loader

វៀតណាមនិងកូរ៉េខាងត្បូងបង្កើនទំហំពាណិជ្ជកម្ម១០០ពាន់លានដុល្លារឆ្នាំ២០២០

សាធារណរដ្ឋសង្គមនិយមវៀតណាមនិង សាធារណរដ្ឋ កូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដល់កម្រិតខ្ពស់បំផុត លើវិស័យពាណិជ្ជកម្ម ដោយកំណត់គោលដៅ ទំហំពាណិជ្ជកម្ម ឈានដល់១០០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០។

តាមទីភ្នាក់ងារសារព័ត៌មាន Vietnam News ចុះផ្សាយថា កិច្ចព្រមព្រៀងនេះ ធ្វើឡើង អំឡុងប្រធានាធិបតី កូរ៉េខាងត្បូង Moon Jae-in បាន មកធ្វើទស្សនកិច្ច នៅក្រុងហាណូយកាលពីថ្ងៃទី២៤មីនា ដែលបានមកជួបសមភាគីវៀតណាមវៀតណាម លោក Trần Đại Quang ​ និងនាយករដ្ឋមន្ត្រី Nguyễn Xuân Phúc ។

ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំង២ បានវាយតម្លៃខ្ពស់ អំពីចំណងទាក់ទងផ្នែកសេដ្ឋកិច្ច ដែលនាំអោយទំហំពាណិជ្ជកម្មទ្វេភាគីឡើងខ្ពស់ ឈានដល់ការកំណត់ចក្ខុវិស័យ ដូចនេះ។

ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងការងារ ប្រទេសទាំងពីរបានព្រមព្រៀងគ្នា បន្ថែមទៀត លើការពង្រីក ការបញ្ជូនពលករវៀតណាមទៅកូរ៉េខាងត្បូង។ ជាមួយគ្នានេះ មេដឹកនាំប្រទេសទាំងពីរក៏បានលើកឡើងផងដែរ អំពីការជួយគ្នាដើម្បីពង្រឹងស្ថិរភាព តំបន់ ប្រកបដោយសន្តិភាពនិងការរីកចម្រើន៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត