loader

វេណេហ្សូអេឡាស្នើមន្ត្រីUNមកពិនិត្យមើលសិទិ្ធមនុស្សខណៈអាសនៈនៅUNHRCប្រឈមនឹងការព្យួរ

រដ្ឋាភិបាលវេណេហ្សូអេឡាអញ្ជើញមន្ត្រី​នៃក្រុមប្រឹក្សាសិទិ្ធមនុស្សអង្គការសហប្រជាជាតិ ហៅថា UNHRCមកកាន់ប្រទេសនេះ ខណៈ អាសនៈបេសកកម្មនៅក្រុមប្រឹក្សានេះកំពុងត្រូវបានក្រុមសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យព្យួរករណីរំលោភសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព​ពល​រដ្ឋ​ក្នុងវិស័យនយោបាយ។

តាមសារព័ត៌មាននៃប្រទេសវេណេហ្សេអេឡា Prensa Latina  នេះជាលើកទីពីរហើយដែលរដ្ឋាភិបាល របស់ប្រទេសធានាធិបតីនីកូឡាសម៉ាឌូរ៉ូ បានស្នើសុំលោកស្រី Michelle Bachelet ស្នងការជាន់ខ្ពស់មកធ្វើទស្សនកិច្ចនៅប្រទេសរបស់លោកដើម្បីពិភាក្សា និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្សឡើងវិញ។

ក្រសួងការបរទេសវេណេហ្សូអេឡាបានបញ្ជាក់តាមរយៈបណ្ដាញ Twitter កាលពីថ្ងៃចន្ទ ទី ២៦វិច្ឆិកា ថា បើលោកស្រីអញ្ជើញមក គឺជាឆន្ទៈមួយ ដើម្បី ពិនិត្យបញ្ហាសិទ្ធិមនុស្សប្រទេសនេះ បន្ទាប់ពីបាន សន្យាធ្វើឱ្យមានការស្ដារសិទ្ធិមនុស្សឡើងវិញ។

រដ្ឋាភិបាលលោកម៉ាឌូរ៉ូដែលកំពុងរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ករណីរំលោភសិទ្ធិមនុស្ស និងបង្រ្កាបសេរីភាពរបស់ក្រុមប្រឆាំងត្រូវបានចោទពាក់ព័ន្ធនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធជាង ១២០នាក់ ក្នុងការវាយប្រហារទៅលើបាតុករដែលប្រឆាំងនឹងការរំលាយសភារបស់បក្សប្រឆាំងកាលពីចុងឆ្នាំ ២០១៦។

ករណីនេះ របបលោកម៉ាឌូរ៉ូ ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានប្រជុំ និងបានចេញសេចក្ដីសម្រេចថ្កោលទោស ៣លើកមកហើយ។

អ្នកជំនាញសិទ្ធិមនុស្ស មកពីការសិទិ្ធមនុស្សអន្តរជាតិ ដូចជា Human Rights Watch Amnesty International កំពុងជំរុញឱ្យពិនិត្យមើលអាសនៈរបស់វេណេហ្សូអេឡា ថាតើអាចព្យួរបណ្ដោះអាសន្នដូចការព្យួរ អាសនៈរបស់ប្រទេសលីប៊ី នៅឆ្នាំ ២០១១ ដែរឬទេ។ ជាមួយគ្នានេះ ចំពោះលោកម៉ាឌូរ៉ូផ្ទាល់ត្រូវបានមេដឹកនាំប្រទេសជិតខាងរបស់លោកចំនួន ៧ប្រទេស រួមមាន ប្រទេសបារាំង និងកាណាដា បានប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរ ជាតិ ICC ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕ 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស្ត្រីជានាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសចុះចេញពីតំណែងបន្ទាប់ពីរងសម្ពាធ

  នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theres[...]

មន្ត្រីរុស្ស៊ីថាអាមេរិកអាចនឹងធ្វើរដ្ឋប្រហារឬលុកលុយវេណេហ្សូអេឡាឆាប់ៗនេះ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Serge[...]

ជប៉ុន​​ ឥណ្ឌា រួមដៃគ្នាជួយទាញស្រីលង្កាចេញពីអន្ទាក់បំណុលរបស់ចិន

ឥណ្ឌា ជប៉ុន និង ស្រីលង្កា ប្រទេសទាំងបីនេះ នឹង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត