en     km
en     km

នាទីសុខភាព

Post List #4

តើការទទួលទានជាតិកាហ្វេអ៊ីនច្រើនជ្រុលមានឥទ្ធិពលអាក្រក់អ្វីខ្លះដល់រាងកាយ?

តើការទទួលទានជាតិកាហ្វេអ៊ីនច្រើនជ្រុលមានឥទ្ធិពលអាក្រក់អ្វីខ្លះដល់រាងកាយ?

ទាវ ឧស្សាJul 12, 20234 min read

យោងតាមគេហទំព័រសុខភាព healthline បានបង្ហាញថា មនុស្សជាច្រើនទទួលទានកាហ្វេមួយពែងនៅពេលព្រឹក ឬនៅពេលថ្ងៃដើម្បីជួយឱ្យពួកគេមានភាពសកម្មពេញមួយថ្ងៃ ព្រោះជាតិកាហ្វេអ៊ីនអាចធ្វើឱ្យស្មារតីស្វាងជាងការភ្ញាក់ពីដំណេកទៅទៀត ដោយសារជាតិកាហ្វេអ៊ីននេះ ជាសារធាតុរំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល និងមានឥទ្ធិពលលើរាងកាយជាច្រើន។ បន្ថែមពីនេះ តាមការបង្ហាញរបស់ស្ថាប័នចំណីអាហារនិងឱសថ(FDA) នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សពេញវ័យប្រហែល ៨០ ភាគរយបានទទួលជាតិកាហ្វេអ៊ីននេះជារៀងរាល់ថ្ងៃ។   រូបភាពនេះមានប្រភពពីគេហទំព័របរទេស យ៉ាងណាមិញ ការទទួលទានជាតិកាហ្វេអ៊ីនក្នុងបរិមាណត្រឹមត្រូវ អាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ជាងមុន ប៉ុន្តែបើសិនទទួលច្រើនពេកនឹងធ្វើឱ្យអ្នកមានរោគសញ្ញាមិនស្រួលណាមួយជាមិនខាន។ យោងតាមគ្លីនិក Mayo បានបង្ហាញថា សម្រាប់មនុស្សពេញវ័យ គឺអាចទទួលទានជាតិកាហ្វេអ៊ីន ៤00 មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងកាហ្វេប្រហែល ៤ ពែង។    រូបភាពនេះមានប្រភពពីគេហទំព័របរទេស តទៅនេះ យើងនឹងលើកយកនូវឥទ្ធិពលនៃជាតិកាហ្វេអ៊ីនទៅលើរាងកាយរបស់អ្នក ដោយយោងទៅតាមការលើកឡើងរបស់គេហទំព័រសុខភាព healthline ដូចតទៅ៖ ជាតិកាហ្វេអ៊ីនដើរតួជាភ្នាក់ងាររំញោចប្រព័ន្ធសរសៃប្រសាទកណ្តាល។…

ស្វែងយល់ពីប្រភេទអាហារដែលជួយការពារការកើតជំងឺមហារីកសុដន់

ស្វែងយល់ពីប្រភេទអាហារដែលជួយការពារការកើតជំងឺមហារីកសុដន់

ទាវ ឧស្សាJul 11, 20236 min read

ជំងឺមហារីកសុដន់គឺជាជំងឺមហារីកដែលតែងតែកើតមានចំពោះស្ត្រី។ នៅសហរដ្ឋអាមេរិកស្រ្តី ១ នាក់ក្នុងចំនោមស្ត្រី ៨ នាក់ បានកើតជំងឺមហារីកសុដន់នេះ។ ហើយជំងឺនេះ ក៏កើតឡើងចំពោះបុរសផងដែរ។ នេះបើយោងតាមគេហទំព័រ healthline នៃសហរដ្ធអាមេរិក ។ ចំពោះមូលហេតុនៃជំងឺមហារីកសុដន់នេះ បើតាមគេហទំព័រសុខភាព healthline ដដែលបានបង្ហាញថា ការកើតជំងឺមហារីកសុដន់អាចបណ្តាលមកពីការខូចខាត DNA និងការផ្លាស់ប្តូរហ្សែនមួយចំនួន។ បន្ថែមពីនេះ ការជក់បារី ទទួលទានស្រាច្រើន និងរបបអាហារនៅបស្ចិមប្រទេសមួយចំនួនដែលមានការកែច្នៃខ្ពស់ គឺសុទ្ធតែបង្កើនហានិភ័យនៃជំងឺមហារីកសុដន់នេះ។          …

តើសារធាតុផ្អែម aspartame ជាមូលហេតុបង្កជំងឺមហារីកមែនដែរឬទេ?

តើសារធាតុផ្អែម aspartame ជាមូលហេតុបង្កជំងឺមហារីកមែនដែរឬទេ?

ទាវ ឧស្សាJul 7, 20232 min read

យោងតាមរបាយការណ៍មួយចំនួនបានឱ្យដឹងថា សារធាតុផ្អែមឈ្មោះថា aspartame ដែលមាននៅក្នុងអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ត្រូវបានគេរកឃើញថា ជាដើមចមនៃការបង្កជំងឺមហារីកដល់មនុស្ស។   រូបភាពនេះមានប្រភពពីគេហទំព័រព័ត៌មាន BBC   តើសារធាតុផ្អែមអាស្ប៉ាថេម (aspartame) មាននៅក្នុងអ្វីខ្លះ? បើយោងតាមសារព័ត៌មាន BBC បានបង្ហាញថា អាស្ប៉ាថេម ជាសារធាតុផ្អែមម្យ៉ាងដែលផ្អែមជាងស្ករប្រហែល ២០០ដង និងមិនមានកាឡូរីនោះទេ។ សារធាតុនេះអាចរកឃើញក្នុងបញ្ជីគ្រឿងផ្សំអាហារដែលគ្មានជាតិស្ករ(sugar-free foods) ដែលមានក្នុងផលិតផលអាហារប្រហែល ៦០០០ ប្រភេទ។…

របបអាហារទាំង ៤ ប្រភេទដែលល្អសម្រាប់សុខភាពស្ត្រីដែលមានអាយុលើសពី ៥0 ឆ្នាំ

របបអាហារទាំង ៤ ប្រភេទដែលល្អសម្រាប់សុខភាពស្ត្រីដែលមានអាយុលើសពី ៥0 ឆ្នាំ

ទាវ ឧស្សាJul 7, 20234 min read

ស្ត្រីជាច្រើនដែលមានអាយុចាប់ពី ៥0 ឆ្នាំនឹងត្រូវស្វែងរករបបអាហារដើម្បីជំនួយដល់សុខភាពបេះដូងឬខួរក្បាល ជួយគ្រប់គ្រងរោគសញ្ញាផ្សេងៗនៃការអស់រដូវ និងដើម្បីជួយដល់សុខភាពរបស់ពួកគេទាំងមូល។   រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព healthline   ចំពោះរបបអាហារនៅក្នុងអត្ថបទនេះផងដែរ គឺជ្រើសរើសប្រភេទអាហារណាដែលផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត ហើយអាចសម្របនឹងរាងកាយបាន ដោយមិនតឹងតែងពេក និងសម្បូរអាហាររូបត្ថម្ភមានតុល្យភាព ជាពិសេសគឺផ្អែកលើភស្តុតាងដោយការសិក្សាជ្រាលជ្រាវនានា។ តទៅនេះគឺជារបបអាហារទាំង ៤ ប្រភេទ ដែលល្អបំផុតសម្រាប់ស្ត្រីដែលមានអាយុលើសពី ៥0 ឆ្នាំ ដោយយោងតាមការលើកឡើងពីគេហទំព័រសុខភាព healthline ដូចតទៅ៖   រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព hellodoctor របស់ប្រទេសហ្វីលីពីន   ក្នុងអត្ថបទនេះនឹងបង្ហាញអំពីចំណុចទាំង ៦ យ៉ាងដែលស្រ្តីនឹងមានការប្រែប្រួលផ្នែករាងកាយ ក្រោយពីសម្រាលកូនរួច  ដោយយោងទៅតាមការលើកឡើងរបស់គេហទំព័រសុខភាព hellodoctor របស់ប្រទេសហ្វីលីពីនដូចតទៅ៖   រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព…