ភ្នំពេញ៖ប្រទេសកម្ពុជា-លីបង់នៅថ្ងៃទីអង្គារ៍ ទី ២៩ ខែមករានេះ ជួបពិភាក្សាគ្នាអំពីគម្រោងបញ្ជូលពលករខ្មែរទៅបម្រើការងារនៅប្រទេសលីបង់ក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងស្ត្រីបម្រើការងារជាជំនួយការមេផ្ទះ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជានិង អតីតអគ្គកុងស៊ុលកិត្តិយសប្រចាំប្រទេសលីបង់នៅថ្ងៃអង្គារ៍នេះជួបពិភាក្សានៃកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករខ្មែរទៅបម្រើការងារនៅប្រទេសលីបង់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថាក្នុងជំនួបនេះភាគីទាំំងពីរជម្រុញឲ្យមានកិច្ចព្រមព្រៀងដើម្បីធានាពីវត្ថិភាពការងារនិងលក្ខខណ្ឌកាងារល្អ។
លោក អ៊ិត សំហេង៖«យើងទើបចាប់ផ្តើមពិភាក្សាដើម្បីបន្តជម្រុញឲ្យមានកិច្ចព្រមព្រៀងជាមុនសិនព្រោះថាដើម្បីបង្កើតបានឱកាសការងារហើយនឹងធានាសុវត្ថិភាពនៃការហារយើងត្រូវតែមាន MOUទី១។ទី២ធ្វើការងារនៅទីគឺមានវាមានគ្រប់ផ្នែកដូចប្រទេសដទៃអញ្ចឹងវាមានផ្នែកឧស្សាហកម្ម សេវាកម្មនិងជំនួយការមេផ្ទះ។»
ជាលើកដំបូងកម្ពុជាគម្រោងបញ្ជូនពលករខ្មែរទៅប្រទេសលីបង់ដែលលោករដ្ឋមន្ត្រីបង្ហាញភាពវិជ្ជមានចំពោះកិច្ចព្រមពៀងនេះនឹងជួយបង្កើតការងារដល់ពលរដ្ឋខ្មែរបន្ថែមទៀត។
លោករដ្ឋមន្ត្រី អ៊ិត សំហេង សង្ឃឹមថាកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករខ្មែរទៅបម្រើការងារនៅប្រទេសលីបង់នឹងអាចកើតជារូបរាងឡើងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
ក្រៅពីគ្រោងបញ្ជូនពលករទៅប្រទេសលីបង់នេះកាលពីចុងឆ្នាំ២០១៧ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជូនពលករខ្មែរជាជំនួយការមេផ្ទះចំនួន១៤នាក់ទីក្រុងហុង។ប្រទេសជប៉ុនគម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលសេវាថែទាំមនុស្សចាស់នៅកម្ពុជាក្នុងទំហំទឹកប្រាក់៣លានដុល្លារអាមេរិកដែលនឹងដាក់ឲ្យដំណើរក្នុងអំឡុងខែមេសា ឆ្នាំ ២០១៨។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃ ចន្ទ ទី ១៥ ខែមករាឆ្នាំ២០១៨ បានចុះកិច្ចព្រមព្រៀងជាមួយជប៉ុនដើម្បីបញ្ជូនកម្មសិក្សាការីទៅសិក្សាជំនាញនិងធ្វើការងារផ្នែកឧស្សាហកម្មនៅប្រទេសជប៉ុនប្រមាណ១០០០នាក់ក្នុងមួយឆ្នាំ។
បច្ចុប្បន្នប្រទេសកម្ពុជា បានបញ្ជូនពលករទៅធ្វើការងារនៅប្រទេសចំនួន ៦ ដែលមានដូចជា ប្រទេសជប៉ុន ថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី សិង្ហបុរី និងទីក្រុងហុង ដោយមានពលករសរុបប្រមាណ ១លាន ២សែននាក់។ ប្រទេសកម្ពុជា បានចាប់ផ្ដើមបញ្ជូនកម្មសិក្សាការីរបស់ខ្លួនទៅធ្វើកម្មសិក្សា ឬធ្វើការ នៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០០៧ ដែលរហូតមកដល់ដំណាច់ឆ្នាំ២០១៧នេះ មាន ៦១៧៧នាក់ ហើយមានស្ដ្រី ៣៥៧២នាក់៕