en     km
en     km

ពលរដ្ឋច្រើនជាតិសាសន៍រួមនឹងកម្ពុជាអបអរសារទរជ័យជំនះរបស់បារាំង(មានសំឡេង)

Share

ប្រជាពលរដ្ឋច្រើនជាតិសាសន៍រួមនឹងប្រជាជនកម្ពុជារស់នៅប្រទេសបារាំង បានអបអរសារទរជ័យជំនះរបស់ក្រុមកីឡាបាត់ទាត់បារាំងកាលពីយប់ថ្ងៃអាទិត្យទី១៥កក្កដា ដែលប្រកួតឈ្នះក្រុមកីឡាបាល់ទាត់ក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ក្នុងលទ្ធផល ៤-២។ លោក រឿន ឬទ្ធី ជូនសេចក្ដីរាយការណ៍!

 

ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកដែលធ្វើឡើងរយៈពេល ៤ឆ្នាំម្តង នៅប្រទេសរុស្ស៊ី ដែលមានកីឡាបាល់ទាត់មកពីប្រទេស ចូលរួមសរុប៣២ប្រទេស បានរកឃើញម្ចាស់ជើងឯកហើយកាលពីយប់មិញ ខណៈពេលដែលមានមានបេក្ខភាពពីប្រទេសបានឡើងដល់វគ្គផ្តាច់ ព្រ័ត្រ ប្រទេសទេសទាំងពីនោះគឺ បារាំង និង ក្រូអាត។

ការប្រកួតដែលបានធ្វើឡើងអស់រយៈពេល ៩០នាទីនៅក្រោមក្រសែភ្នែកអ្នកទស្សនារាប់លាននាក់ ទីបំផុតបារាំងបានយកឈ្នះក្រូអាតក្នុងលទ្ធផល ៤-២ ។

ស្របពេលដែលបារាំងបានទទួលជើងឯកពិភពលោកនេះ មានប្រជាជនគ្រប់ជាតិសាសន៍ រួមទាំងប្រជាជនកម្ពុជាបានអបអរសារទរដល់ជ័យជំនះនេះយ៉ាងគគ្រឹកគគ្រែង។

ការអបអរសារទររបស់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍នេះ គឺដោយសារតែ ក្រុមជំរើសជាតិបារាំង គឺជាក្រុមមួយដែលពោរពេញដោយធនធានកីឡាករល្អៗ និងជាពិសេស ក្រុមជំរើសជាតិមួយនេះបានប្រមូលផ្តុំកីឡាករមកពីជាតិសាសន៍ផ្សេងៗ ដែលបានមកចូលសញ្ជាតិបារាំង ហើយពួកគេបានប្រមូលផ្តុំគ្នាដែលបានធ្វើអោយ បារាំងក្លាយជាម្ចាស់ជើងឯកនេះជាលើកទីពីរ។

ក្រឡេកទៅមើលទីក្រុងប៉ារីសប្រទេសបារាំងវិញ  អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន បានមកពពាក់ពពូនគ្នារាប់សិបសែននាក់ នៅខាងមុខ Tour Eiffel ដែលជានិមិត្តរូបរបស់ប្រទេសបារាំង។

អ្នកទាំងនោះ បានធ្វើការសាទរ ដោយខ្លះ បង្ហាញទឹកមុខសប្បាយរីករាយ ដៃកាន់ទង់ជាតិរបស់ខ្លួន និង ពានសប្បនិម្មិតដែលតំណាងថា ប្រទេសរបស់ខ្លួ នដែលបានទទួលជ័យជម្នះ លើក្រុមអណា្តលភ្លើង ក្រូអាត។

ប្រជាជនបារាំង មិនថានៅទីណា  បានប្រមូលផ្តុំគ្នា ដោយពាក់អាវជម្រើសជាតិរបស់ខ្លួន សាទរជ័យជម្នះ ដែលខ្លួនខកខានមិនបាន ជាងរយៈពេល ២០ឆ្នាំមកនេះ។

លោកប្រធានាធិបតីវ័យក្មេងរបស់ប្រទេសបារាំងទើបចូលកាន់តំណែង កាលពីឆ្នាំ ២០១៧ លោក Manuel Macron បានលោតហក់កញ្ឆេង នៅក្នុងសង្វៀនបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ដែលលោកពុំនឹងស្មានថា ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ធ្វើបានល្អយ៉ាងនេះ។

លោកបានសរសើរ មិនដាច់ពីមាត់​ទៅលើក្រុមជម្រើសជាតិរបស់ខ្លួន ព្រមទាំង ក្រុមជម្រើសជាតិក្រូអាត ឬ ក្រូអាស៊ី ដែលតស៊ូឡើងមកដល់វគ្គចុងក្រោយនេះ។

ជ័យជម្នះ របស់ប្រទេសបារាំង បានធ្វើឲ្យពិភពលោក យល់ថា ជាជ័យជម្នះរបស់ពិភពលោក ជាពិសេស ជនភៀសខ្លួនដែលធ្វើចំណាកស្រុកមកប្រទេសបារាំង។

គេសង្កេតឃើញកីឡាករ ដែលលេងឲ្យជម្រើសជាតិ បារាំង ភាគច្រើន ជាជនជាតិដែលមានខ្សែរស្រឡាញពីប្រទេសផ្សេង ក្នុងនោះ កីឡាករសំខាន់ៗដែលមានជាតិសាសន៍ផ្សេងៗគ្នានោះរួមមាន កីឡាករ គីលី យ៉ាន់ អឹមបាប៉េ និង កីឡាករ សាមូអែល អាំទីទី ជនជាតិដើម កាមេរ៉ូន កីឡាករ អែនត័ញ គ្រីស្មាន់ ជនជាតិដើម ប៉ទុលហ្គាល កីឡាករ ផូលប៉ុក បា ជនជាតិដើម​ ហ្គីនេ កីឡាករ អូស្មាន ដេមប៉េលេ និងកីឡាករ អេនកូឡូ ហ្គាំងតេ  ជនជាតិដើម ម៉ាលី រួមនិងកីឡាករសំខាន់ៗមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា​ បារាំងមុននឹងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ពួកគេបានទំលាក់ក្រុមជំរើសជាតិប៊ែលហ្សិចក្នុងវគ្គបួនក្រុម ក្នុងលទ្ធផល ១ ទល់និង០ ខណៈពេលដែល ក្រុមជំរើសជាតិក្រូអាតបានទំលាក់ក្រុមជំរើសជាតិ អង់គ្លេស ក្នុងវគ្គបួនក្រុមដូចគ្នាក្នុងលទ្ធផលបាល់ ១១ម៉ែត្រ កាត់សេចក្តី។

ការឈ្នះពាន់រង្វាន់ពិភពលោកនេះ គឺជាលើកទីពីរហើយ ខណៈលើកទីមួយ បារាំងបាន កំឡុងពេលដែលបារាំងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ​១៩៩៨។ ពេលនោះ ប្រទេសបារាំង​បានយកជ័យជម្នះ លើប្រទេសប្រេស៊ីល ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣ ទល់នឹង ០ ហើយក្នុងឆ្នាំ ២០១៨ បារាំង បានយកឈ្នះ ប្រទេស ក្រូអាត ក្នុងលទ្ធផល ៤ ទល់នឹង ២ ដែលនេះ គឺជាការលើកពានរង្វាន់បាល់ទាត់នេះ ជាលើកទី ២ ក្រោយខកខានមិនបានលើកពាននេះ រយៈពេល ២០ ឆ្នាំ៕

 

 

Share

Image
Image
Image