loader

World Bank៖កំណើនសេដ្ឋកិច្ចកម្ពុជាថយតិចតួចត្រឹម៦.៨ភាគរយឆ្នំា២០១៧នេះ

ភ្នំពេញ៖ធនាគារពិពភលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាថមថយតិចតួចត្រឹម៦.៨ភាគរយ ឆ្នំា​២០១៧​នេះ បើធៀប​នឹងឆ្នាំ២០១៦គឺ៧ភាគរយ។ហើយឆ្នំា២០១៨នឹងមានកំណើន៦.៩ភាគរយ។ កំណើនសេដ្ឋកិច្ចធ្លាក់ចុះតិចតួច​​មកពីការនំាចេញវាយនភ័ណ្ឌថយល្បឿនបន្តិច ជំនួសមកវិញការនំាចេញ បរិក្ខារគ្រឿងយន្ត និងគ្រឿងបន្លាស់អគ្គីសនីកើនឡើង។

 សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចូលជួបកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង។រូបភាព៖ facebook

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថាកំណើននៃការនំាចេញផលិតផលវាយន​ភ័ណ្ឌបានថយបន្តិចមកនៅត្រឹម៥,៤ភាគរយក្នុងឆមាសទី១ឆ្នំា២០១៧នេះបើធៀបរយៈពេលដូចគ្នាកាល​ពីឆ្នំាមុន​​មាន​​​​,៤ភាគរយ។

ទោះបីយ៉ាងណា ការនំាចេញគ្រឿងយន្តបរិក្ខានិងគ្រឿងបន្លាស់អគ្គីសនីមានការកើនឡើង,ភាគរយនៃការនំាចេញសរុបឆ្នំា២០១៦។ការនំាចេញផលិតផលកើនឡើងបានជួយកាត់កងភាពថមថយនៃកំណើន​នំាចេញផលិតផលវាយនភ័ណ្ឌមួយផ្នែក។

របាយការណ៍របស់ធនាគារពិភពលោក​(World Bank)បានចេញផ្សាយនៅថ្ងៃទី៤ ខែតុលានេះក៏បានបង្ហាញថាវិស័យទេសរណ៍កើនឡើង១២,៨ភាគរយក្នុងរយៈពេលប្រំាមួយខែដើមឆ្នំា២០១៧បើធៀបទៅនឹងឆ្នំាមុនដែលមានរយៈពេលដូចគ្នាគឺ៥ភាគរយកាលពីឆ្នំា២០១៦។

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកមើលឃើញថាការនំាចេញវាយនភ័ណ្ឌថយតិចតួចដោយសារតម្លៃផលិតផលនៃការនំាចេញថយចុះនិងដោយសារប្រាក់ឈ្នួលកម្មករពិតក្នុងវិស័យវាយនភ័ណ្ឌមានការកើនឡើងបើធៀបទៅនិងប្រទេសបង់ក្លាដេស​និងប្រទេសភូមាឬមីយ៉ាន់ម៉ាមានតម្លៃប្រាក់ឈ្នួលទាប។

លោក លី សូដេត បានព្រមានអំពីហានិភ័យដែលនំាឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់មកទាបជាងការព្យាករណ៍ ប្រសិនបើសេដ្ឋកិច្ចប្រទេសចិនថយល្បឿយ៉ាងគំហុង និងភាពមិនប្រាកដប្រជា​​ក្នុងស្ថានភាពនយោបាយ​​​ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នំា២០១៨។

បច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេសសម្លៀកបំពាក់និងស្បែកជើង មានចំនួន១៥៣ដុល្លារ។

ក្នុងរបាយការណ៍នេះបានបង្ហាញពីហានិភ័យនិងភាពប្រឈមដែលរដ្ឋាភិបាលគួរអនុវត្តអត្រាតម្លៃអគ្គ​សនី​ប្រកបដោយប្រសិទ្ធភាព និងភាពក្រកួតប្រជែងក្នុងវិស័យវាយនភ័ណ្ឌឬវិស័យកម្មន្ត សាលដែលមានតម្លៃខ្ពស់។ ពិសេសកំណត់ពីគំលាតជំនាញ ដើម្បីរៀបចំវគ្គសិក្សា និងកម្មវិធី បណ្តុះបណ្តាលឆ្លើយតបនិង​គោល​នយោបាយស្តីពីការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជិវៈ។

កំណើនសេដ្ឋកិច្ចកម្ពុជាបានពឹងផ្នែកជាចំបង់ពីវិស័យវាយន្តភ័ណ្ឌដែលមានកម្មករបម្រើការងារ ក្នុងវិស័យវាយនភ័ណ្ឌជាង៧០ម៉ឺននាក់។សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគឺជាទីផ្សារនំាចេញ សម្លៀកបំពាក់និងស្បែងជើងធំជាងគេសម្រាប់ប្រទេសកម្ពុជា៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

តម្រូវការ​សាច់​កើនឡើង​ខ្លាំង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​

ភ្នំពេញ​៖​ក្រសួងកសិកម្ម​ រុក្ខា​ ប្រមាញ់​និង​[...]

សញ្ញាទាំង ៥ បង្ហាញថា​អ្នកមានគំនិតសេដ្ឋី

សញ្ញាទាំង ៥ បង្ហាញថា​អ្នកមានគំនិតសេដ្ឋី

ថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨

នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប នៃសតវត្សទី [...]

ការវិនិយោគរោងចក្រចម្រាញ់ប្រេងចន្ទន៍ក្រស្នាទទួលបានការគាំទ្រពីមន្រ្តីកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ២ បានចុះអនុស្សរណៈយោគយល់គ្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត