en     km
en     km

កង​នាវា​ជើង​ទឹក​ជប៉ុន​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​៤​ ថ្ងៃ​

Share

​ភ្នំពេញ​ ៖​ កង​នាវា​ជើង​ទឹក​ជប៉ុន​ចំនួន​ ៣​គ្រឿង​ នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​ ១៦​ កុម្ភៈ​។​

រូបតំណាង
រូបតំណាង
នាវា​បី​គ្រឿង​របស់​កង​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​១៣​ ដល់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ខាង​មុខ​ នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​។​

​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ផ្សព្វផ្សាយ​កាល​ថ្ងៃ​ចន្ទ​ ម្សិលមិញ​ កង​នាវា​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន​ទាំងនោះ​ ឈ្មោះ​ ម៉ា​គី​ណា​មី​ ស៊ី​ម៉ា​យុ​គី​ និង​ អាសា​យុ​គី​ ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​កងពលធំ​អម​ការពារ​លេខ​ ១៣​ របស់​កង​នាវា​ស្វ័យ ការពារ​ជើង​ទឹក​ជប៉ុន​ ចូល​ចត​នៅ​កំ​ពង​ផែ​រាម​ ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី​ ១៣​ កុម្ភៈ​ ក្នុង​ដំណើរ​ហ្វឹកហ្វឺន​លើ​ឡំ​ហ​សមុទ្រ​។​

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា​ ដំណើរ​ទស្សនកិច្ច​របស់​កងទ័ពជើងទឹក​ជប៉ុន​ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន​ ជាមួយ​ កម្ពុជា​ ដែល​មាន​នាវិក​ចំនួន​ ១១០​នាក់​៕​

Share

ព័ត៌មានទាក់ទង