en     km
en     km

តំបន់សមុទ្រចិនខាងត្បូងស្ថិតក្នុងស្ថានភាពតានតឹងជាខ្លាំង ខណៈអាមេរិក ឥណ្ឌា ជប៉ុន ហ្វ៊ីលីពីនធ្វើសមយុទ្ធនៅទីនោះ

Share

 

នៅលើផ្ទៃទឹកសមុទ្រនៃសមុទ្រចិនខាងត្បូងសប្ដាហ៍សុទ្ធតែជាការអួតប្រកួតប្រជែង នាវាចម្បាំង នាវាផ្ទុក យន្ដហោះមកពីប្រទេស បួនធំៗនៅតំបន់អាស៊ី ដែលរូបភាពនេះជាដំណើរឆ្ពោះទៅរកសង្គ្រាម នៅទីនោះ ប្រឆាំងនឹងចិន។ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចុះផ្សាយថា អាមេរិក ជប៉ុន ឥណ្ឌា និង ហ្វីលីពីន ពានបើក ធ្វើសមយុទ្ធទ័ពជើងទឹក ទ្រង់ទ្រាយធំលើកដំបូងនៅសមុទ្រចិនខាងត្បូងដែលធ្វើឡើងចំពេលនេះ គឺចំពេល ដែលចិន ក៏ធ្វើសមយុទ្ធនាវានៅទីនោះដែរគឺតំបន់នោះហើយ ដែលចិនអះអាងថា ជាដែនទឹករបស់ខ្លួន។ ចិនបានហៅ សកម្មភាពរបស់នាវាបរទេសដែលចូលទឺកតំបន់នោះប្រៀបបាននឹងការចូល ទៅលុកលុយដែនទឹករបស់ខ្លួន តែយ៉ាងណាក៏ដោយសមយុទ្ធក្នុងសប្ដាហ៍នេះគឺដឹកនាំដោយ            សហរដ្ឋអាមេរិក ដោយមានការដាកពង្រាយនាវាផ្ទុកយន្ដហោះ នាវាពិឃាត ជាច្រើនគ្រឿងមកពីប្រទេស អាមេរិក ឥណ្ឌាជប៉ុន និងហ្វីលីពីន។

តាមប្រភពដដែល ដែលស្រង់សម្ដីមេបញ្ជាការកងទ័ពជើងទឹករបស់ អាមេរិកម្នាក់ដែលមើលការខុសត្រូវលើ នាវាពិឃាត USS William គឺលោក Adrew J klug បាននិយាយថា សមយុទ្ធដ៏ធំសម្បើមលើកនេះគឹ សម្ដៅចូលទៅកាន់កាប់ និត ងឆ្លងកាត់ សមុទ្រចិនខាងត្បូង ដែលជាផ្លូវនាវាចរអន្ដរជាតិ។ លោកបញ្ជាក់ថាទីនោះគ្មានកម្មសិទ្ធិរបស់ប្រទេសណាមួយឡើយ។ ស្របពេលជាមួយគ្នានេះ នាវាទាំងនោះក៏ត្រូវបើកឆ្លងកាត់ច្រកកោះតៃវ៉ាន់ផងដែរ ដែលចិនគម្រាមថានឹងយកដែនដី កោះតៃវ៉ាន់ត្រឡប់មកវិញ។

យ៉ាងណាក៏ដោយ ការធ្វើសមយុទ្ធរបស់ប្រទេសទាំងបួននេះគឺបន្ទាប់ពី ហ្វីលីពីនកំពុងតែមានជម្លោះ តានតឹងជាមួយចិនដោយសារតែក្រុងប៉េកាំងបានបញ្ចូននាវាល្បាតរាប់រយគ្រឿងប្រដាប់ដោយអាវុធឡោមព័ទ្ធកោះមួយ គឺកោះ Pag Asa ឈ្មោះរបស់ហ្វីលីពីនដែលក្រុងម៉ានីលចោទថាចិនមានផែនការរឹបអូស កោះនោះជារបស់ខ្លួន។ តែជាមួយគ្នានេះ ការធ្វើសមយុទ្ធជាថ្មីម្ដងទៀតរបស់សហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូងក៏ចំពេលដែរអាមេរិកបង្កើនជម្លោះពាណិជ្ជកម្មបន្ដទៀតទៅលើប្រទេសចិនដែលរដ្ឋការរបស់លោកដូណាល់ត្រាំបានតម្លើងារាពន្ធទំនិញពីចិន ចូលទឹកដីអាមេរិក មានទឹកប្រាក់រហូតដល់ទៅ ២០០ពាន់លានដុល្លារ។ ជម្លោះពាណិជ្ជកម្មនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ត្រូវបានអ្នក សេដ្ឋកិច្ចមើលឃើញថា អាមេរិកកំពុងតែយកប្រៀបលើប្រទេសិចន ហើយវាជាសញ្ញាដែលទីក្រុង វ៉ាស៊ីនតោន ដាក់គំនាបលើទីក្រុងប៉េកាំងឱ្យដឹងថា តំបន់សមុទ្រិនខាងត្បូងគឺជារបស់អន្តរជាតិ។

សូមជម្រាបថា ឥណ្ឌាអាមេរិក និង ជប៉ុនមិនមានកម្មសិទ្ធិផ្ទាល់របស់ពួកគេនៃសមុទ្រចិនខាងត្បូងនោះទេ។ ប្រទេសដែលមានជម្លោះជាមួយចិននេះ គឺមានហ្វីលីពីន ប៊្រុយណេ វៀតណាម  ម៉ាឡេស៊ីនិង កោះតៃវ៉ាន់។ចំណែកឯវៀតណាមវិញ ដែលឥលូវនេះក្លាយជាមិត្តរបស់អាមេរិកឡើងវិញនោះ ក៏បានអនុញ្ញាតឱ្យនាវា ចម្បាំងរបស់អាមេរិក ឈប់សំចតលើឆកសមុទ្ររបស់ខ្លួនដែរ។

សូមជម្រាបទៀតថា តំបន់សមុទ្រចិនខាងត្បូង ដែលកំពុងបង្កជារងើកភ្លើងនៃសង្រ្គាមនេះគឺមាន ផ្ទៃទឹក៣លានគីឡូម៉ែត្រការ៉េ។ តំបន់នោះសំបូរទៅដោយ ឧស្ម័ន ប្រេងកាត ត្រី និង ផ្កាថ្ម។ យ៉ាងណា ចិនបានកសាងកោះសិប្បនិមិ្មតបានជិត១០កោះហើយគឺកោះទាំងនោះជាមូលដ្ឋានទ័ពជើងទឹករបស់ក្រុងប៉េកាំង៕

Share

Image
Image
Image