Post List #4
ស្វែងយល់ពីជំងឺរលាកផ្លូវដង្ហើមចំពោះកុមារ
ជំងឺរលាកផ្លូវដង្ហើម ជាការឆ្លងមេរោគ បាក់តេរី និងផ្សិត នៅផ្នែកដែលពាក់ព័ន្ធនឹងការដកដង្ហើមដូចជា បំពង់ក ផ្លូវដង្ហើម និងសួត។ ជំងឺរលាកផ្លូវដង្ហើមមាន ២ ប្រភេទគឺ រលាកផ្លូវដង្ហើមផ្នែកខាងលើដែលប៉ះពាល់ដល់បំពង់ក និងភ្នាសរន្ធឆ្អឹង។ និងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងក្រោមដែលប៉ះពាល់ដល់បំពង់ខ្យល់ និងសួត។ រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព verywell របស់សហរដ្ធអាមេរិក ជាពិសេសមេរោគងាយនឹងឆ្លងតាមផ្លូវដង្ហើមរបស់កុមារ ដោយសារប្រព័ន្ធភាពសុំារបស់ពួកគេមិនទាន់ខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដែលបង្កគ្រោះថ្នាក់ទាំងនោះ។ ជំងឺរលាកផ្លូវដង្ហើម អាចវិវត្តទៅជាការរលាកទងសួតនិងសួតធ្ងន់ធ្ងរបាន ពិសេសចំពោះកុមារតូចៗអាយុក្រោម ២ ឆ្នាំ។ តួយ៉ាងតាមគេហទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យគន្ធាបុប្ផាបានបង្ហាញពីកុមារីម្នាក់អាយុ ១០ ខែ ត្រូវបានជួយសង្រ្គោះជីវិតអស់រយ:ពេល១០ថ្ងៃ ដោយនាងមានអាការៈដង្ហក់ ហត់ ថប់ដង្ហើម និងបាត់បង់ស្មារតី ព្រមទាំងមានជំងឺរលាកទងសួតនិងសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរបំផុត។ យ៉ាងណាមិញ តាមគេហទំព័រសុខភាព verywell របស់សហរដ្ធអាមេរិកបានបង្ហាញថា កុមារពី១០% ទៅ…
ផ្លែឈើ ៧ ប្រភេទដែលស្រ្តីគួរបរិភោគអំឡុងពេលមានផ្ទៃពោះ
ការទទួលទានអាហារមានជីវជាតិមានសា ន់រៈសំខាណាស់សម្រាប់មាតា និងទារកក្នុងផ្ទៃ។ នេះជាមូលហេតុ ស្រ្តីមានផ្ទៃពោះគួរជ្រើសរើសរបបអាហារដែលផ្តល់អាហាររូបត្ថម្ភល្អៗដូចជាផ្លែឈើ និងបន្លែជាដើម។ បើយោងតាមគេហទំព័រសុខភាព Healthline បានបង្ហាញថា ការទទួលទានផ្លែឈើអំឡុងពេលមានផ្ទៃពោះផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ម្តាយនិងទារក។ យោងតាមការសិក្សាឆ្នាំ ២០១៣ បានបង្ហាញថា ប្រសិនស្រ្តីបរិភោគអាហារដែលមិនល្អអំឡុងពេលមានផ្ទៃពោះ នោះអាចនឹងធ្វើកូនរបស់ពួកគេនឹងមានចំណង់ចំណូលចិត្តញុំអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករផងដែរ។ ការទទួលទានផ្លែឈើនិងបន្លែ ផ្តល់នូវសារធាតុចិញ្ចឹមយ៉ាងច្រើនរួមមាន វីតាមីន សារធាតុរ៉ែ និងជាតិសរសៃខ្ពស់ ហើយថែមទាំងអាចជួយការពារការទល់លាមកដែលជារោគសញ្ញាមួយក្នុងអំឡុងពេលមានផ្ទៃពោះនេះ។ ខាងក្រោមនេះជាផ្លែឈើទាំង ៧ មុខដែលស្រ្តីគួរតែទទួលទានអំឡុងពេលមានផ្ទៃពោះ បើយោងតាមការបង្ហាញពីទំព័រសុខភាព Healthline ដូចតទៅ៖ ទី១គឺ ផ្លែក្រូច៖…
ស្វែងយល់ពីរបបអាហារសម្រាប់ស្រ្តីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ
ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះជាបញ្ហាមួយសម្រាប់មាតានិងទារក។ ការកើនកម្រិតជាតិស្ករ អាចធ្វើឱ្យទារកកើនទម្ងន់ និងធ្វើឱ្យប្រឈមនឹងការពិបាកសម្រាលនិងអាចហូរឈាមច្រើន។ បន្ថែមពីនេះជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះក៏បង្កើនហានិភ័យនៃជំងឺលើសឈាមផងដែរ ។ មានច្រើនករណី ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះនឹងបាត់ទៅវិញបន្ទាប់ស្រ្តីសម្រាលកូនរួច។ ប៉ុន្តែសម្រាប់ស្រ្តីមួយចំនួនអាចបន្តមានជាតិស្ករក្នុងឈាមខ្ពស់ បន្ទាប់ពីសម្រាលរួចដែលគេហៅថាជំងឺទឹកនោមផ្អែមប្រភេទទី ២ ហើយស្រ្តីអាចប្រឈមមុខនឹងជំងឺនេះពេញមួយជីវិត។ ដូច្ចេះហើយ ស្រ្តីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ តែងតែមានបញ្ហាចោទថាតើគួរទទួលទានរបបអាហារបែបណា? តាមគេហទំព័រសុខភាព healthline របស់សហរដ្ធអាមេរិកបានបង្ហាញថាការទទួលទានរបបអាហារដែលមានសុខភាពល្អ និងមានតុល្យភាពអាចជួយដល់ការគ្រប់គ្រងរោគសញ្ញារបស់ស្រ្តីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ដោយមិនចាំបាច់ប្រើថ្នាំ ប៉ុន្តែក៏ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញខាងអាហារូបត្ថម្ភផងដែរ។ ការទទួលទានអាហារដែលល្អសម្រាប់ស្រ្តីមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះមានដូចតទៅ៖ ស្រ្តីត្រូវផ្តោតលើសារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន ខ្លាញ់ដែលល្អដល់សុខភាព ជាតិសរសៃ និងអាហារស្រស់ៗ ព្រមទាំងអាហារមួយចំនួនទៀត។…
ស្រ្តីគួរយល់ដឹងពីរបៀបកាត់បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ
តាមគេហទំព័រសារព័ត៌មាន CNA បានបង្ហាញថា នៅក្នុងតំបន់អាស៊ីមានអត្រាប្រេវ៉ាឡង់ខ្ពស់នៃស្រ្តីដែលកើតមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ (gestational diabetes mellitus) ពិសេសនៅក្នុងប្រទេសសិង្ហបុរី មានស្ត្រីមានផ្ទៃពោះ ១ នាក់ក្នុងចំណោម ៥ នាក់មានហានិភ័យនៃជម្ងឺនេះ។ រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន CNA តើអ្វីជាជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ? ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គឺជាជំងឺទឹកនោមផ្អែមដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជាលើកដំបូងអំឡុងពេលមានផ្ទៃពោះ ដែលអាចបណ្តាលឱ្យមានជាតិស្ករក្នុងឈាមខ្ពស់ និងអាចប៉ះពាល់ដល់ការមានផ្ទៃពោះរបស់ស្រ្តី និងសុខភាពគក៌។ នេះបើយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Mayo នៅសហរដ្ធអាមេរិក។ បន្ថែមពីនេះ តាមគេហទំព័រគ្លីនិក Mayo ដដែលបានបង្ហាញពីកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះដែលក្នុងនោះរួមមាន ស្រ្តីលើសទម្ងន់ឬធាត់ មិនមានសកម្មភាពរាងកាយ…
ស្វែងយល់ពីអត្ថប្រយោជន៍ទាំង ៥ របស់ផ្លែចេក
ចេកជាផ្លែឈើពេញនិយមមួយនៅចក្រភពអង់គ្លេស ជាមធ្យមពួកគេបរិភោគផ្លែចេកប្រមាណ ១០ គីឡូក្រាម ក្នុងមួយឆ្នាំ។ នេះបើតាមការបង្ហាញរបស់គេហទំព័រសារព័ត៌មាន BBC។ ផ្លែចេកទំហំមធ្យមមួយផ្លែ ផ្តល់នូវអាហាររូបត្ថម្ភជាច្រើនប្រភេទរួមមាន ផ្តល់នូវថាមពល ១០៥ កាឡូរី , ប្រូតេអ៊ីន ចំនួន ១ ក្រាម, កាបូអ៊ីដ្រាតចំនួន ២៨ ក្រាម, ជាតិសរសៃ ៣ ក្រាម, ជាតិស្ករ ១៥ ក្រាម និងប៉ូតាស្យូម ៤២២ មីលីក្រាម ហើយជាតិខ្លាញ់មានមិនលើសពី…