en     km
en     km

កម្មការិនី ទាមទារលក្ខខណ្ឌរស់នៅ និងសេវាសង្គមឱ្យបានល្អប្រសើរ តាមគោលនយោបាយរដ្ឋាភិបាល

Share

កម្មករោងចក្រកំពុងកាត់ដេរសម្លៀកបំពាក់នៅក្នុងរោចក្រមួយនៅកម្ពុជា។រូបភាព៖ ក្រសួងការងារ(facebook)

ការចែកចាយទឹកក្នុងតម្លៃខ្ពស់ជាងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នៅតែបន្តអនុវត្តរហូត មកទល់ពេល បច្ចុប្បន្ននេះ បើទោះបីជាសេចក្តីសម្រេចស្តីពីការលក់ទឹកនេះ ត្រូវបានប្រកាសដាក់ចេញ ឱ្យអនុវត្តចាប់តាំង ពីឆ្នាំ ២០១៧ ដោយរាជរដ្ឋាភិបាលក៏ដោយ។

បើទោះបីជាមានការអំពាវនារពីសំណាក់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅលើការពន្លឿន ការតបណ្តាញទឹក ភ្លើងឱ្យកម្មការិនី-កម្មករទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលមានស្រាប់ក្តី ក៏ប៉ុន្តែកម្មការិនី-កម្មករភាគច្រើនដែលកំពុងរស់នៅតាមបន្ទប់ជួលក្នុងរាជធានីភ្នំពេញ បន្ត មិនទទួលបានតម្លៃទឹកទៅ តាមសេចក្តីសម្រេចណែនាំរបស់រាជរដ្ឋាភិបាលទេនោះទេ។

ក្នុងឆ្នាំ២០២៤ ប្រាក់ឈ្នួលអប្បបរមារបស់កម្មការិនី-កម្មករក្នុងវិស័យនេះគឺ ២០៤ដុល្លារអាមេរិក ប្រាក់រង្វាន់ ធ្វើការទៀងទាត់ ១០ដុល្លារអាមេរិកប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន​ ៧ដុល្លារអាមេរិក។ រាជរដ្ឋាភិបាលបាន សម្រួលដល់ការរស់នៅរបស់កម្មការិនី-កម្មករ តាមរយ:ការដាក់ចេញ នូវ គោលនយោបាយផ្សេងៗដូចជា ច្បាប់ស្តីពីភតិសន្យាពិសេស គោលនយោបាយភូមិឃុំមានសុវត្ថិភាព សេចក្តីជូនដំណឹងពីការតបណ្តាញអគ្គីសនីតាមបន្ទប់ជួលក្នុងតម្លៃ៣៨០រៀលក្នុងមួយគីឡូវ៉ាត និងសេចក្តីសម្រេច លក់ទឹក ដល់កម្មការិនី-កម្មករក្នុងតម្លៃ ៨០០រៀលក្នុងមួយម៉ែត្រគូប ជាដើម។ល។ ក៏ប៉ុន្តែពួកគេបន្តចំណាយទៅ លើថ្លៃទឹកក្នុងតម្លៃ ចន្លោះពី ១៥០០រៀល ទៅ ៥០០០រៀលក្នុងមួយម៉ែត្រគូប។ កម្មការី ម្នាក់ដែលរស់នៅតំបន់ទឹកថ្លា បានផ្ដល់សម្ភាសន៍ដល់សមាគមមណ្ឌលព័ត៌មានកម្មករ ក្នុងទម្រង់ដើមថា៖

ខ្ញុំរស់នៅបន្ទប់ជួលដែលមានសមាជិក ២នាក់។ ខ្ញុំប្រើប្រាស់ទឹកក្នុងតម្លៃ ៤០០០រៀលក្នុងមួយ ម៉ែត្រគូប។ ជាមធ្យមខ្ញុំប្រើប្រាស់ទឹកអស់ចន្លោះពី ៧ម៉ែត្រគូប ទៅ ១០ម៉ែត្រគូប បើគិតជាការចំណាយសាច់ប្រាក់ ខ្ញុំចំ ណាយអស់ពីចន្លោះ ២៨០០០រៀល ទៅ ៤០០០០រៀលក្នុងមួយខែ។ ប្រសិនបើទឹកចុះថ្លៃមកត្រឹម ៨០០ រៀលក្នុងមួយម៉ែត្រគូប ខ្ញុំនឹងសប្បាយចិត្ត ព្រោះវាអាចជួយកាត់បន្ថយការចំណាយបានមួយកម្រិតទៀត”។ 

ស្រដៀងគ្នាទៅនឹងបញ្ហាតម្លៃទឹក កម្មការិនី-កម្មករមួយចំនួន បន្តចំណាយច្រើនទៅលើអគ្គីសនី ដែលផ្គត់ផ្គង់ ចែកចាយបន្តពីសំណាក់ម្ចាស់ផ្ទះជួលក្នុងតម្លៃចន្លោះពី ១០០០រៀល ទៅ ១៥០០រៀលក្នុង មួយគីឡូវ៉ាត។

កម្មការិនីម្នាក់ស្នាក់នៅបន្ទប់ជួលតំបន់ជម្ពូវ័នបានលើកឡើងថា ខ្ញុំរស់នៅផ្ទះជួលនេះរយៈពេល ៥ឆ្នំាហើយ។ ខ្ញុំប្រើប្រាស់ភ្លើង(ឯកជន)ដែលផ្គត់ផ្គង់ដោយម្ចាស់ផ្ទះក្នុងតម្លៃ ១៥០០រៀលក្នុង១គឺឡូវ៉ាត។ ខ្ញុំប្រើតែឆ្នាំង បាយ និងកង្ហាមួយទេ ហើយចំណាយអស់ពីចន្លោះ ៣០ ទៅ ៤០គីឡូវ៉ាត គិតជាការចំណាយ ប្រមាណពីចន្លោះ ៤៥០០០រៀល ទៅ ៦០០០០រៀលក្នុងមួយខែ”។

 

នៅពេលមានបញ្ហាសុខភាពកម្មការិនីកម្មករមួយចំនួនជ្រើសរើសទៅប្រើប្រាស់សេវាបេឡាជាតិសន្តិសុខ សង្គម (ប.ស.ស)។ នៅពេលដែលកម្មការិនី-កម្មករមួយចំនួន ទៀតជ្រើសរើសប្រើប្រាស់សេវាពេទ្យឯនជនជំនួស ដោយសារកត្តាទំនុកចិត្តទៅលើសេវា គុណភាព ព្រមទាំងកត្តាមិនទាន់ទទួលការគ្របដណ្តប់ពីសេវាប.ស.ស ជាដើម។ល។

ការចំណាយប្រាក់ពីហោបៅផ្ទាល់របស់កម្មការិនី-កម្មករយ៉ាងច្រើនបន្ថែមទៅលើការព្យាបាល និងថែទាំសុខភាព ជាពិសេសការចំណាយទៅលើបញ្ហាបន្ទាន់ផ្នែកសុខភាព ជាកត្តាមួយដែលបានជំរុញឱ្យកម្មការិនី-កម្មករ ធ្លាក់ក្នុងវដ្ត នៃ​បំណុលគ្រួសារកាន់តែធ្ងន់ធ្ងរ។ ប្រភពនៃបំណុលសម្រាប់កម្មការិនី-កម្មករ មានជាអាទិ៍ កម្ចីពីធនាគារ ស្ថាប័ន មីក្រូហិរញ្ញវត្ថុ និងអ្នកចងការប្រាកឯកជនជាដើម។ ការប្រាក់នៃកម្ចីទាំងនោះមានចន្លោះពី ៥ភាគរយ ទៅ ២០ភាគរយ ក្នុងមួយខែ។​ លោកស្រី សេង រិទ្ធី អតីតកម្មការិនីនៃរោងចក្រអេវើហ្រ្គីន លើកឡើងថា៖

ខ្ញុំជំពាក់បំណុលគេដោយសារការចំណាយទៅលើការព្យាបលជំងឺប្អូន និងឪពុក។ បន្ទាប់មករោងចក្រ បានបិទ ទ្វារ ដោយមិនបានទូរទាត់សំណងស្របតាមច្បាប់ឱ្យពួកខ្ញុំ។ ខ្ញុំបានបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅក្នុង បំណុលកាន់តែខ្លាំង។ បច្ចុប្បន្នខ្ញុំជំពាក់ធនាគា ៣កន្លែង និងអ្នកឱ្យខ្ចីលុយឯកជន ៤កន្លែង។ អ្នកចងការឯក ជនតម្រូវឱ្យខ្ញុំបង់តែការប្រាក់សិនក៏បាន

 

​          ផ្តោតលើបញ្ហាខាងលើ សមាគមមណ្ឌលព័ត៌មានកម្មករ និងសម្ព័ន្ធបងប្អូនស្រីដែលមាន អង្គការសកម្មភាព សង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ សមាគមក្រុមតន្រ្តីយុវវ័យនាំសារ បណ្តាញការងារស្រ្តីរួមរួបគ្នា តែងរៀបចំវេទិកានានា ដើម្បីទទូចឱ្យមានការជម្រុញពន្លឿនយន្តការឆ្លើយតប និងផ្តល់ដំណោះ ស្រាយរួមគ្នាជូនដល់ កម្មការិនី-កម្មករ៕

Share

ព័ត៌មានទាក់ទង