loader

បទសម្ភាស៖ ឆ្នាំ២០១៨ គឺជាខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន នាំមកនូវការអភិវឌ្ឍន៍ប្រទេសយ៉ាងខ្លាំង

ក្រុងភ្នំពេញ៖ ទំនាក់ទំនងការទូត រវាង ព្រះរាជាណាចក្រកម្ពុជានិងសារធារណរដ្ឋប្រជាម៉ានិតចិន បានឈានដល់ឆ្នាំ ទី ៦០ ហើយ នៃឆ្នាំ ២០១៨នេះ។ ទំនាក់ទំនងយូរអង្វែងនេះ បាននាំឲ្យប្រទេសទាំង២ ស្គាលតម្លៃគ្នា យោគយល់គ្នា និង ប្រើប្រាស់ផលប្រយោជន៍រួមគ្នា។ ក្នុងពេលជាមួយគ្នានេះ ព្រះរាជាណចក្រកម្ពុជា ជាប្រទេសតូចមួយហាក់ដូចជាទទួលបានការយកចិត្តទុកដាក់ខ្លាំងពីប្រទេសមហាយក្សចិន ដែលជួយកម្ពុជាក្នុងការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច​ជាតិ រីកលូតលាស់យ៉ាងខ្លាំង ជាពិសេសនៅរយៈពេល ជាង ១ ទសវត្សចុងក្រោយនេះ។ ដើម្បីអបអរសាទរ ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន វិទ្យុស្រ្តី អេហ្វអឹម ១០២ បានធ្វើបទសម្ភាសជាមួយអ្នកនាំពាក្យគណបក្សកាន់អំណាចដែលដឹកនាំប្រទេសជាង ៣០ ឆ្នាំ មកនេះ។ ក្នុងបទសម្ភាសនេះ អ្នកនាំពាក្យបានបង្ហាញពីមោទនភាពជាច្រើនដែលកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនេះ តាមរយះជំនួយឥតសំណងក្តី ជំនួយប្រាក់កម្ចីក្តី ដែលនាំឲយសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុងន័យនេះទៀត អ្នកនាំពាក្យបានលើកឡើងពីគោលនយោបាយបក្សកាន់អំនាច ទទួលស្គាល់នយោបាយចិនតែមួយ។

ជាបន្តសូមស្តាប់បទសម្ភាសរវាងលោក សេរីវឌ្ឍនៈ ជាមួយ លោក សុខ ឥសាន្ត អ្នកនាំពាក្យនៃគណបក្សប្រជាជនដូចតទៅ ៖

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

លោក សន ជ័យ ៖រយៈពេល១ឆ្នំាកម្ពុជាបានកែទម្រង់វិស័យមួយចំនួនតែខ្លះទៀតត្រូវពង្រឹងទ្បើងវិញ

គេសង្កេតឃើញថារយៈពេលចុងក្រោយនេះ កម្ពុជាបានធ្វើ[...]

សម្ភាសលោក William A. Heidt អំពីសហរដ្ឋអាម៉េរិក និង សហគ្រិនស្ត្រីកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា (U.S. Embassy P[...]

បទសម្ភាសន៍៖ ជំនន់ទឹកភ្លៀងលិចភ្នំពេញលែងជាបញ្ហាក្រោយស្តារប្រឡាយស្ទឹងមានជ័យ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបាននឹងកំពុងសង់ផ្ទះ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត