en     km
en     km

តុលាការធម្មនុញ្ញថៃព្យួរអភ័យឯកសិទ្ធិសមាជិកសភាលោក Pita

Share

ប្រភព៖ C N A ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៣

បាងកក៖ នៅថ្ងៃពុធទី១៩ ខែកក្កដា ឆ្នាំ២០២៣ តុលាការធម្មនុញ្ញប្រទេសថៃបានសម្រេចព្យួរអភ័យឯកសិទ្ធិជាសមាជិករដ្ឋសភាលោកPita Limjaroenrat ជាបណ្តោះអាសន្ន ខណៈដែលសភាបានកោះប្រជុំជជែកពីការជ្រើសតាំងនាយករដ្ឋមន្ត្រី។

ការសម្រេចរបស់តុលាការធម្មនុញ្ញថៃបានធ្វើឡើងបន្ទាប់ពីទទួលយកសំណុំរឿងចោទប្រកាន់លោក Pita មេដឹកនាំគណបក្ស Move Forward ទាក់ទងនឹងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដោយបំពានច្បាប់បោះឆ្នោត។

លោក Pita ជាអ្នកសេរីនិយម ទទួលបានការអប់រំនៅសហរដ្ឋអាមេរិក បានទទួលសំឡេងមិនគ្រប់គ្រាន់ក្នុងការក្នុងការបោះឆ្នោតសភាដំបូងកាលពីសប្តាហ៍មុនសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដោយលោកត្រូវការការគាំទ្រពីសមាជិកសភានិងព្រឹទ្ធសភាបូកបញ្ចូលគ្នាជាងពាក់កណ្តាលដើម្បីក្លាយជានាយករដ្ឋមន្ត្រី។

គេនៅមិនច្បាស់ភ្លាមៗទេថាតើការប្រកាសរបស់តុលាការធម្មនុញ្ញានៅពេលនេះធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តីដែរឬយ៉ាងណានោះទេ ដោយសមាជិកសភានៅតែជជែកដេញដោលអំពីការ​ការតែងតាំងលោកPita នៅថ្ងៃពុធទី១៩ ខែកក្កដា។

បទបញ្ជាផ្ទៃក្នងរបស់រដ្ឋសភាថៃបានធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់លោក Pita ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ទោះយ៉ាងណាគណបក្សសម្ព័ន្ធភាពទាំងប្រាំបីនៅតែបន្តគាំទ្រលោកធ្វើជានាយករដ្ឋមន្រ្តី

ដដែល។សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃបានកើតឡើងនៅពេលដែលសមាជិកសភាបានពិភាក្សាគ្នាថាតើលោក Pita គួរតែត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោតលើកទីពីរសម្រាប់តំណែងនាយករដ្ឋ

មន្ត្រីឬយ៉ាងណា។ សម្រាប់គូប្រជែងនយោបាយរបស់លោកបានបដិសេដច្រានចោលបេក្ខភាពរបស់លោក Pita រួចស្រេចទៅហើយ។

លោកPita បាន​ប្រកែក​ថា​លោក​មិន​បាន​បំពាន​ច្បាប់​ដោយ​សារការ​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ iTV នោះទេ ព្រោះ​ក្រុមហ៊ុន​នេះ​មិន​បានដំណើរការ​ច្រើន​ឆ្នាំ​មក​ហើយ។ តុលាការធម្មនុញ្ញថៃបានសម្រេចថាលោក Pita មានពេល១៥ថ្ងៃដើម្បីប្ដឹងទាស់ទៅនឹងសេចក្ដីសម្រេចព្យួរសិទ្ធិនេះ។

គណបក្ស Move Forward បានថ្លែងថា សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៅពេលនេះមិនមានផលប៉ះពាល់ដល់ដំណើរការនីតិវិធីជ្រើសតាំងនាយករដ្ឋមន្រ្តីនៅក្នុងរដ្ឋសភាទេ។សេចក្ដីថ្លែងការណ៍របស់គណបក្សបន្តថា “យោងតាមច្បាប់លោក Pita នៅតែជាបេក្ខជននាយករដ្ឋមន្ត្រី”។

នៅពេលនេះលោកPita មានឧបសគ្គយ៉ាងធំដើម្បីក្លាយជានាយករដ្ឋមន្ត្រី។នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោកបានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពទាំងនោះត្រូវបាន “គ្រោងទុកជាមុន” ជាការខិតខំប្រឹងប្រែងរបស់ពួកយោធានិយមដើម្បីរារាំងលោក។

ប្រទេសថៃត្រូវបានគ្រប់គ្រងដោយរដ្ឋបាលចាំផ្ទះចាប់តាំងពីខែមីនា និងមានរយៈពេល៦៥ថ្ងៃហើយបន្ទាប់ពីជ័យជំនះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គណប្ស Move Forward និង៩ឆ្នាំបន្ទាប់ពីរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា៕

Share

ព័ត៌មានទាក់ទង