ហ្វីលីពិន៖ ប្រទេសជប៉ុន និង ហ្វីលីពីន បានអំពាវនាវរួមគ្នា ដោយបង្ខំឲ្យប្រទេសចិន គោរព ច្បាប់សមុទ្រអន្ដរជាតិ បន្ទាប់ពីទីក្រុងប៉េកាំង ទាត់ចោលសាលដីការរបស់ តុលាការមជ្ឈិត្ដការអន្ដរជាតិ ដែលឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ ពិភពលោកមួយនេះ បញ្ឈប់ការចូលកាន់កាប់ កោះមួយចំនួននៃសមុទ្រចិនខាងត្បូង។
លោករដ្ឋមន្ដ្រី៖« យើងយល់ព្រមរុញជំលោះនេះឲ្យមានដំណោះស្រាយ ព្រោះ វាមានសារៈសំខាន់ដែលត្រូវគោរពច្បាប់សមុទ្រអន្ដរជាតិ ហើយ ដោះស្រាយ ដោយសន្ដិវិធីគឺមានន័យថា មិនប្រើប្រាស់កម្លាំងទ័ពនោះទេ។ យើងទទូចឲ្យប្រទេសចិនធានាសន្ដិសុខឲ្យបានពេញលេញ »។
ភាពតានតឹង លើដែនសមុទ្រចិនខាងត្បូងរយៈពេលចុងក្រោយនេះ មានសភាពធ្ងន់ធ្ងរ គឺបន្ទាប់ពីតុលាការមជ្ឈិត្ដការអន្ដរជាតិ ផ្ដល់សិទ្ធឲ្យហ្វីលីពីនចូលទៅគ្រប់គ្រង ដែនដីដែលកំពុងមានជម្លោះជាមួយនឹងចិន។
ភាពតានតឹងនេះកើតឡើងនៅពេលក្រុងប៉េកាំង បញ្ជូនកងទ័ពរបស់ខ្លួនទៅពង្រាយ នៅសមុទ្រចិនខាងត្បូងជាពិសេសនៅលើកោះសិប្បនិម្មិត ដែលចិន បានស្ថាបនានាពេលថ្មីៗមកនេះ។
រដ្ឋមន្ដ្រីការបរទេសហ្វីលីពីនលោក Perfecto Yasay បាននិយាយថា៖«យើងមានបទពិសោធន៍ដូចនេះគឺនៅសមុទ្រចិនខាងកើត និង នៅសមុទ្រចិនខាងត្បូងដែលមានការប្រើប្រាស់កម្លាំងកងទ័ពជាសញ្ញា នៃការបំភិតបំភ័យ បង្កអសន្ដិសុខនៅលើដែនទឹកជម្លោះ »។
ទាក់ទិននិងបញ្ហានេះប្រភពដដែល បានរាយការណ៍ថា វៀតណាមដែលមានជម្លោះជាមួយចិនករណីសមុទ្រចិនខាងត្បូងនោះ បានដាក់ពង្រាយ រុកកែត ជាច្រើនដើមនៅប្រជុំកោះមួយចំនួនដែលប្រទេសនេះបានកាន់កាប់។ ប្រទេសដែលមានជម្លោះជាមួយចិន រួមមាន ប្រទេស ហ្វីលីពីន វៀតណាម ព្រុយនេ និង ប្រទេស ម៉ាឡេស៊ី ៕ប្រភព:CNA