើយោងតាមការបង្ហាញរបស់គេហទំព័រសុខភាព heathtime។  តើអ្វីជាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ? រូបភាពនេះមានប្រភពពីគេហទំព័របរទេស   ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមឱ្យបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងរាងកាយ។…

ការស្វែងយល់ពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

ការស្វែងយល់ពីជំងឺរលាកសន្លាក់រ៉ាំរ៉ៃ

ទាវ ឧស្សាJul 5, 20234 min read

ការឈឺចុកចាប់និងការរលាករ៉ាំរ៉ៃលើសន្លាក់មួយ ឬច្រើន គឺជារោគសញ្ញា និងជាផលរំខានមួយ ដែលជួបប្រទះជាញឹកញាប់ក្នុងជីវភាពរស់នៅរបស់ប្រជាជនសព្វថ្ងៃ។ ការវិវត្តន៍យ៉ាងសន្សឹមៗនៃជំងឺនេះ ហាក់ដូចជាមិនបានទទួលការចាប់អារម្មណ៍ពីអ្នកជំងឺប៉ុន្មាននោះទេ។ ប៉ុន្តែទាំងនេះសុទ្ធសឹងជាហានិភ័យនិងក្តីបារម្ភមួយដែលគួរប្រុងស្មារតី និងគួរពិចារណាផងដែរ។ នេះបើយោងតាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត។   រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត   តើអ្វីជាជំងឺរលាកសន្លាក់រ៉ាំរ៉ៃ? យោងតាមគេហទំព័រសុខភាព healthline បានបង្ហាញថា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid arthritis) ជាប្រភេទមួយនៃជំងឺ autoimmune ដែលបណ្តាលឱ្យមានឈឺសន្លាក់ រលាក និងមានការខូចខាចសន្លាក់ពាសពេញរាងកាយ។ ហើយប្រសិនដៃឬជើងម្ខាងមានរលាកសន្លាក់…

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

មូលហេតុសំខាន់ៗនៃជំងឺទល់លាមករ៉ាំរ៉ៃ!

ទាវ ឧស្សាJul 4, 20233 min read

ជំងឺទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយនិងផ្នែកអារម្មណ៍ផងដែរ។   រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត   តាមរយៈការបង្ហាញរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺទល់លាមកអាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថាគ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែការពិតដែលនៅពីក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀតដែលត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កជំងឺនេះ។ ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ និងពោះវៀនធំ ការធ្វើអេកូ ថតScannerពោះ  និងការធ្វើតេស្តឈាមជាដើម ។   រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត…

វិធីសាស្រ្ត៦យ៉ាងក្នុងការពិនិត្យរកមូលហេតុដែលស្រ្តីពិបាកមានគក៌

វិធីសាស្រ្ត៦យ៉ាងក្នុងការពិនិត្យរកមូលហេតុដែលស្រ្តីពិបាកមានគក៌

ទាវ ឧស្សាJul 4, 20233 min read

យោងតាមការបង្ហាញពីគេហទំព័រ Hellodoctor នៃប្រទេសហ្វីលីពីនបានលើកឡើងថា ភាពគ្មានគក៌ ឬ Infertility គឺជាការលំបាក ឬពុំអាចមានលទ្ធភាពនឹងមានគភ៌។ មូលហេតុនៃការគ្មានគក៌នេះ អាចបណ្តាលមកពីគូស្វាមីភរិយាទាំងសងខាង ឬអាចមកពីខាងស្រ្តី ឬខាងបុរស។ ចំពោះស្ត្រី អាចបណ្តាលមកពីការអសមត្ថភាពក្នុងការផលិតស៊ុតឬពងអូវ៉ុលមិនគ្រប់គ្រាន់សម្រាប់ការមានគភ៌។ ចំពោះបុរសវិញអាចបណ្តាលមកពីការអសមត្ថភាព ដូចជាចំនួនទឹកកាមតិចជាដើម ក៏ជាមូលហេតុនៃការគ្មានគភ៌ផងដែរ។ រូបភាបនេះមានប្រភពពីគេហទំព័រ Hellodoctor នៃប្រទេសហ្វីលីពីន ស្ត្រីអាចមានផ្ទៃពោះបាន ដោយសារអូវែដែលជាក្រពេញភេទស្រ្តីបង្កើតអូវុលដែលជាមេជីវីតញី និងបញ្ចេញពងដែលទុំ។ បន្ទាប់មក ពងអូវុលត្រូវធ្វើដំណើរទៅកាន់ស្បូនតាមបំពង់ដៃស្បូន។ នៅពេលដែលអូវុលបានជួបនឹងមេជីវីតឈ្មោល…

ការសិក្សាមួយបានរកឃើញថា លំហាត់ប្រាណពេលថ្ងៃអាចជួយគ្រប់គ្រងជាតិស្ករនៃជំងឺទឹកនោមផ្អែមប្រភេទទី២

ការសិក្សាមួយបានរកឃើញថា លំហាត់ប្រាណពេលថ្ងៃអាចជួយគ្រប់គ្រងជាតិស្ករនៃជំងឺទឹកនោមផ្អែមប្រភេទទី២

ទាវ ឧស្សាJun 22, 20232 min read

តាមរយៈសារព័ត៌មាន CNN បានបង្ហាញពីការសិក្សាស្រាវជ្រាវមួយថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលធ្វើឱ្យរាងកាយមានភាពសកម្មនៅពេលថ្ងៃ គឺអាចជួយដល់ពួកគេក្នុងការគ្រប់គ្រងជាតិស្ករបានយ៉ាងល្អ។  ជាទូទៅ យើងដឹងហើយថា ការធ្វើលំហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយមាន គុណប្រយោជន៍ជាច្រើន ប៉ុន្តែចំណុចដែលសិក្សាស្រាវជ្រាវមួយនេះបានបន្ថែមនោះគឺ ការយល់ដឹងថ្មីមួយអំពីសារៈសំខាន់នៃពេលវេលាក្នុងការធ្វើលំហាត់ប្រាណ។    រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន CNN   ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម Brigham និង Joslin បានសិក្សាទិន្នន័យពីមនុស្សជាង ២៤០០ នាក់ដែលលើសទម្ងន់ និងមានជំងឺទឹកនោមផ្អែមប្រភេទទី២ រកឃើញថា…