en     km
en     km

ស្ត្រីស្ថិតក្នុងគោលនយោបាយសង្គមកិច្ចទទួលសេវាព្យាបាលដោយឥតគិតថ្លៃពីថ្ងៃទីមួយមករា២០១៨នេះហើយ

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន  បានដាក់ចេញនូវសារសំខាន់ៗ ចំនួន ៨ចំនុច ឱ្យក្រសួងស្តាប័នពាក់ព័ន្ធចុះអនុវត្តការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ស្របពេលបុណ្យឆ្លងឆ្នំាសកលកាន់តែខិតជិតមកដល់។ ប៉ុន្តែសាររបស់ប្រមុខរដ្ឋាភិបាល បានផ្ដោតសំខាន់ជាខ្លាំងទៅលើការជួយឧបត្ថម្ភ សេវាព្យាបាល កម្មករ កម្មការិនី និងស្រ្តី សមាជិកភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ រួមទាំងកីឡាការិនី ដោយឥតគិតថ្លៃ។ សម្ដេចថា សេវាទាំងនេះត្រូវអនុវត្តចាប់ថ្ងៃទីមួយមករាឆ្នាំ២០១៨នេះតទៅ។

សំទ្បេង៖ លោក ជួន សារ៉េត រាយការណ៍៖

សម្តេច ហ៊ុន សែន បានដាក់ចេញផែនការសំ  ខាន់ៗរបស់ខ្លួននាពេលកន្លងមករួចមក ដែលនៅថ្ងៃនេះ សម្តេចបានចេញបញ្ជាទៅដល់មន្រ្តីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទំាងអស់ត្រូវចាប់ផ្តើមចុះត្រួត​ពិនិត្យ​ការងាររបស់ខ្លួនទ្បើងវិញ ដែលជាប់ទាក់ទងនឹងបញ្ហាដែលឧបសគ្គក្នុងការដោះស្រាយការងាររបស់ខ្លួន។

មូលហេតុដែលសម្តេច ហ៊ុន សែន ដាក់ចេញនូវសារសំខាន់៨ចំនុចទៅដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនដូចនេះ ដោយគេសង្កេតឃើញថាចំ ណុចទំាងនោះសុទ្ធតែជាផែនការរបស់រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តចំពោះ កម្មករ កម្មារិនីរោងចក្រ នាឆ្នំា២០១៨ខាងមុខនេះ។

ចំនុចសំខាន់ៗទំាងនោះរួមមាន៖  ត្រូវអនុវត្តប្រាក់ខែអប្បបរមា ១៧០ដុល្លារ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នំា២០១៨តទៅ។ ត្រូវអនុវត្តន៏ការចុះត្រួតពិនិត្យនៅតាមមន្ទីរពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ កម្មការិនីរោងចក្រ រួមទំាងកីទ្បាករ កីទ្បាការិនី ក្រុមប្រឹក្សាភូមិ ឃុំដែលសម្ដេចថាការផ្ដល់សេវាដោយឥតគិតថ្លៃឡើយ។

ក្នុងឱកាសនោះ សម្តេច ហ៊ុន សែន បានលើកទ្បើងពីការផែនការអនុវត្តរបស់ខ្លួនពាក់ព័ន្ធនឹងកម្មារិនីដែលមានផ្ទៃពោះពេលសម្រាលកូនគឺត្រូវមានពេលសម្រាកត្រឹមត្រូវនិងទទួលបានថវិកាផងដែរហើយ ស្រ្តី សមាជិកភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ រួមទាំងកីឡាការិនី គឺចាប់ពីថ្ងៃទីមួយមករាឆ្នាំ២០១៨ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃ។

សម្ដេចហ៊ុន សែន៖«ត្រូវតាមដានអនុវត្តន៏ឱ្យបានខ្ជាប់ខ្ជួនកម្មការិនីឆ្លងទន្លេ សម្រាក៣ខែជាមួយនឹងប្រាក់បៀវត្សិ៍ ១២០% ធ្វើឱ្យម៉ត់ចត់ ធ្វើឱ្យប្រាកដប្រជា បេទ្បាជាតិសន្តិសុខសង្គមត្រូវចេញ៧០% នយោជកត្រូវចេញ៥០%»។

ដោយលើកឡើងពី បញ្ហារបស់កម្មករកម្មការិនី   សម្តេច នាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តន៍តាមដានមើលបញ្ហាទឹក ភ្លើង ដោយត្រូវខិតខំបន្ត តទឹក តភ្លើង ដល់ផ្ទះរបស់កម្មករដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករ កម្មារិនី កុំឱ្យមានការទ្បើងថ្លៃក្នុងឆ្នំា២០១៨ ជាដើម។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថារដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធគឺត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រ្តីពីការដាក់ឱ្យអនុវត្តការងារនេះ។

សម្តេច ហ៊ុន សែន៖«ត្រូវត្រួតពិនិត្យជាប្រចំានៅការអនុវត្តថ្លៃឈ្នួលផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ត្រូវត្រួតពិនិត្យជាប្រចំា អារឿងកុំឱ្យមានរឿងថ្លៃ ជួលផ្ទះ ការនៅឆ្នំា២០១៨ ត្រូវបន្តការការខិតខំដើម្បីរៀបចំដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធន៍និវត្តនៅឆ្នំា២០១៩ រដ្ឋមន្រ្តីត្រូវទទួលខុសត្រូវមុខនាយករដ្ឋមន្រ្តី»

គោលនយោបាយសង្គមកិច្ចរបស់ រដ្ឋាភិបាលនៅចុងអាណត្តិទី៥​នេះ មានភាពខុសប្លែក ពីអាណត្តិមុនៗ ដោយ បក្សកាន់អំណាច បានចាប់អារម្មណ៍ជាខ្លាំងទៅលើ កម្មករកម្មការិនី  ស្រ្តី សមាជិកភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ រួមទាំងកីឡាការិនីទាំង បានទទួលប្រាក់ឧបត្ថម្ភនៅពេលសម្រាលកូន ដោយរាប់ពី ៤០ម៉ឺនរៀលសម្រាប់កូនមួយនាក់ ហើយស្ត្រី រាជការទទួលបានប្រាក់ ៨០ម៉ឺនរៀលនៅពេលសម្រាលកូនម្នាក់ដែរ៕  

Share

Image
Image
Image