ត្រីបាឡែនជាង ២០០ក្បាល បានបណ្ដែតខ្លួនលេងលើឆ្នេរសមុទ្រប្រទេសញូហ្សេឡែន ដែលនាំឱ្យ មានការទាក់ទាញយ៉ាងខ្លាំងដល់អ្នកទេសចរណ៍។
ត្រីទាំងនោះបានបណ្ដែតខ្លួនតាំងពីថ្ងៃអាទិត្យ ទី១២ កុម្ភៈដោយនាំឱ្យអ្នកទេសចរណ៍ភ្ញាក់ផ្អើល យ៉ាងខ្លាំង។ អ្នកទេសចរណ៍ខ្លះបានទៅប្រឡែងលេងជាមួយ ត្រីបាឡែនទាំងនោះទៀតផង។ ត្រីដែលមិនស៊ីសាច់មនុស្សនេះ គឺជាជំពូកត្រីមានសណ្ដានវិញ្ញាណដូចមនុស្ស។
កាលពីសប្ដាហ៍មុន ត្រីបាឡែន ជាង ៤រយក្បាលបានគឿងនៅឆ្នេរសមុទ្រ ញូហ្សេឡែន ហើយច្រើន ក្បាលទៀតបានស្លាប់ព្រោះវាចុះទៅក្នុងទឹកវិញមិនទាន់៕ ប្រភព The Nation
Post Views: 336