en     km
en     km

វេណេហ្សូអេឡាបន្តដោះលែងអ្នកទោសនយោបាយខណៈលោកម៉ាឌូរ៉ូចង់ផ្សះផ្សាជាតិ

Share

អ្នកទោសនយោបាយចំនួន ៤៣នាក់ផ្សេងទៀតត្រូវបានដោះលែងនៅព្រហស្បតិ៍ ទី ១៤មិថុនានេះ ដែលនាំអោយចំនួននេះកើនឡើង ​១២៤នាក់ ចាប់តាំងពីលោក ម៉ាឌូរ៉ូ ឈ្នះឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២០ឧសភាដែលសហគមន៍អន្តរជាតិមួចំនួនមិនទទួលស្គាល់រដ្ឋាភិបាលចេញពីការបោះឆ្នោតដ៏ចម្រូងចម្រាស់នេះទេ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tarek William Saab និយាយថាក្នុងចំណោមអ្នកទោស ទាំងនោះ មានមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ផងដែរ។

លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានស្នើអោយដោះលែងអ្នកទោសនយោបាយទាំងអស់នេះ អោយបានមុនការចរចាជាថ្មីទៀត ជាមួយគណបក្ស ប្រឆាំងដែលលោក ម៉ាឌូរ៉ូ ថា ការចរចាដើម្បីការសាមគ្គីភាព។

ក្រុមសិទិ្ធមនុស្សនិយាយថា អ្នកទោសនយោបាយជាង ១០០នាក់ ដែលកំពុងឃុំខ្លួនក្នុងមានមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតរបស់បក្សប្រឆាំងនៅបន្តឃុំខ្លួននៅឡើយ។ 

តាមទីភ្នាក់ងារសារព័ត៌មាន AFP ការដោះលែងអ្នកទោសនយោបាយដ៏ច្រើននេះ គឺជាការបង្ហាញចេតនាមួយរបស់លោកម៉ាឌូរ៉ូប្រាប់ទៅសហគមន៍អន្តរជាតិថា លោកពិតជាត្រូវការផ្សះផ្សាជាតិពិតប្រាកដមែន។ តែបែបនេះក្ដីក្រុមប្រឆាំងដែលនិរទេសនៅក្រៅប្រទេស មិនបានសាទរច្រើនទេ។ ក្រុមប្រឆាំងនៅតែបន្តទាមទារអោយលោកម៉ាឌូរ៉ូ លុបចោលលទ្ធផលបោះឆ្នោត ហើយ រៀបចំការបោះឆ្នោតឡើងវិញ ដែលមានបរិយាសកាស ប្រកបដោយសេរី និងអព្យាក្រឹត្យ មានបក្សនយោបាយទាំងអស់ចូលរួម៕

 

Share

Image
Image
Image