loader

វៀតណាម -សហភាពអឺរ៉ុប ឈានដល់កិច្ចព្រមព្រៀងវិស័យការពារជាតិ

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានព័ណនាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំវៀតណាម និងសហភាពអឺរ៉ុបថាជាលទ្ធផលដ៏មានសារសំខាន់ជួយពង្រីកថែមទៀត សហប្រតិបត្តិការការពារជាតិទ្វេភាគី។

 តាមប្រភពព័ត៌មានVNA ជំនួបរវាងលោករដ្ឋមន្ត្រីការបរទេសវៀតណាម និងលោក Mikhail Kostarakos ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុបធ្វើឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី៥ធ្នូ។

ក្នុងកិច្ចប្រជុំនេះ ភាគីវៀតណាមបានស្នើឱ្យមានគណៈប្រតិភូ ដោះដូរគ្នា កម្រិតខ្ពស់ ដើម្បីជួយចែករំលែកថែមទៀត បទពិសោធន៍និង កិច្ចការការពារជាតិ។

កិច្ចព្រមព្រៀងដែលភាគីទាំង២ ឯកភាពគ្នារួមមាន ការហ្វឹកហ្វឺនជំនាញលើវិស័យព័ត៌មានវិទ្យា និងសហប្រតិបត្តិការសន្តិភាព ជំនួយមនុស្ស ជាដើម។ វៀតណាមបានបានក្លាយជាប្រទេសដៃកូជាមួយលោកខាងលិចចាប់តាំងពីឆ្នាំ១៩៩៥ នៅពេល ពិភពលោក បញ្ចប់សង្រ្គាមត្រជាក់ ៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ហ្វីលីពីនព្រួយបារម្ភករណីអាមេរិកដាក់ឈ្មោះលោកឌូទើតេ ថា ជាមេដឹកនាំរំលោភសិទ្ធិមនុស្ស

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានសម្ដែងការ[...]

តុលាការម៉ាឡេស៊ីផ្ដន្ទាទោសវិចិត្រករម្នាក់ដោយសារគូររូបថ្លុកនាយករដ្ឋមន្ត្រី

តុលាការមួយនៃប្រទេសម៉ាឡេស៊ី បានចាប់ខ្លួននិងផ្ត[...]

គុយវ៉ែត៖ស្រ្តីហ្វីលីពីនបម្រើតាមផ្ទះសម្រុកមកប្រទេសវិញបន្ទាប់ពីស្ត្រីម្នាក់ត្រូវម្ចាស់ផ្ទះសម្លាប់ដាក់ក្នុទូទឹកកក

ទីក្រុងម៉ានីល៖ បន្ទាប់ពីឃាតកម្មមួយនៅប្រទេសគុយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត