Post List #4
ស្រ្តីគួរស្វែងយល់ពីរបៀបការពារខ្លួនពីជំងឺបេះដូង
ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹង ស្រ្តីគួរស្វែងយល់ពីរបៀបការពារខ្លួនពីជំងឺបេះដូង។ ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រគ្លីនិកCleveland នៃសហរដ្ធអាមេរិក ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ! ច្រើនទស្សវត្សមកហើយ មនុស្សភាគច្រើនគិតថាជំងឺបេះដូងកើតឡើងតែចំពោះបុរស ប៉ុន្តែបច្ជុប្បន្ននេះ ជំងឺបេះដូងជាមូលហេតុចម្បងនៃការស្លាប់របស់ស្ត្រីនៅសហរដ្ឋអាមេរិក ដែលជាមធ្យមស្រ្តី ៤00,000 នាក់បានស្លាប់ក្នុងមួយឆ្នាំ។ នេះបើយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។ រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិកCleveland នៃសហរដ្ធអាមេរិក តាមគេហទំព័រគ្លីនិក Cleveland ដដែលបានណែនាំដល់ស្រ្តីថា ស្រ្តីគួរយល់ដឹងថាឱ្យបានច្រើនអំពីជំងឺបេះដូងនេះ។ ទោះបីជាស្រ្តីមានគ្រួសារធ្លាប់មានជំងឺបេះដូងក្តី គឺអាចការពារជំងឺនេះបាន ដោយការទទួលទានអាហារបានត្រឹមត្រូវ ធ្វើលំហាត់ប្រាណ មិនជក់បារី និងមិនទទួលទានគ្រឿងស្រវឹង។ ជាពិសេសជំហានសំខាន់បំផុតក្នុងការការពារជំងឺបេះដូង គឺស្រ្តីត្រូវពិនិត្យ ពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីកម្រិតហានិភ័យនៃជំងឺនេះ ដែលស្រ្តីកំពុងតែមាន។ តើស្ត្រីបានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពបេះដូងបានគ្រប់គ្រាន់ដែរឬទេ?…
ការសិក្សាបានបង្ហាញថា អាហារមួយចំនួននាំឱ្យស្ត្រីពិបាកមានកូន
តាមគេហទំព័រគ្លីនិក Cleveland របស់សហរដ្ធអាមេរិក បានបង្ហាញថាក្នុងចំណោមគូស្វាមីភរិយាទាំងអស់មានគូស្វាមីភរិយាប្រមាណ ១៥ ភាគរយមានបញ្ហាក្នុងការមានកូន។ ហើយនៅក្នុង ៧០ ទៅ ៨០ ភាគរយនៃករណីទាំងនោះ មូលហេតុគឺអាចបណ្តាលមកពីបញ្ហាមួយចំនួនដូចជាស្រ្តីមានដុំសាច់ក្នុងស្បូន មានគីស ឬមានជំងឺអង់ដូម៉ែតទ្រីយ៉ូស៊ីស ដែលអាចធ្វើឱ្យស៊ុត(ពងអូវុល) ពិបាកធ្វើដំណើរទៅកាន់បំពងដៃស្បូនដើម្បីបង្កកំណើត។ ម៉្យាងវិញទៀត ស្រ្តីអាចបញ្ហាអ័រម៉ូន(រោគសញ្ញា ovary polycystic, ជំងឺក្រពេញទីរ៉ូអ៊ីត) ដែលអាចរំខានដល់វដ្តបន្តពូជរបស់ស្ត្រី និងរួមទាំងកត្តាអាយុរបស់ស្រ្តីផងដែរ។ រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland របស់សហរដ្ធអាមេរិក តើការទទួលទានអាហារអាចប៉ះពាល់ដល់ឱកាសមានកូនដែរឬទេ? តាមការសិក្សារបស់អូស្ត្រាលីឆ្នាំ ២០១៨ បានបង្ហាញថាការបរិភោគអាហារ Fast…
ស្វែងយល់ពីអាហារដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក
ជំងឺមហារីកជាមូលហេតុនៃការស្លាប់ទីពីរ បន្ទាប់ពីជំងឺបេះដូង នៅសហរដ្ធអាមេរិកក្នុងឆ្នាំ ២០២០ ដែលមានមនុស្សជាង ៦0០,០០០ នាក់(ហុកសិបម៉ឺននាក់)បានស្លាប់ដោយសារជំងឺនេះ។ នេះបើយោងតាមការលើកឡើងពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃសហរដ្ធអាមេរិក (CDC)។ តើការទទួលទានអាហារបែបណាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបាន? ការទទួលទានអាហារមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន។ យោងតាម សមាគមជំងឺមហារីកអាមេរិក បានបង្ហាញថាការលើសទម្ងន់ ឬធាត់គឺជាកត្តាហានិភ័យមួយសម្រាប់ជំងឺមហារីកជាច្រើនមុខរួមមាន៖ មហារីកសុដន់ (ក្នុងចំណោមស្រ្តីដែលអស់រដូវ) មហារីកពោះវៀនធំ មហារីកស្បូន មហារីកតម្រងនោម មហារីកថ្លើម មហារីកលំពែង មហារីកក្រពះ មហារីកក្រពេញទីរ៉ូអ៊ីត មហារីកមាត់ បំពង់ក និងបំពង់អាហារជាដើម។ ដូច្នេះការរក្សាទម្ងន់ឱ្យស្ថិតនៅកម្រិតមួយដែលមានសុខភាពល្អពោលគឺមានសន្ទស្សន៍ម៉ាសរាងកាយ (BMI)…
ថ្លើមគោមាននាទីជំនួយដល់សុខភាពភ្នែក
ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់អំពីនាទីនានារបស់ថ្លើមគោដល់សុខភាព។ ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ! មានអាហារជាច្រើនដែលផ្តល់គុណប្រយោជន៍ដល់សុខភាពភ្នែកដូចជា ត្រី ស៊ុត ទឹកដោះគោ ផ្លែឈើ និងបន្លែ ក្នុងនោះក៏មានថ្លើមសត្វគោផងដែរ។ លើសពីនេះទៅទៀត ថ្លើមគោផ្តល់នូវសារៈប្រយោជន៍យ៉ាងច្រើនដល់សុខភាព និងដំណើរការនានាក្នុងប្រព័ន្ធរាងកាយរបស់មនុស្សទៀតផង។ ថ្លើមគោ ក៏ដូចថ្លើមមនុស្សដែរ គឺមានមុខងារជួយកម្ចាត់សារធាតុពុលចេញពីឈាម។ បន្ថែមពីនេះ ថ្លើមគោជាក្រពេញដែលបង្កើតប្រូតេអ៊ីន និងអរម៉ូនសំខាន់ៗ ដែលមានកាឡូរីនិងជាតិខ្លាញ់ទាប មានវីតាមីន និងមានសារធាតុចិញ្ចឹមខ្ពស់។…
ជំងឺពុកឆ្អឹងជាជំងឺស្ងៀមស្ងាត់អាចបង្កហានិភ័យខ្ពស់
ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់អំពីជំងឺពុកឆ្អឹង។ ដោយអត្ថបទនេះដកស្រង់ពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ! រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត តាមស្ថិតិនៅទូទាំងពិភពលោក ជំងឺពុកឆ្អឹងបានបណ្តាលឱ្យមានការបាក់ឆ្អឹងប្រមាណជិត ៩ លានករណីជារៀងរាល់ឆ្នាំ ពោលគឺជំងឺពុកឆ្អឹងនេះបណ្តាលឱ្យមានការបាក់ឆ្អឹង ១ ករណីរៀងរាល់ ៣ វិនាទីម្តង ។ ម្យ៉ាងវិញទៀតតាមស្ថិតិក៏បង្ហាញផងដែរថា ស្រ្តីម្នាក់ក្នុងចំណោមស្ត្រី ៣ នាក់មានការបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង។ ចំណែកឯបុរសម្នាក់…