loader

  ជំនះការរិះគន់ជំរុញឲ្យស្ត្រីក្លាយជាសមាជិកក្រុមប្រឹក្សាឃុំ

ខេត្តបាត់ដំបង៖ ការខិតខំប្រឹកប្រែងតស៊ូជំនះរាល់ការរិះគន់ពីអ្នកជុំវិញខ្លួនជំរុញឲ្យអ្នកស្រី ប៉ែន សារ៉ាន់ ក្លាយជាសមាជិកក្រុមប្រឹក្សាឃុំក្នុងឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៩នេះ។

អ្នកស្រី ប៉ែន សារ៉ាន់ ក្លាយជាសមាជិកក្រុមប្រឹក្សាឃុំក្នុងមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៩​នេះ​​។ រូបភាព៖ ជៀន ស្រីមុំ

ក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា អ្នកស្រី ប៉ែន សារ៉ាន់ មានប្រសាសន៍ថា អ្នកភូមិមួយចំនួនបានចំអកឲ្យអ្នកស្រីមិនគួរធ្វើជាថ្នាក់​ដឹកនាំក្នុងឃុំ គឺគួរតែនៅផ្ទះដាំបាយធ្វើម្ហូប និងថែទាំកូនប្រសើរជាង។ ប៉ុន្តែសមាជិកក្រុមប្រឹក្សាឃុំរូបនេះ មិនគិតដូច្នេះទេ។

អ្នកស្រី សារ៉ាន់ រំលឹងថា នៅឆ្នាំ ២០១២ អ្នកស្រីត្រូវបានគេបោះឆ្នោតឲ្យអ្នកស្រីជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ នៅក្នុងឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង រហូតដល់សព្វថ្ងៃនេះ។ មុនក្លាយជាសមាជិកក្រុមប្រឹក្សាឃុំ អ្នកស្រី សារ៉ាន់ ជាសមាជិកភូមិដូងមួយរូបប៉ុណ្ណោះ។

អ្នកស្រីលើកទឹកចិត្តឲ្យយុវតីជំនាន់ក្រោយខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ប្រសិនបើចង់ក្លាយជាមេឃុំ ឬជាក្រុមប្រឹក្សាឃុំជាស្ត្រី ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងសហគមន៍។

នៅឆ្នាំ ២០១៨ ក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រីមានចំនួន ១៩៤០ នាក់ ដោយកើនឡើងដល់ ២៣២៣ នាក់។​ ចំណែកមេឃុំជាស្ត្រីមានចំនួន​ ១២៨ នាក់ កើនដល់ ១៣០ នាក់ បន្ទាប់ពីរំលាយគណបក្សសង្រោះជាតិនៅចុងឆ្នាំ ២០១៧។ នេះបើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

អង្គការសង្គមស៊ីវិលគាំពារស្ត្រីមួយចំនួនមើលឃើញថា ចំនួនស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋាននៅមានកម្រិតទាបនៅឡើយ៕  Chean Sreymom

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

 ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទមួយទឹកបង្ហាញបទពិសោធន៍ការងារដោយមិនពឹងកម្លាំងស្វាមីទាំងស្រុង​

ស្ត្រីជាម្ចាស់ហាងលក់ទូរស័ព្ទមួយរូបក្នុងស្រុកម[...]

ស្ត្រីមេផ្ទះឆ្លៀតពេលទំនេរធ្វើការស្ម័គ្រចិត្តជួយសង្គមទោះមិនទទួលបានកម្រៃ

ទំនេរពីកិច្ចការផ្ទះស្ត្រីមេផ្ទះវ័យក្មេងមួយរូប[...]

Facebook សម្ដេច ហ៊ុន សែន៖នាយករដ្ឋមន្ត្រីហុង គ្រី គាំទ្រកម្ពុជាតស៊ូដើម្បីEBA

ទំព័រហ្វេសបុករបស់ សម្ដេចហ៊ុនសែនបានចុះផ្សាយថាល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត