en     km
en     km

នាទីសុខភាព

Post List #4

ដើម្បីមានសុខភាពល្អយ៉ាងហោចណាស់ដើរឱ្យបាន ៥០០០ ជំហានក្នុងមួយថ្ងៃ

ដើម្បីមានសុខភាពល្អយ៉ាងហោចណាស់ដើរឱ្យបាន ៥០០០ ជំហានក្នុងមួយថ្ងៃ

ទាវ ឧស្សាAug 11, 20232 min read

តាមគេហទំព័រសារព័ត៌មាន BBC បានលើកឡើងថា ការដើរ ១០,0០០ ជំហានក្នុងមួយថ្ងៃ អាចជួយថែរក្សារាង និងនាំឱ្យមានសុខភាពល្អ ​ ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថាការដើរយ៉ាងតិច ៥.000 ជំហានក៏មានប្រយោជន៍ច្រើនដែរ។ យោងតាមការសិក្សាជាមួយមនុស្សជាង ២២៦.000 នាក់នៅជុំវិញពិភពលោកបានបង្ហាញថាការរាល់ការដើរបាន ៥.០០០ដល់ ២0.000 ជំហានក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ ប្រមាណ១៥% ឯណ្ណោះ។ បើដើរបាន ២.៣00 ជំហានក៏ផ្តល់អត្ថប្រយោជន៍ដល់បេះដូង និងសរសៃឈាមផងដែរ។     រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន BBC លើសពីនេះ ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃប្រទេសប៉ូឡូញ និងនៅសហរដ្ឋអាមេរិកបានរកឃើញថា អត្ថប្រយោជន៍នៃការដើរនេះគឺល្អគ្រប់វ័យជាពិសេសអាយុក្រោម ៦0 ឆ្នាំគឺទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។​ យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហញថា​ អ្នកស្លាប់៣.២លាននាក់ជារៀងរាល់ឆ្នាំភាគច្រើនបណ្តាលមកពីកង្វះលំហាត់ប្រាណឬធ្វើសកម្មភាពរាងកាយមិនបានគ្រប់គ្រាន់។ បញ្ហាចម្បងនៃសុខភាពនោះ គឺបណ្ដាលមកពីការអង្គុយច្រើនពេក ដែលប៉ះពាល់ដល់ការរំលាយអាហារ…

តាមការស្រាវជ្រាវរកឃើញថាស្ត្រីមានបញ្ហាដំណេកច្រើនជាងបុរស

តាមការស្រាវជ្រាវរកឃើញថាស្ត្រីមានបញ្ហាដំណេកច្រើនជាងបុរស

ទាវ ឧស្សាAug 8, 20233 min read

បញ្ហាដំណេក ឬការគេងមិនលក់គឺជាបញ្ហាទូទៅមួយ ជាពិសេសនៅពេលមានវ័យកាន់តែចាស់។ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីមានបញ្ហាគេងមិនលក់ច្រើនជាងបុរសទៅទៀត។ នេះយោងតាម ការស្ទង់មតិដោយ National Sleep Foundation ក្នុងសហរដ្ធអាមេរិក។ អ្នកជំនាញនិយាយថា បញ្ហាបែបនេះអាចលេចឡើងក្នុងអំឡុងពេលពេញវ័យ ដែលបណ្តាលមកពីកត្តាជាច្រើនរួមមាន កត្តាជីវសាស្ត្រ ចិត្តសាស្ត្រ និងកត្តាសង្គម។ រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន CNA តើមានអ្វីនៅពីក្រោយបញ្ហានៃការគេងរបស់ស្ត្រី? យោងតាមគេហទំព័រសារព័ត៌មាន CNA បានលើកឡើងនូវបញ្ហាមួយចំនួន ដែលជាមូលហេតុដែលបណ្តាលឱ្យស្រ្តីមានបញ្ហាការគេងនេះ ដោយបញ្ហាទាំងនោះមានដូចជា៖ ការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលស្រ្តីមានវដ្តរដូវ អាចបណ្តាលឱ្យមានការផ្លាស់ប្តូរអារម្មណ៍ដូចជាការថប់បារម្ភ និងការធ្លាក់ទឹកចិត្តជាដើម និងរួមទាំងរោគសញ្ញារាងកាយមួយចំនួនទៀតដូចជា រមួលក្រពើ…

សញ្ញាទាំង ៧ ដែលបង្ហាញថាអ្នកទទួលទានអាហារមិនបានត្រឹមត្រូវ

សញ្ញាទាំង ៧ ដែលបង្ហាញថាអ្នកទទួលទានអាហារមិនបានត្រឹមត្រូវ

ទាវ ឧស្សាAug 7, 20233 min read

ការសិក្សាមួយនៅចន្លោះឆ្នាំ ១៩៩០ និង ២០១៧ បានបង្ហាញថា ការទទួលទានអាហារមិនល្អ ដូចជា អាហារកែច្នៃ ភេសជ្ជៈមានជាតិស្ករនិងសូដ្យូម និងទទួលទានអាហារដែលល្អសម្រាប់សុខភាពមិនបានគ្រប់គ្រាន់ ជាមូលហេតុនៃការស្លាប់ ១នាក់ ក្នុងចំណោម ៥ នាក់នៅទូទាំងពិភពលោក គឺប្រហែល​ ១១ លាននាក់បានស្លាប់ដោយមូលហេតុនេះ។ នេះបើយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។ រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក ប្រសិនអ្នកទទួលទានរបបអាហារមិនបានត្រឹមត្រូវ នោះអ្នកនឹងមានបញ្ហាមួយចំនួនដូចជាការឡើងទម្ងន់ ឬមានបញ្ហា​សុខភាព​ដូចជាជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្នែកប្រភេទទី២ ជាដើម។…

ស្វែងយល់ពីមូលហេតុ និងរោគសញ្ញានៃការហូរឈាមនៅក្នុងស្រោមខួរក្បាល

ស្វែងយល់ពីមូលហេតុ និងរោគសញ្ញានៃការហូរឈាមនៅក្នុងស្រោមខួរក្បាល

ទាវ ឧស្សាAug 3, 20233 min read

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចបណ្តាលមកពី ការហូរឈាមនៅក្នុងស្រោមខួរក្បាលមានប្រហែលពី ៥% ទៅ ១០%។ ការហូរឈាមនៅក្នុងស្រោមខួរក្បាលជាប្រភេទជំងឺធ្ងន់ធ្ងរដែលប៉ះពាល់នៅលើមនុស្សវ័យក្មេង និងមានសុខភាពល្អ ហើយបណ្តាលឱ្យស្លាប់ភ្លាមៗប្រហែលពី ៤០% ទៅ ៦០%។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត ការហូរឈាមនៅក្នុងស្រោមខួរក្បាលនេះផងដែរ គឺតម្រូវឱ្យមានការធ្វើរោគវិនិច្ជ័យ និងព្យាបាលឱ្យបានឆាប់រហ័សពីសំណាក់គ្រូពេទ្យ។ ថ្វីត្បិតបច្ចុប្បន្នមានការរីកចម្រើនផ្នែកវេជ្ជសាស្រ្តក្តី ផលវិបាកនៃការហូរឈាមនៅក្នុងស្រោមខួរក្បាលគឺជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃការស្លាប់ និងពិការភាព។ នេះបើយោងតាមការលើកឡើងពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។   រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត តើមូលហេតុនៃការហូរឈាមក្នុងស្រោមខួរក្បាលមានអ្វីខ្លះ? តាមមន្ទីរពេទ្យកាល់ម៉ែតដដែលបានបង្ហាញថា មូលហេតុនៃការហូរឈាមក្នុងស្រោមខួរក្បាលរួមមាន ៨០% បណ្តាលមកពីការដាច់សរសៃឈាមដែលរីកប៉ោងនៅក្នុងខួរក្បាល។  រួមទាំងមូលហេតុផ្សេងៗទៀត ដែលអាចបណ្តាលមកពី៖ ការដាច់សរសៃឈាមមិនប្រក្រតីពីកំណើតរវាងសរសៃឈាមវ៉ែន និងអាក់ទែ។…

តើអ្នកគួរដើរប៉ុន្មាននាទីក្នុងមួយថ្ងៃដើម្បីឱ្យបេះដូងមានសុខភាពល្អ?

តើអ្នកគួរដើរប៉ុន្មាននាទីក្នុងមួយថ្ងៃដើម្បីឱ្យបេះដូងមានសុខភាពល្អ?

ទាវ ឧស្សាAug 3, 20233 min read

ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងការស្វែងយល់ពីការដើរ ដែលអាចជួយដល់សុខភាពបេះដូងរបស់អ្នក។ ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រសុខភាព verywell នៃសហរដ្ធអាមេរិក ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ! តាមគេហទំព័រសុខភាព verywell បានបង្ហាញថា មនុស្សពេញវ័យគួរព្យាយាមធ្វើសកម្មភាពរាងកាយក្នុងកម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ ឬក្នុងមួយថ្ងៃដើរឱ្យបានយ៉ាងហោចណាស់ ២០ នាទី។ នេះបើយោងតាមការណែនាំពីនាយកដ្ឋានសុខភាព និងសេវាពលរដ្ធ ដែលគាំទ្រដោយសមាគមបេះដូងអាមេរិក (AHA) នាពេលថ្មីៗនេះ។    រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព verywell…