en     km
en     km

វៀតណាមកាត់ទោសកម្មជនសិទ្ធិមនុស្ស៦នាក់ពីបទក្បត់ជាតិ

Share

តុលាការក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានបើកជំនុំជម្រះក្ដី ប្រឆាំងសកម្មជន៦នាក់ ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ដែលករណីនេះ ជាទោស ក្បត់ជាតិ ។

តាមសារព័ត៌មានអាមេរិក Washington Post ចុះផ្សាយថា ក្នុងចំណោមសកម្មជននេះ គឺលោក ជាមេធាវី Nguyen Van Dai ក៏ត្រូវបានកាត់ទោសដែរ។ ក្រុមរដ្ឋអាជ្ញាបានចោទពួកគាត់ ពិបទសហការជាមួយជនបរទេស ដើម្បីរៀបចំកម្លាំងប្រឆាំងរដ្ឋាភិបាល ក្នុងគោលបំណងឱ្យមានការផ្លាស់ប្ដូរប្រព័ន្ធនយោបាយ។

តាមច្បាប់ប្រទេសវៀតណាម ពួកគាត់មានទោសធ្ងន់ធ្ងររហូតដល់ទោស ប្រហារជីវិត។

ក្រុមសិទ្ធិមនុស្ស អន្តរជាតិ បានទាមទារឱ្យ ទម្លាក់ចោលបទចោទប្រឆាំងជនជាប់ដោយ ចាត់ទុកថាការកាត់ក្ដីនេះ បានរំលោភលើ សេរីភាពរបស់ពលរដ្ឋ។

វៀតណាមជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ដែលប្រព័ន្ធតុលាការជាឧបករណ៍របស់បក្ស ។

នាយកអង្គការលើកលែងទោស​នៃអង្គការ Amnesty International គឺលោក James Gomez បានហៅអ្នកទាំង៦នាក់នោះ ថាជា អ្នកទោស មនសិការ។

តាមរបាយការណ៍របស់ អង្គការ Human Rights Watch សកម្មជន សិទិ្ធមនុស្ស យ៉ាងតិច ១១៩នាក់ ត្រូវបានកាត់ទោស​ក្រោមហេតុផលសន្តិសុខជាតិ ។

យ៉ាងនេះក្ដី រដ្ឋាភិបាលវៀតណាម អះអាងថា នៅវៀតណាមគ្មានអ្នកទោស នយោបាយទេ ៕
 

Share

Image
Image
Image