en     km
en     km

អាមេរិក អង់គ្លេស បារាំង ទំនងនឹងវាយប្រហារលើប្រទសស៊ីរីមួយលើកទៀត

Share

អន្ដរជាតិ៖ សហភាពអឺរ៉ុប និងប្រទេសអង់គ្លេស បានធ្វើការព្រមានជាថ្មីម្ដងទៀតទៅលើរដ្ឋាភិបាលប្រធានាធិបតីបាសាល់អាល់អាសាដ អោយបញ្ឈប់ផែនការលុកលុយតំបន់ដែលពួកឧទ្ទាមកំពុងកាន់កា​ប់ដោយព្រមានថា អាចប្រឈមនឹងការវាយបកដោយការសងសឹក។

ការព្រមាននេះធ្វើឡើងនៅមុនកិច្ចប្រជុំមួយរបស់ពួកយោធារុស្ស៊ី អៀររង់ និងតួកគី ស្ដីអំពីតំបន់អេដលីប Id lib ដែលពួកឧទ្ទាមកំពុងកាន់កាប់ ហើយកងទ័ពស៊ីរីដាក់ផែនការវាយកម្ទេចឆាប់ៗនេះ ។

តាមទីភ្នាក់ងារសារព័ត៌មាន AP សេច​ក្ដីថ្លែងការណ៍នេះ ធ្វើឡើងដោយ តំណាងប្រទេសប៊ែលហ្ស៊ិក អង់គ្លេស បារាំង អាល្លឺមង់ អ៊ីតាលី ​ញ៉ូដេលី ប៉ូឡូញ ស៊ុយអ៊ែត បានបញ្ជាក់ថា គេត្រូវការអោយតំបន់ Id lib ស្ថិតនៅក្នុងស្ថានភាពអហិង្សា ហើយបើរងការវាយប្រហារនឹងនាំអោយផ្ទុះការសងសឹក។

សហរដ្ឋអាមេរិកបានប្រកាសថា គេបានរកឃើញអាវុធគីមីច្រើនថែមទៀតដែលកងទ័ពអាសាដ ត្រៀមវាយប្រហារទៅលើតំបន់ Id lib។

កាលពីដើមសប្ដាហ៍នេះ លោកដូណាល់ត្រាំ បានសរសេរលើ Twitter របស់លោកដោយព្រមានថា បើតំបន់អេដលីបរងការវាយប្រហារមែននោះ គឺ សហរដ្ឋអាមេរិក និងសម័្ពន្ធមិត្តអង់គ្លេស បារាំង នឹងវាយប្រហារជាថ្មីទៀតទៅលើកងទព័ប្រធានាធិបតីអាសាដ ។

តំបន់អេលីបនៃភាគឦសាន ប្រទេសស៊ីរី បានក្លាយជាជំរុំជនភៀសខ្លួនដ៏ធំរបស់ពួកឧទ្ទាមដែលអាមេរិកគាំទ្រ ហើយទីជម្រកនេះ កើតមានតាំងពីប្រទេសស៊ីរីធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមនៅឆ្នាំ ២០១១។

ដោយសារសង្រ្គាមស៊ីវិលធ្វើអោយប្រជាជនស៊ីរី ៣៥ម៉ឺននាក់បានស្លាប់ និងជនភៀសខ្លួនកើនឡើងច្រើនលាននាក់ ទៅនៅប្រទេសជិតខាង៕

 

Share

Image
Image
Image