loader

WB៖​ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​កើនឡើង​តែ​ប្រឈម​នឹង​បាត់បង់​ភាព​ប្រកួតប្រជែង​ការនំាចេញ

ភ្នំពេញ​៖​ ធនាគារពិភពលោក​ (World​ Bank)​ បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​១០​ ខែ​ ឧសភា​នេះ​ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​រក្សា​ភាព​ស្វាហាប់​ដោយ​កើន​ល្បឿន​បន្តិច​រហូត​ដល់​ទៅ​ ៦,៩​ ភាគរយ​នៅ​ឆ្នាំ​ ២០១៨​នេះ​។​

                                      ភ្ញៀវបរទេសមកទស្សនាប្រាសាទអង្គរវត្តជាង១លាននាក់ក្នុងរយៈពេល ៤ ខែ ដើមឆ្នំា ២០១៨។

​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​(World​ Bank)​ ក្រោម​ចំណងជើង​ថា​ «​កំណើនសេដ្ឋកិច្ច​ខ្ពស់​នៅ​កម្ពុជា​រំពឹង​ថា​នឹង​បន្ត​កើត​មាន​»​ ព្យាករណ៍​ថា​ កំណើនសេដ្ឋកិច្ច​បន្ត​ឡើង​ដោយសារ​ការ​ស្ទុះ​ឡើង​វិញ​ក្នុង​វិស័យ​នាំ​ចេញ​វាយ​ន​ភណ្ឌ​ និង​សម្លៀក​បំពាក់​ ហើយ​និង​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ និង​កសិកម្ម​ ស្រប​ពេល​ដែល​ការ​ចំណាយ​រដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើង​ និង​លក្ខខណ្ឌ​សេដ្ឋកិច្ច​អំណោយផល​។​

​ភ្ញៀវ​ទេសចរ​បាន​កើនឡើង​ ១១,៨​ ភាគរយ​ នៅ​ឆ្នាំ​ ២០១៧​ គឺ​កើនឡើង​ ៥​ភាគរយ​ បើ​ធៀប​នឹង​កំណើន​ឆ្នាំ​ ២០១៦​។​ ចំណែក​វិស័យ​កសិកម្ម​ក៏​មានការ​ស្ទុះ​ឡើង​ដែរ​ ព្រោះ​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដំណាំ​ស្រូវ​ និង​ចម្ការ​កៅស៊ូ​ និង​ការ​ងើបឡើង​វិញ​បន្តិច​ម្តងៗ​របស់​តម្លៃ​កសិផល​ផង​ដែរ​។​

​ទោះបី​យ៉ាងណា​ធនាគារ​ពិ​ព​ភ​លោកសេដ្ឋ​កិច្ច​កម្ពុជា​នៅ​តែ​មាន​ហានិភ័យ​ដោយ​ការ​បាត់​បត់​បន្តិច​ម្តងៗ​នៃ​ភាព​ប្រកួតប្រជែង​ការ​នាំ​ចេញ​ដោយសារ​ការ​កើនឡើង​យ៉ា​ងេ​ហ័ស​ប្រាក់​បៀ​វត្ត​រ៍​របស់​កម្មករ​រោងចក្រ​កាត់ដេរ​ ហើយ​ភាព​ងាយ​រង​គ្រោះ​ក្នុង​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​និង​សំណង់​មាន​ភាព​មិន​ច្បាស់លាស់​ដែល​អាច​កើត​មាន​ជុំវិញ​ការ​បោះ​ឆ្នោតជាតិ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​។​

​លោកស្រី​ អ៊ិ​ន​ហ្គូ​ណា​ ដូ​ប្រា​ចា​ នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​៖​ «​ដើម្បី​រក្សា​ឱ្យ​បាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ ប្រទេស​កម្ពុជា​ សំខាន់​ណាស់​ ត្រូវ​វិនិយោគ​ថែម​ទៀត​ទៅ​លើ​វិស័យ​អប់រំ​ និង​បណ្តុះបណ្តាល​ជំនាញ​។​ លោកស្រី​ថា​ ការ​រក​ដំណោះស្រាយ​នៃ​ឧបសគ្គ​ចំពោះ​វិស័យ​ធុរកិច្ច​ធុន​តូច​និង​មធ្យម​កំពុង​ប្រឈម​ ហើយ​ ការ​វិនិយោគ​ទៅ​លើ​មនុស្ស​ ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ឈាន​ទៅ​កាន់​អនាគត​មួយ​កាន់តែ​ចម្រុងចម្រើន​»​។​

​របាយការណ៍​នេះ​បញ្ជាក់​ថា​ កម្ពុជា​អាច​ធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ចម្រុះ​ភាព​ជាង​មុន​ និង​បង្កើត​ការងារ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​តាម​រយៈ​ការ​កាត់​បន្ថយ​ចំណាយ​របស់​ក្រុមហ៊ុន​ទៅ​លើ​ដំណើរការ​បំពេញបែបបទ​បង្កើត​ក្រុមហ៊ុន​ ទៅ​លើ​ផ្នែក​ប្រតិបត្តិការ​ និង​ទៅ​លើ​ការ​ធ្វើ​ហិរញ្ញប្បទាន​។​

​របាយការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍​ថា​ កម្ពុជា​ត្រូវ​ធ្វើការ​តាម​ឃ្លាំមើល​ឱ្យ​បាន​ដិត​ដល់​ទៅ​លើ​ដំណើរ​ស្ទុះ​ឡើង​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​ ដោយ​រៀបចំ​ឱ្យ​មាន​គោលនយោបាយ​ប្រុង​ប្រយ័ត្ន​ជា​លក្ខណៈ​ម៉ា​ក្រូ​ ដែល​នឹង​ជួយ​កាត់​បន្ថយ​វិសាលភាព​នៃ​សកម្មភាព​កេង​ចំណេញ​ក្នុង​វិស័យ​ទាំងនេះ​៕

ព័ត៌មានទាក់ទង

ធនាគារពិភពលោក​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​កំណើន​៧​ភាគរយ​ឆ្នាំ​២០១៨​នេះ​

ធនាគារ​ពិភពលោក​(World​ Bank)​ បាន​ពន្យា​ករ​ណ៍[...]

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ឡើងថ្លៃ​តិច​តូច​

តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុង​ខែតុលា​[...]

អាមេរិកបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារបង្កើនបច្ចេកវិទ្យាលើការផលិតស្រូវអង្ករកម្ពុជា វាយលុកទីផ្សារអន្តរជាតិ

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគខ្នាតធំឈានមុខគេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត