en     km
en     km

ក្រុមចៅក្រមនិរទេសខ្លួនកាត់ទោសលោកម៉ាឌូរ៉ូ ១៨ឆ្នាំ និងដាក់ពិន័យ ២៥លានដុល្លារ ករណីពុករលួយ

Share

វេណេហ្សូអេឡា ៖  ក្រុមចៅក្រមនិរទេសខ្លួនដោយសាររឿងនយោបាយនៃប្រទេសវេណេហ្សូអេឡា បានជួបជុំគ្នានៅប្រទេសកូឡំប៊ីដោយបើកសវនាការជំនុំជម្រះក្ដីប្រធានាធិបតីរបស់ខ្លួន គឺ លោក នីកូឡាស់ ម៉ាឌូរ៉ូ អោយមានទោសជាង ១៨ឆ្នាំ​ និងពិន័យជាប្រាក់ ២៥លានដុល្លារករណីពុករលួយ។

លោក លៀ ស៊ីណា ជូនសេចក្ដីប្រែសម្រួល !

តាមទីភ្នាក់ងារសារព័ត៌មាន AP ប្រធានជំនុំចម្រះក្ដី ដឹកនាំដោយលោកស្រី Luisa Ortega ដែលធ្លាប់ជាអគ្គរដ្ឋអាជ្ញានៅក្រោមការគ្រប់គ្រងរបស់លោកម៉ាឌូរ៉ូហើយជាចៅក្រមតែងតាំងដោយសមាជិកសភាគណបក្ស ប្រឆាំងដែលត្រូវបានលោកម៉ាឌូរ៉ូរំលាយ។

ចៅក្រមទាំងនោះ បានមកជួបជុំគ្នានៅប្រទេសកូឡុំប៊ីហើយបានចាប់ផ្ដើមកាត់ទោស លោក ម៉ាឌូរ៉ូ នៅថ្ងៃ ពុធ ទី ១៦សីហា ម្សិលមិញនេះ។

លោកស្រី Luisa Ortega ធ្លាប់បានចោទប្រកាន់លោក ម៉ាឌូរ៉ូ ពាក់ព័ន្ធនឹងការទទួលប្រាក់សំណូក ៣៥លានដុល្លារពីក្រុមហ៊ុនសំណង់ធំមួយមកពីប្រទេសប្រេស៊ីល។

តាមប្រភពដដែល ពួកចៅក្រមនិរទេសខ្លួនខ្លះមកពីអាមេរិកដែលមកជួបជុំគ្នា ដើម្បីបើកការជំនុំជម្រះក្ដី លោក ម៉ាឌូរ៉ូ​​ ដោយប្រើរយៈពេល ២ ដោយបង្ហាញភស្តុតាងគ្រប់គ្រាន់ថា លោក ម៉ាឌ៉ូរ៉ូ ពិតជាបានប្រព្រឹត្តអំពើពុករលួយ។

ដីការបស់លោកស្រីចៅក្រមបានបញ្ជាអោយលោកនាំខ្លួនលោក ម៉ាឌូរ៉ូ ទៅដាក់ពន្ធនាគារ Ramo Verde ដែលជាមន្ទីរឃុំឃាំងក្រុមគណបក្សប្រឆាំងមានទាំងអ្នកតំណាងរាស្ត្រក្រុមប្រឆាំងផងដែរ។

ក្រៅពីសំណុំរឿងនេះ លោក ម៉ាឌូរ៉ូ នៅរងការចោទប្រកាន់មួយទៀតពីបទលាងលុយកង្វក់ ខណៈលោកកំពុងកាន់តំណែងប្រធានាធិបតី។ ក្នុងសំណុំរឿងមួយទៀត គឺករណីមួយទៀត ដែល ក្រុមចៅក្រមទាំងគំរាមថានឹង បើកសវនាការគឺ ករណីរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែសំណុំរឿងកំពុងត្រូវបាន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC សិក្សា។

ក្រុមចៅក្រមទាំងនោះ មានទាំងអតីតចៅក្រមនៃតុលាការកំពូល ដែលបានភៀសខ្លួនបន្ទាប់ពីលោកសភាគណបក្សប្រឆាំងត្រូវបានលោកម៉ាឌូរ៉ូរំលាយ​ហើយចាប់ខ្លួនអ្នកនយោបាយប្រឆាំងជាច្រើនសិបនាក់។

ហេតុអ្វីបានជាក្រុមចៅក្រមនិរទេសខ្លួនបែរជាចាត់ការ លោក ម៉ាឌូរ៉ូ ដូចនេះ?

ជាការពិតលោក ម៉ាឌូរ៉ូ ស្ថិតក្នុងសំណុំរឿងនេះ រួចហើយ គឺតាំងពីជាង ២ឆ្នាំមុន នៅពេលលោកស្រី Luisa Ortega នៅក្នុងតំណែងជាអគ្គរដ្ឋអាជ្ញា ដែលលោកស្រីជាអ្នកផ្ដើមប្រមូលភស្តុតាងចោទប្រកាន់ លោកម៉ាឌូរ៉ូ។  ក្នុងពេលនោះ តុលាការកំពូលក៏បានសិក្សារឿងនេះដែរ តែមិនអាចធ្វើបានដោយសារមានភាពចម្រូងចម្រាស់ក្នុងចំណោមចៅក្រម ហើយក្រោយមកលោកស្រីក្លាយជាសត្រូវជាមួយ លោក ម៉ាឌូរ៉ូ តែម្ដង។ ករណីនេះ ហើយដែលលោកស្រីត្រូវភៀសខ្លួន ហើយសន្យាយកសំណុំរឿងរត់ទៅជាមួយដើម្បីកាត់ទោសលោកម៉ាឌូរ៉ូ។

មានហេតផលមួយទៀតដែលលោកស្រីមានវិធានការដូចនេះ គឺជាប្រយោជន៍មួយ អោយអាមេរិក និងប្រទេសដទៃរឹបអូសប្រាក់របស់លោក ម៉ាឌូរ៉ូ ឬក្រុមហ៊ុនណាដែលជាប់ពាក់ព័ន្ធជាមួយប្រធានាធិបតីវេណេហ្សូអេឡារូបនេះ។

សហរដ្ឋអាមេរិកបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនវេណេហ្សូអេឡា ចំនួន ២៣ ក្នុងនោះក្រុមហ៊ុនចំនួន៣ ប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិដោយសារ ជាប់ពាក់ការលាយលុយកង្វក់ និងគ្រៀងញៀន។

ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ២៧ប្រទេស មិនបានទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់នោះទេ ដែលពួកគេថា ការបោះ ឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២០ឧសភា មិនឆ្លើយតបនឹងឆន្ទៈពលរដ្ឋ ព្រោះអវត្តមានក្រុមប្រឆាំង។

យ៉ាងណាក៏ដោយ លោក ម៉ាឌូរ៉ូ មិនទទួលស្គាល់ការជំនុំជម្រះក្ដីរូបលោកនោះទេ ។ លោកបានហៅ សាលក្រមនេះថា អាមេរិកនៅពីក្រោយ ខណៈ បដិសេធមិនជាប់ពាក់ព័ន្ធករណីនេះទេ។

លោក ម៉ាឌូរ៉ូ បានអំពាវនាវអោយអាមេរិកឈប់ផ្ដល់សិទ្ធិជ្រកកោនក្រុមប្រឆាំងដោយព្រមានថាដោយសារតែការបានសិទ្ធិនយោបាយនេះ ហើយធ្វើអោយក្រុមប្រឆាំងមិនសម្របខ្លួនវិលមករកតុចរចាឡើងវិញ៕  

 

Share

Image
Image
Image