en     km
en     km

គណបក្ស​សង្គ្រោះ​ជាតិ​ សម្រេច​មិន​ចូល​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ ដើម្បី​វិសោធនកម្ម​ស្តី​ពី​គណបក្ស​នយោបាយ​

Share

អ្នកតំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំ​ង​អស់​បាន​សម្រេច​មិន​ចូល​ប្រជុំ​ពេញអង្គ​សភាវិសាមញ្ញ​ ស្តី​ពី​«​គណបក្ស​នយោបាយ​»​ នៅ​ថ្ងៃ​ច័​ន្ធ​ស្អែក​នេះ​។

met
កិច្ចប្រជុំគណបក្សសង្រ្គោះជាតិនៅថ្ងៃទី១៩ កុម្ភៈ ប្រភពពី ហ្វេសប៊ុក លោក អ៊ូ ច័ន្ទរ័ត្ន

​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំ​ង​ ៥៥​ រូប​ បាន​សម្រេច​មិន​ចូល​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​»​។​ នេះ​បើ​តាម​សេច​ថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​ ផ្សព្វផ្សាយ​នៅ​ នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​។​

​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំំ​ង​អស់​ បាន​សម្រេច​មិន​ចូលរួម​ពិនិត្យ​វិសោធនកម្ម​ច្បាប់​នេះ​ ដោយ​ហេតុផល​ថា​ សេចក្ដីព្រាងច្បាប់​នេះ​ នឹង​ធ្វើ​អោយ​មានការ​បែកបាក់​ឯកភាព​ជាតិ​ធ្ងន់ធ្ងរ​ ហើយ​ច្បាប់​នេះ​ក៏​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​ដំណើរ​ការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ ផ្ទុយ​ពី​ឆន្ទៈ​រាស្ត្រ​។​

​សេចក្តី​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ គណបក្ស​នយោបាយ​ ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ស្នើ​របស់​សម្តេច​ ហ៊ុន​ សែន​ ដើម្បី​ រារាំង​មិន​ឲ្យ​បុគ្គល​ដែល​ជាប់ពិរុទ្ធ​ដឹកនាំ​គណបក្ស​នយោបាយ​។​

​លោក​ សុខ​ ឥ​សាន្ត​ អ្នក​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំ​ង​ ៥៥​ រូប​ សម្រេច​មិន​ចូល​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ ថ្ងៃ​ទី​ ១០​ កុម្ភៈ​ ស្អែក​នេះ​ គឺ​ មិន​ប៉ះពាល់​ដល់​ដំណើរការ​ ពិនិត្យ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​»​។​

​លោក​ ឥ​សាន្ត​ បញ្ជាក់​ថា​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ នឹង​ប្រឈម​មុខ​ទៅ​និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ រដ្ឋធម្មនុញ្ញ​ និង​ប្រឈម​មុខជា​មួយ​ម្ចាស់​ឆ្នោត​ផង​ដែរ​។​ លោក​អះអាង​ថា​ សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​»​ មិន​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​ និង​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​។​

លោក​ សុខ​ ឥ​សាន្ត​៖«​សំឡេង​តែ​ ៥០+១​ ប៉ុណ្ណោះ​ ហើយ​គណបក្ស​ប្រជាជន​មាន​ចំនួន​ជាង​ ៦០​សំឡេង​ លើស​ពី​ ៦៣​ ដូច្នោះ​ហើយ​គណបក្ស​ប្រជាជន​អាច​នឹង​អនុម័ត​លើ​ច្បាប់​វិ​សិ​ធន​កម្មនេះ​ បាន​ដោយ​រលូន​ មិន​មាន​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​ ក៏​ដូច​ជា​មិន​ខុស​ពី​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ទេ​»​។​

ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាន​ ១១​ ជំពូក​ និង​ ៤៥​ មាត្រា​។​ មាត្រា​ចំនួន​ ២៧​ នឹង​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ហើយ​បន្ថែម​ពី​នោះ​នឹង​មានការ​បញ្ចូល​មាត្រា​ចំនួន​ប្រាំ​បន្ថែម​ទៀត​។​

ប្រសិនបើ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ នោះ​លោក​ សម​ រ​ង្ស៊ី​ នឹង​ក្លាយជា​គោលដៅ​នៃ​ការ​រារាំង​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ និង​ជា​គោលដៅ​នៃ​ហេតុផល​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចដែល​មាន​ចែង​ក្នុង​មាត្រា​ ៣៨​ថ្មី​ និង​មាត្រា​៤៥​ថ្មី​៕

Share

ព័ត៌មានទាក់ទង