en     km
en     km

កំណាត​ផ្លូវជាតិ​លេខ​ ៤​ ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​ដោយសារ​ទឹកជំនន់​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ប្រកាស​ឱ្យ​ផ្អាក​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤​ ត្រង់​ចំណុច​ស្ពាន​អូរ​គគី​ ក្នុង​ខេត្ត​ ព្រះ​សីហ​នុ​ ដោយសារ​ទឹក​ជន់​ហូរ​កាត់​ផ្លូវ​ នៅ​ព្រឹក​ថ្ងៃ​ ទី​ ១៧​ ខែ​ កក្កដា​នេះ​។​

កំណាត់ផ្លូវជាតិលេខ ៤ បញ្ឈប់ចរាចរណ៍បណ្តោះអាសន្នដោយសារទឹកជំនន់ហូរកាត់ផ្លូវ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នំា ២០១៨។ រូបភាព៖ facebook ក្រសួងធនធានទឹក

​ក្រសួង​បញ្ជាក់​ថា​ កំណាត់​ផ្លូវជាតិ​លេខ​ ៤​ ត្រង់​ចំណុច​ស្ពាន​អូរ​គគី​ នៃ​គីឡូម៉ែត្រ​លេខ​ ១០៦-១០៧​ ទឹកភ្លៀង​ជន់​លិច​ហូត​កាត់​ផ្លូវជាតិ​ប្រវែង​ជាង​ ១០០​ ម៉ែត្រ​ ដែល​មាន​កម្ពស់​ទឹក​ត្រឹម​ក្បាលជង្គង់​។​ទឹកជំនន់​នេះ​ដោយសារ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​តាំងពី​យប់​ហើយ​ភ្លៀង​បន្ត​ធ្លាក់​រហូត​ដល់​ព្រឹក​មិ​ញ​នេះ​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ឲ្យ​ដឹង​ថា​ ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ថ្ងៃ​ទី​ ១៨​ ខែ​ កក្កដា​នេះ​។​ប្រព័ន្ធ​សម្ពាធ​ទាប​អូ​ល​កាត់​លើ​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ​នឹង​ ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់​បោក​ខ្លាំង​ និង​មាន​រលក​ខ្ពស់​។​ អាកាសធាតុ​បែប​នេះ​ ក៏​នឹង​ធ្វើ​ឲ្យ​ភ្លៀងធ្លាក់រាយ​ប៉ាយស្ទើរ​​ទូ​ទាំង​ប្រទេស​ផង​ដែរ​៕

Share

Image
Image
Image