en     km
en     km

ម៉ា​ឡេ​ស៊ី​ ៖​ មន្ដ្រីជាន់ខ្ពស់​​ ចៅក្រម​ រដ្ឋ​អាជ្ញា​មួយ​ចំនួន​ ប្រឈម​មុខ​ និង​ការ​ស៊ើបអង្កេត​ករណី​ពុក​រលួយ​ និង​លម្អៀង​នយោបាយ​

Share

​ម៉ា​ឡេ​ស៊ី​ ៖​ នាយក​រដ្ឋមន្ដ្រី​ថ្មី​ នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ លោក​បណ្ឌិត​ មហា​ធា​ មហាម៉ាត​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ក្រោយ​ពី​គណៈរដ្ឋមន្ដ្រី​របស់​លោក​ ចូល​កាន់​ការងារ​ អ្វី​ដែល​លោក​ត្រូវធ្វើ​មុនគេ​ គឺ​ការ​បង្កើត​ក្រុម​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ ដើម្បី​ស្រាវជ្រាវ​កំហុស​ទាំងឡាយ​ របស់​មន្ដ្រីជាន់ខ្ពស់​ នៃ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ក្រុម​ចៅក្រម​ រដ្ឋ​អាជ្ញា​ និង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ ពាក់ព័ន្ធ​និង​ការ​អនុវត្ដ​ភារកិច្ច​របស់​ខ្លួន​លម្អៀង​នយោបាយ​ និង​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​។​

​លោក​ មហា​ធា​ ដែល​ត្រូវ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ដ្រី​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០​ ខែឧសភា​ បាន​បញ្ជាក់​ទៀត​ថា​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ចៅក្រម​ រដ្ឋ​អាជ្ញា​ ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺជា​ក្រុម​ដែល​ត្រូវ​កត់សម្គាល់​ និង​កត់​ត្រាទុក​ ជា​អ្នក​អនុវត្ដ​ច្បាប់​លម្អៀង​ខាង​នយោបាយ​ ទៅ​រក​គណបក្ស​ BN​ របស់​អតីត​នាយក​រដ្ឋមន្ដ្រី​ ណា​ជីព​ រ៉ា​ហ្សា​ក់​។​ លោក​ថា​ ការ​បំពេញភារកិច្ច​ដោយ​មិន​ឈរ​លើ​គោល​ការ​យុត្ដិធម៌​ ហើយ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ទៀត​នោះ​ គឺជា​ដើមហេតុ​នាំ​ឲ្យ​សង្គម​ម៉ា​ឡេ​ស៊ី​ ប្រឈម​មុខ​និង​រឿង​អយុត្ដិធម៌​ ហើយ​នាំ​ឲ្យ​មានការ​រើសអើង​ ក្នុង​ជាតិ​សាសន៍​ទាំងមូល​។​

​ស្រប​ពេល​នេះ​ដែរ​ លោក​ មហា​ធា​ បាន​និយាយ​ថា​ ករណី​ដំបូង​បំផុត​ដែល​ត្រូវ​ចោទប្រកាន់​លើ​ពួក​នោះ​ គឺ​ក្រុម​នេះ​ ព្យាយាម​បិទ​បាំង​ សំណុំរឿង​អតីត​នាយក​រដ្ឋមន្ដ្រី​ ណា​ជីព​ រ៉ា​ហ្សា​ក់​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា​ លោក​បាន​លួច​ផ្ទេរ​ប្រាក់​ ៦៨១​លាន​ដុល្លារ​ ពី​ធនាគារ​របស់​រដ្ឋ​ មក​ដាក់​ក្នុង​គណនី​ របស់​គ្រួសារ​លោក​។​ សំណុំរឿង​នេះ​ ត្រូវ​បាន​រក​ឃើញ​ដោយ​ការ​ស៊ើបអង្កេត​ របស់​កាសែត​អា​មេ​រិ​ក​ The​ wall​ street​ journal​ ។​ ប៉ុន្ដែ​លោក​ ណា​ជីព​ បាន​ច្រានចោល​ទាំងស្រុង​។​ លោក​ មហា​ធា​ បាន​ប្រកាស​ថា​ លុយ​ទាំងនេះ​ អាច​នឹង​វិល​ចូល​មក​ធនាគារ​របស់​រដ្ឋ​វិញ​ ក្រោយ​ពី​ការ​ស៊ើបអង្កេត​ចប់​សព​គ្រប់​។​ យ៉ាងណា​ក៏​ដោយ​ លោក​ព្រមាន​ថា​ លោក​ ណា​ជីព​ ប្រឈម​មុខ​នឹង​រឿង​នេះ​យ៉ាងធ្ងន់ធ្ងរ​៕​ ព្រ​ភព​ Business​ Time​ online​ and​ Bernama

Share

Image
Image
Image