en     km
en     km

តំបន់​ទំនាប​កណ្ដាល​ និង​ខ្ពង់រាប​ ស​ប្ដា​ហ៍​នេះ​ប្រឈម​ជំនន់​ទឹកភ្លៀង​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ បាន​បញ្ជាក់​ កាលពី​ចុងខែ​កញ្ញា​ ថា​ ស​ប្ដា​ហ៍​ទី​១​ នៃ​ដើមខែ​តុលា​ ខេត្ដ​ក្នុង​តំបន់​ទំនាប​កណ្ដាល​ និង​តំបន់​ខ្ពង់រាប​ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពេញ​មួ​យស​ប្ដា​ហ៍​ ហើយ​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។​ មូលហេតុ​ដែល​នាំ​ឲ្យ​ខេត្ដ​មួយ​ចំនួន​របស់​កម្ពុជា​ ប្រឈម​ដូចនេះ​ ពីព្រោះ​តែ​ពេល​នេះ​ប្រព័ន្ធ​សម្ពាធ​ទាប​កំពុង​អូស​កាត់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូម​ជម្រាប​រាជធានី​ ខេត្ដ​ស្ថិត​ក្នុង​តំបន់​ទំនាប​កណ្ដាល​រួម​មាន​ រាជធានី​ភ្នំពេញ​ ខេត្ដកណ្ដាល​ កំពង់ចាម​ ស្វាយ​រៀង​ ព្រៃវែង​ និង​ខេត្ដតាកែវ​។​ ចំណែកឯ​ខេត្ដ​ស្ថិត​ក្នុង​តំបន់​ខ្ពង់រាប​ រួម​មាន​ ខេត្ដកំពង់ស្ពឺ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ ក្រចេះ​ រតនគិរី​ និង​ខេត្ដមណ្ឌលគិរី​។​ យ៉ាងណា​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​បង្កា​គ្រោះថ្នាក់​ផ្សេងៗ​៕

Share

Image
Image
Image