Post List #4
តើការគេងថ្ងៃច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា?
ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងតើការគេងថ្ងៃហួសកម្រិត អាចបង្កគ្រោះថ្នាក់ឬទេ? ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រសារព័ត៌មាន CNN ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ! តាមការសិក្សាថ្មីមួយបានបង្ហាញថា ការគេងពេលថ្ងៃអាចជួយរក្សាសុខភាពខួរក្បាលនៅពេលវ័យចាស់។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញផងដែរថា ការគេងពេលថ្ងៃហួសកំណត់ពេកក៏អាចបង្កគ្រោះថ្នាក់ផងដែរ។ នេះបើយោងតាមការសិក្សារួមគ្នាមួយរវាងសកលវិទ្យាល័យប្រទេសអង់គ្លេងនិងប្រទេសអ៊ុយរ៉ាហ្គាយ ដែលបានផ្សាយលើសារព័ត៌មាន CNN ។ រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន CNN តាមការស្រាវជ្រាវពីសកលវិទ្យាល័យ College London (UCL)របស់អង់គ្លេស និងសកលវិទ្យាល័យនៃសាធារណរដ្ឋអ៊ុយរ៉ាហ្គាយ បានបង្ហាញថា ការគេងថ្ងៃបានផ្សារភ្ជាប់ជាមួយសមត្ថភាពខួរក្បាលឱ្យកាន់តែប្រសើរជាងមុន រួមទាំងជួយបន្ថយហានិភ័យនៃជំងឺវង្វេង និងជំងឺផ្សេងៗមួយចំនួនទៀត។ ម៉្យាងវិញទៀត តាមការលើកឡើងរបស់អ្នកស្រាវជ្រាវបានបង្ហាញថា សម្រាប់មនុស្សមួយចំនួនដែលបានគេងថ្ងៃរយៈខ្លីប្រមាណ ៥ ទៅ ១៥ នាទីអាចជាផ្នែកមួយ ដែលអាចជួយថែរក្សាសុខភាពខួរក្បាលនៅពេលវ័យកាន់តែចាស់។…
ស្វែងយល់ពីអត្ថប្រយោជន៍របស់ផ្លែអម្ពិលសម្រាប់សុខភាពរាងកាយ
ផ្លែអម្ពិល គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងមុខម្ហូប ដែលមានរសជាតិផ្អែម និងជូរ ហើយពេញនិយមទៅតាមតំបន់នានានៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ីដូចជាប្រទេសកម្ពុជាជាដើមផងដែរ។ ជាពិសេសអ្នកឯកទេសខាងចំណីអាហារនៅសហរដ្ធអាមេរិកក៏បានណែនាំឱ្យបញ្ចូលផ្លែអម្ពិលនេះទៅក្នុងប្រភេទផ្លែឈើចម្រុះដែលអ្នកតែងតែបរិភោគផងដែរ។ រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland នៅសហរដ្ធអាមេរិក តើផ្លែអម្ពិលផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព? តទៅនេះយើងនឹងយកនូវអត្ថប្រយោជន៍ដ៏មានសក្ដានុពលមួយចំនួននៃផ្លែអម្ពិលដល់សុខភាព ដោយយោងតាមការលើកឡើងរបស់គេហទំព័រគ្លីនិក Cleveland នៅសហរដ្ធអាមេរិកដូចតទៅ៖ ផ្លែអម្ពិលពោរពេញដោយសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ដែលជាសារធាតុគីមីកើតឡើងដោយធម្មជាតិហើយមាននៅក្នុងប្រភេទអាហារមួយចំនួន។ សារធាតុនេះជួយដល់រាងកាយ ប្រឆាំងនឹងការខូចខាតកោសិកាពីរ៉ាឌីកាល់សេរី និងម៉ូលេគុលមិនមានលំនឹង ដែលជាមូលហេតុអាចបណ្តាលឱ្យមានភាពតានតឹង និងអាចជាសញ្ញានៃភាពចាស់ រួមទាំងជំងឺមួយចំនួនទៀតដូចជា៖ ជំងឺAutoimmune ជំងឺសរសៃឈាមបេះដូង និងការរលាក។ បន្ថែមពីនេះ ក៏ជាជាមូលហេតុនៃ ជំងឺភ្នែកឡើងបាយ…
តើការដុះដុំសាច់ក្នុងស្បូនអាចបណ្តាលឱ្យស្រ្តីឡើងទម្ងន់ដែរឬទេ?
ដុំសាច់ក្នុងស្បូនបានកើតលើស្ត្រីប្រហែល ៤០% ទៅ ៨០% ឯណ្ណោះ។ ចំពោះកត្តាហានិភ័យនៃដុំសាច់ក្នុងស្បូននេះមានដូចជា ចំពោះស្រ្តីដែលលើសទម្ងន់ ស្រ្តីដែលមិនធ្លាប់មានកូន និងមានគ្រួសារធ្លាប់មានប្រវត្តិនៃជំងឺនេះ ដែលអាចបង្កើនឱកាសខ្ពស់ដល់ស្រ្តីក្នុងការកើតជំងឺដុំសាច់ក្នុងស្បូននេះ។ លើសពីនេះ ការថយចុះកម្រិតអរម៉ូនរបស់ស្រ្តីអំឡុងពេលអស់រដូវ ក៏អាចបង្កើនហានិភ័យនៃជំងឺដុំសាច់ក្នុងស្បូនបានផងដែរ។ បន្ថែមពីនេះផងដែរ ស្រ្តីដែលមានដុំសាច់ក្នុងស្បូនអាចមានដុំមួយ ឬច្រើន ឬនឹងអាចដុះជាចង្កោមទៀតផង។ ទំហំរបស់ដុំសាច់អាចប្រែប្រួលយ៉ាងខ្លាំង និងអាចមានទំហំតូច ប្រហែលពីរមីលីម៉ែត្រដែលមានទំហំប៉ុនគ្រប់សណ្តែក។ ចំណែកឯដុំសាច់ដែលមានទំហំធំជាងនេះ អាចមានទំហំប៉ុនផ្លែក្រូច។ រីឯក្នុងស្ថានភាពដ៏កម្រ ដុំសាច់ក្នុងស្បូនអាចមានទំហំជាង ១០ សង់ទីម៉ែត្រ ដែលមានទំហំប៉ុនផ្លែឪឡឹកឯណ្ណោះ។ ហើយដុំសាច់ក្នុងស្បូននេះដែលបានរីកធំនោះ នឹងបណ្តាលឱ្យប៉ោងពោះឬមានហើមពោះផងដែរ។ នេះបើយោងតាមការលើកឡើងរបស់គេហទំព័រគ្លីនិក…
មន្ទីរពេទ្យកាម៉ែត៖ មើលមិនសូវច្បាស់អាចបណ្តាលមកពីបញ្ហាដុំសាច់ក្នុងខួរក្បាល
ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការមើលមិនសូវច្បាស់ អាចបណ្តាលមកពីដុំសាច់ខួរក្បាល! ដោយអត្ថបទនេះដកស្រង់ពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ! ជំងឺដុំសាច់ក្នុងខួរក្បាលមានច្រើនប្រភេទ។ ដោយឡែកក្នុងអត្ថបទនេះយើងនឹងលើកយកបញ្ហាដុំសាច់ក្នុងក្រពេញអ៊ីប៉ូហ្វី (Adénome Hypophyaire)ដែលជាភ្នាក់ងារបង្កឱ្យភ្នែកមើលមិនសូវច្បាស់។ តែមុននឹងឈានទៅយល់ពីដុំសាច់ក្នុងអ៊ីប៉ូហ្វី (Adénome Hypophyaire) យើងមកដឹងពីក្រពេញអ៊ីប៉ូហ្វីជាមុនសិន។ រូបភាពនេះមានប្រភពពីគេហទំព័របរទេស តើអ្វីជាក្រពេញអ៊ីប៉ូហ្វី? បើយោងតាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា ក្រពេញអ៊ីប៉ូហ្វី ជាក្រពេញដែលមានទំហំពី ៧ ទៅ ១០ មីលីម៉ែត្រ និងមានទម្ងន់ប្រហែល 0,៥…
តើការទទួលទានជាតិកាហ្វេអ៊ីនច្រើនប៉ះពាល់ដល់ស្រ្តីដែលមានបំណងចង់បានកូនដែរឬទេ?
ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងដែលទទួលទានជាតិកាហ្វេអ៊ីនប៉ះពាល់ដល់ការមានកូនដែរឬទេ? ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រសុខភាព verywell របស់សហរដ្ធអាមេរិក ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ! ការទទួលទានកាហ្វេ ឬតែមួយពែងនៅពេលព្រឹក ឬពេលថ្ងៃ បានក្លាយជាទម្លាប់របស់មនុស្សនៅជុំវិញពិភពលោក។ ដូច្នេះហើយ បានជាមានការស្រាវជ្រាវអំពីទំនាក់ទំនងរវាងជាតិកាហ្វេអ៊ីន និងការមានផ្ទៃពោះ រួមទាំងសិក្សាអំពីអត្រានៃការរលូតកូនផងដែរ។ …