en     km
en     km

Zimbabwe ៖ អតីតជនផ្ដាច់ការ ប្រាថ្នារស់១០០ឆ្នាំស្លាប់នៅសិង្ហបុរីវ័យ៩៥ឆ្នាំ

Share

ទីបំផុត អតីតបុរសខ្លាំងម្នាក់នៃប្រទេសហ្ស៊ីមបាវេ ដែលប្រាថ្នាកាន់អំណាចអស់មួយជីវិតគឺ​មិនបាន​សម្រេចដូចប្រាថ្នាត្រូវបានរាយការណ៍មកថាបានទទួលមរណភាពក្នុងវ័យចាស់ជរា៩៥ឆ្នាំ។បុរសនេះគឺលោក រ៉ូបឺត មូហ្កេបេ អតីតប្រធានាធិបតីហ្ស៊ីមបាវេ ដែលត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទម្លាក់​នៅពេលលោកមានអាយុ៩៣ឆ្នាំ។បុរសស្បែកខ្មៅនេះតែងតែលើកឡើងនៅគ្រប់វេទិកាទាំងអស់គឺជាមនុស្សដែលចាត់ទុកខ្លួនឯងថាដូចជាអទិទេពហើយសឹងតែជីវិតអមតៈ។យ៉ាងណាក៏ដោយបុរសម្នាក់នេះបានផ្ដាំផ្ញើមុនស្លាប់គឺសូមកុំយកសពលោកកប់ជាមួយនឹងផ្នូវវីរជនគឺកប់នៅភូមិកំណើតរបស់លោកជាប់នឹងផ្នូរម្ដាយរបស់លោកដែលលោកថា លោកជាកូនកសិករស្លាប់ទៅវិញគឺកប់ទៅវិញនៅលើ​ដីកសិករ។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល

អតីតប្រធានាធិបតី ហ្ស៊ីមបាវេ លោក មូហ្កាបេ បានទទួលមរណភាពហើយនៅព្រឹកថ្ងៃសុក្រនេះនៅឯមន្ទីរពេទ្យមួយនៃប្រទេសសិង្ហបុរី។លោកមូហ្កាបេធ្លាប់ប្រកាសថាលោកនឹងរស់ដល់អាយុជាង១០០ឆ្នាំ ខណៈលោកបារម្ភខ្លាចពលរដ្ឋហៅខ្លួនថាលោកជាជនក្បត់ជាតិ។

បើតាមប្រភពរបស់គ្រួសារលោក មូហ្កាបេ និង ប្រធានាធិបតី ម៉ាណាន់កាហ្វា អតីតប្រធានាធិបតីរូបនេះ បានចាកចេញពីប្រទេសកំណើតទៅព្យាបាលជំងឺនៅសិង្ហបុរី អស់រយៈពេលប្រមាណ៣ខែមកហើយ។

លោកមូហ្កាបេកើតនៅថ្ងៃទី២១ កុម្ភៈឆ្នាំ១៩២៤នៅក្នុងគ្រួសារកសិករមួយនៃភាគខាងត្បូងប្រទេស ដែលមានបងប្អូន៦នាក់។ក្នុងឆ្នាំ១៩៨០ ជីវិតនយោបាយដ៏ខ្ពង់ខ្ពស់ក្នុងនាមជានាយករដ្ឋមន្រ្ដីប្រទេសត្រូវបានក្ដាប់យកដោយរូបលោក។

នៅក្នុងឆ្នាំ២០១៧លោកមូហ្កាបេត្រូវបានទាញទម្លាក់ពីអំណាចក្រោយពីរយៈពេលជិត៤០ឆ្នាំប្រទេសហ្ស៊ីមបាវេស្ថិតនៅក្រោមការក្ដោបក្ដាប់តែពីគណបក្សរបស់លោក ហ្សូនូ ភីអេហ្វ និងរូបលោកតែប៉ុណ្ណោះ។

កាលណា​គេ​ រំ​ឮ​ក​ពី​ប្រទេស​ហ្សិ​ម​បាប​វ៉េ​ គេ​ត្រូវ​គិត​ទៅ​រក​ លោក​ Robert​ Mugabe​ ដែល​បាន​កាន់​តំណែង​បាន​ជិត​៤០​ឆ្នាំ​។​ បុរស​វ័យ​ ៩៥​ឆ្នាំ​រូប​នេះ​ កាន់កាប់​ប្រទេស​ ក្រោម​ល្ម​ម់​នៃ​សន្តិភាព​ ដោយសារ​ប្រទេស​ក្រីក្រ​តូច​មួយ​នេះ​ធ្លាប់​ធ្លាក់​ក្នុង​សង្គ្រាម​ ជិត​៣០​ឆ្នាំ​។​ គួរឱ្យដឹងថា លោក​ Mugabe​ ឡើង​កាន់​អំណាច​ តាំងពី​ឆ្នាំ​១៩៨៧​។​ជាងនេះទៅទៀត លោក មូហ្កាបេមិនខ្លាចនឹងប្រាប់ពលរដ្ឋខ្លួនថា លោកចង់ក្រាញនឹងអំណាចរហូតដល់អស់មួយជីវិតរបស់លោក ហើយលោកមិនចង់លឺឡើយនរណាថាលោកជនមេដឹកនាំក្បត់ជាតិ។តែកាលពីថ្ងៃទី១៥វិច្ឆិកា២០១៧ ពួកយោធារបស់ហ្ស៊ីមបាវេ បានឃុំខ្លួនលោកនៅផ្ទះហើយបួនថ្ងៃបន្ទាប់ប្រធានាធិបតេយ្យថ្មី ឈ្មោះថា អេមមឺសុន ម៉ាណាន់កាហ្វាត្រូវបានបន្ដុបឡើងកាន់អំណាចជំនួសលោក។

លោកមូហ្កាបេ ដំបូងឡើយក្រោយត្រូវបានឃុំខ្លួននៅគេហដ្ឋាន និងចាប់បង្ខំឱ្យចុះចេញពីតំណែង ហើយលោកបានប្រកែកជាដាច់ខាតលុះដល់ថ្ងៃទី២១សីហាសភាមូហ្កាបេបានជម្រាបសាធារណថា លោកយល់ព្រមចុះចេញពីតំណែងហើយ។

គេបានដឹងថា គឺមានការចរចាសម្រាប់រូបលោក ដែលនោះគឺរូបលោកសុំឱ្យមានការការពារខ្លួនលោកនិងគ្រួសារអំពីការប្រឈមនិងហិង្សាឬការកាត់ទោសលោកនៅថ្ងៃអនាគតនិងរួមទាំងរក្សាការពារប្រយោជន៍ជំនួញរបស់លោក។

មេហ្កាបូ ពីវីរជន ក្លាយជាមេដឹកនាំផ្ដាច់ការ   

បញ្ញវន្ដបីសញាបត្រផ្នែកសេដ្ឋកិច្ច​ អប់រំ និង​ ច្បាប់ ដែលត្រូវបានពលរដ្ឋខ្លួនសាទរចំពោះការរើបំរះចេញពីអាណានិគមនិយមរបស់ប្រទេសអង់គ្លេសដែលគេផ្អើលហៅថាជាវីរជននៃជនបដិវត្តន៍ដ៏អង់អាចហានក្លា ទីបំផុតបែរជាធ្វើឱ្យពលរដ្ឋហៅពេញមាត់ថាជាមេដឹកនាំផ្ដាច់ការទៅវិញ។តែលោកបានហៅក្រុមដែលដឹកនាំរដ្ឋប្រហារអំណាចរបស់លោកក្នុងខែសីហាឆ្នាំ២០១៧ថា ជាក្រុមក្បត់ជាតិ ខណៈលោកត្រូវបានមជ្ឈដ្ឋានមើលឃើញថា ជិះជាន់សង្កត់សង្កិនសិទ្ធិសេរីភាពពលរដ្ឋខ្លួន រឹបអូសដីធ្លីពលរដ្ឋប្រមាណ៤០០០គ្រួសារ ដោយពួកយោធាធ្វើឱ្យពលរដ្ឋខ្លួន៧៥០ពាន់ក្លាយជាជនអនាថាឥតជម្រគ និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសដែលរីកចម្រើនបានដាំក្បាលចុះព្រោះវិបត្តិអតិផរណា ក្រោយ៩០ភាគរយដោយរកឃើញថាពលរដ្ឋខ្លួនរស់នៅក្នុងសេដ្ឋកិច្ចក្រោមប្រព័ន្ធមួយគឺភាពក្រីក្រ ។

កាលនៅដឹកនាំអំណាចលោកមូហ្កាបេ ម្នាក់ឯងដើរតួជាប្រធានាធិបតីផង ជានាយករដ្ឋមន្រ្ដីផងនៃ របបដឹកនាំសាធារណរដ្ឋ រហូតធ្វើឱ្យប្រជាពលរដ្ឋហ្ស៊ីមបាវេ ថា ពួកគេមិនចង់ឃើញលោកមូហ្កេបាតាមបន្លាចហ្ស៊ីមបាវេដល់ឆ្នាំណាទៀតនោះឡើយ។

នៅក្នុងរបបដឹកនាំរបស់លោក មូហ្កាបេ មជ្ឈដ្ឋានមើលឃើញថា ហ្ស៊ីមបាវេ មានទំនាក់ទំនងល្អតែបំផុតជាមួយនឹងប្រទេសចិននោះទេ។ លោក មូហ្កាបេ គ្រួសារ និង បក្សពួករបស់ខ្លួនត្រូវបានរដ្ឋាភិបាលថ្មីរបស់លោកម៉ាណាកាវ៉ា រកឃើញថាបានកិបកេងលុយរដ្ឋរាប់លានដុល្លារ ទៅផ្ញើនៅធនាគារបរទេស ដែលនាំលោក និង បក្សពួក មិនអាចជៀសផុតអំពីសំណាញ់ច្បាប់បានឡើយ។

បណ្ដាំចុងក្រោយរបស់លោកមូហ្កាបេ

ពីមន្ទីរពេទ្យនៅឯប្រទេសសិង្ហបុរីដែលលោកមូហ្កាបេបានផ្ញើជីវិតចុងក្រោយលើទឹកដីអាស៊ីនេះ ។លោកមូហ្កាបេបានប្រាប់គ្រួសាររបស់លោកឱ្យរក្សាសពនៅក្បែរផ្នូរម្ដាយរបស់លោកនាស្រុកកំណើត។ លោកផ្ដាំថាបើថ្ងៃនោះមកដល់គឺលោកមិនអោយគណបក្សZanu PFរៀបចំយកសពទៅកប់នៅឯវិមានវីរជនដូចអតីតប្រធានាធិបតីណាមួយៗមុនៗនោះទេ ព្រោះលោកខ្លាចគេថាលោកជាជនក្បត់ជាតិ។លោកបានសរសេរនៅក្នុង បណ្ដាំរបស់លោកទៀតថា ក្នុងនាមលោកកើតមកជាកូនកសិករលោកចង់ស្លាប់វិញត្រឹមជាកសិករតែប៉ុណ្ណោះ៕

Share

Image
Image
Image