en     km
en     km

ក្រសួង​ទេ​ចរណ៍​រៀបចំ​ទទួល​ពានរង្វាន់​នៃ​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១​ លើ​ពិភពលោក​

Share

​ភ្នំពេញ​៖​ ក្រសួងទេសចរណ៍រៀបចំកម្មវិធីទទួលពានរង្វាន់នៃប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុត នៅខេត្តសៀមរាប ក្នុងសប្តាហ៍ក្រោយ ។

ប្រាសាទអង្គរវត្តជារម្មណីយដ្ឋានវប្បធម៌ ត្រូវបានទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ(TripAdvisor)ផ្តល់ចំណាត់ថ្នាក់លេខ ១ ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុតលើលោក កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នំា ២០១៨។ រូបភាព៖ Facebook ក្រសួងទេសចរណ៍

 

ក្រសួង​ទេ​ចរណ៍​ អាជ្ញាធរ​ជាតិ​អប្សរា​ និង​អាជ្ញាធរ​ខេត្តសៀមរាប​ រួម​ទាំង​ភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ​(TripAdvisor)​ នឹង​រៀបចំ​ពិធី​ទទួល​ពានរង្វាន់​នៃ​ប្រាសាទអង្គរវត្ត​ជារ​ម្មណី​ដ្ឋា​ន​វប្បធម៌​ ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​លើ​សកលលោក​ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ចំណោម​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ់​ចំនួន​ ២៥​ សម្រាប់​ឆ្នាំ​ ២០១៨​។​

​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​ ឲ្យ​ដឹង​ថា​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​លើ​សកលលោក​ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ តាម​រយៈ​ការ​ស្ទង់​មតិ​មាន​រយៈពេល​១២​ខែ​នៃ​ចំណាប់អារម្មណ៍​ និង​ទស្សនៈ​ពី​អ្នកទេសចរ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​។​

​ប្រាសាទអង្គរវត្ត​ជារ​ម្មណី​យ​ដ្ឋា​ន​វប្បធម៌​ ត្រូវ​បាន​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ​(TripAdvisor)​ផ្តល់​ចំណាត់ថ្នាក់​លេខ​ ១​ ដែល​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​លោក​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​។​

​ជា​ឆ្នាំ​ទី​ ៥​ ហើយ​ដែល​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ភ្ញៀវ​ទេចរ​នៅ​ទូ​ទាំំ​ង​ពិភពលោក​បោះ​ឆ្នោត​គាំទ្រ​ ដោយ​ផ្តល់​ចំណាត់ថ្នាក់​លេខ​១​ជាប់ៗ​គ្នា​លើ​គេហទំព័រ​ល្បីៗ​។​

​នៅ​ឆ្នាំ​ ២០១៤​ ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​ ១​ លើ​គេហទំព័រ​ ArchaeoMadness​ ជា​តំបន់​បុរាណវិទ្យា​ និង​ប្រវត្តិសាស្ត្រ​ទាក់ទាញ​បំផុត​លើ​លោក​។​

​នៅ​ដើមឆ្នាំ​ ២០១៥​ ប្រាសាទអង្គរវត្ត​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១​ ទៀត​ ពី​គេ​ហំ​ព័រ​ TripAdvisor​ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​។​

​នៅ​ឆ្នាំ​ ២០១៦​ ប្រាសាទអង្គរវត្ត​ជាប់​លេខ​១​ នៅ​លើ​គេហទំព័រ​ Lonely​ Planet​ ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​។​

​ភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ​(TripAdvisor)p​បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​ ១​ ដល់​ប្រាសាទអង្គរវត្ត​កម្ពុជា​ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ​ឆ្នាំ​ ២០១៧​ និង​ឆ្នាំ​នេះ​។​

​ក្រសួង​ទេ​ចរណ៍​រៀបចំ​ទទួល​ពានរង្វាន់​នៃ​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១​ លើ​ពិភពលោក​ នៅ​ថ្ងៃ​ទី​ ៩​ ខែ​ សីហា​ នៅ​មុខ​អង្គរវត្ត​ខេត្តសៀមរាប​៕

Share

Image
Image
Image