en     km
en     km

មេធាវី​៖​ស្ត្រី​យក​ស្បែកជើង​គប់​ស្លាក​បក្ស​ CPP​ងាយ​ជួប​គ្រោះថ្នាក់​បើ​ប្រគល់​ខ្លួន​អោយ​កម្ពុជា​

Share

ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​ឲ្យ​ដឹង​ថា​ករណី​ស្រី្ត​ម្នាក់​ដែល​យក​ស្បែកជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អាច​ចាប់ខ្លួន​មក​ផ្តន្ទាទោស​ បើ​អាជ្ញាធរ​ថៃ​និរទេស​មក​កម្ពុជា​។​ តែ​មេធាវី​របស់​ស្ត្រី​ខ្មែរ​រូប​នេះ​ព្រមាន​ពី​ការ​គ្រោះថ្នាក់​ដល់​កូនក្តីខ្លួន បើ​អាជ្ញាធរ​កម្ពុជា​ប្រគល់​ខ្លួន​អោយ​អាជ្ញាធរ​កម្ពុជា​។​

 

  ជនសង្ស័យឈ្មោះ សំ សុខា នៃសកម្មភាពគប់ស្លាកគណបក្សCPP។រូបភាព៖ facebook



​ស្ត្រី​ម្នាក់​យក​ស្បែក​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​និង​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​គេចវេស​ពី​ការ​ចាប់ខ្លួន​ករណី​ប្រមាថ​ប្រមុខ​រដ្ឋាភិបាល​កំពុង​ប្រឈម​មុខ​និរទេស​ខ្លួន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​។​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Al​ Jazeera​។​

​បើ​យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​Al​ Jazeera​បាន​ចុះ​ផ្សាយ​ថា​តុលាការ​ថៃ​ចោទប្រកាន់​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ​ សំ​ សុខា​ បាន​សា្ន​ក់​នៅ​ខុសច្បាប់​ព្រោះ​ទិដ្ឋាការ​ផុត​សុពលភាព​។​

​ស្ត្រី​ម្នាក់​នេះអាច​ប្រឈម​នឹង​ធ្វើ​និរទេស​មក​កម្ពុជា​ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ បើ​ទោះបីជា​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​ទទួលស្គាល់​នាង​ជា​ជនភៀសខ្លួន​ក៏​ដោយ​។​នេះ​បើ​តាម​ មេធាវី​របស់​នាង​ សំ​ សុខា​ ឈ្មោះ​ Koreeyor​ Manuchae​។​

​បណ្តាញ​ផ្សាយ​ព័ត៌មាន​Al​ Jazeera​ ឲ្យ​ដឹង​ថា​ អ្នក​នាង​ សំ​ សុខា​ វ័យ​ ៣៨​ ឆ្នាំ​ ត្រូវ​បាន​តុលាការ​ថៃ​កាត់​ដោយ​ព្យួរទោស​និង​ផាកពិន័យ​ជា​ប្រាក់​ចំនួន​៣០០០​បាត​ប្រហែល​៩៤​ដុល្លារ​។​ប៉ុន្តែ​នាង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អន្តោប្រវេសន៍​មួយ​នៅ​ក្នុង​ទីក្រុង​បាក​កក​។​អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​នាង​ សំ​ សុខា​ នៅ​ថ្ងៃ​ទី​ ៦​ ខែមករា​ ឆ្នាំ​ ២០១៨​។​

Al​ Jazeera​ បាន​ដកស្រង់​សំដី​របស់​មេធាវី​នាង​ សំ​ សុខា​មក​ចុះ​ផ្សាយ​ថា​«​បើ​និរទេស​នាង​សំ​ សុខា​ មក​កម្ពុជា​ដូច​បញ្ជូន​នាង​មក​ស្លាប់​។​ដោយ​កូនក្តី​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​ បន្ទាប់​ពី​នាង​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដាក់​សម្ពាធ​ឲ្យ​បញ្ជូន​នាង​មក​កម្ពុជា​»​។​

​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​អង់គ្លេស​ឲ្យ​ដឹង​ថា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក​ ជុំ​ ស​ន្ទ​រី​ មិន​បានដឹង​ពី​សំណើ​បត្យាប័ន​ទេ​។​លោក​ គៀត​ ច័ន្ទ​ ថា​រិ​ទ្ធ​ អ្នកនាំពាក្យ​នគរបាល​ជាតិ​ក៏​មិន​បាន​ចាំ​រឿង​ព្រហ្មទណ្ឌ​របស់​នាង​ សំ​ សុខា​ទេ​។​ប៉ុន្តែ​លោក​ទទូច​ឲ្យ​អាជ្ញាធរ​ចាត់ការ​អំពើ​របស់​នាង​។​

​ដោយឡែក​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ ជិន​ ម៉ា​លី​ន​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ កម្ពុជា​-​ថៃ​ពុំ​ទាន់​មាន​កិច្ចព្រមព្រៀង​លើ​បត្យាប័ន​ទេ​។​ ទោះបី​យ៉ាងណា​លោក​ថា​កម្ពុជា​អាច​ស្នើ​សុំ​ជនសង្ស័យ​ដើម្បី​ផ្តន្ទាទោស​។​ លោក​ ជិន​ ម៉ា​លី​ន​ អះអាង​ថា​ករណី​ជនសង្ស័យ​ឈ្មោះ​ សំ​ សុខា​ នឹង​អាច​ចាប់ខ្លួន​បើ​និរទេស​មក​កម្ពុជា​មែន​នោះ​។​

លោក​ ជិន​ ម៉ា​លី​ន៖«​គាត់បានប្រព្រឹត្តិបទល្មើសនៅកម្ពុជាយើងមានបណ្តឹងនៅតុលាការកាលណាគាត់ចូលមកវិញ ឥឡូវគាត់គេចពីបណ្តឹងដំណើរនីតិវិធីរបស់តុលាការ បើសិនគាត់ចូលមកវិញគាត់ត្រូេវតែទទួលនូវច្បាប់ក្នុងប្រទេស​កម្ពុជា។»

​កាលពី​ថ្ងៃ​ទី​ ២៧​ ខែមិថុនា​ ឆ្នាំ​ ២០១៧​ សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​បទ​ចោទ​ជេរ​ប្រមាថ​និង​ញុះញង់​ឲ្យ​មានការ​រើសអើង​តាម​មាត្រា​៤៩៤​ ៤៩៦​ និង​៥០២​នៃ​ក្រមព្រហ្មទណ្ឌ​។​

​ការ​ចោទប្រកាន់​ពី​បទ​ជេរ​ប្រមាថ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អតិបរមា​៦​ថ្ងៃ​និង​ពិន័យ​ជា​ប្រាក់​១​សែន​រៀល​។​រីឯ​បទ​ចោទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​អតិបរមា​៣​ឆ្នាំ​និង​ពិន័យជា​ប្រាក់​៦​លាន​រៀល​៕ 

Share

Image
Image
Image