en     km
en     km

ករណីវេណេហ្សូអេឡា ត្រូវបានលើកឡើងនៅក្រុមប្រឹក្សាសន្តិសុខ UN

Share

លោកស្រី នីគី ហាឡេយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃច័ន្ទទី ១០ ខែ កញ្ញា បានលើកឡើងករណីការគ្រប់គ្រងអំណាចរបស់ប្រធានាធិបតី វ៉េណេហ្សូអេឡា លោក នីកូឡាស់ ម៉ាឌុយរ៉ូ ហើយ លោក ស្រី បានប្រាប់សមាជិក នៃក្រុមប្រឹក្សានេះថា ស្ថានភាពសិទ្ធិមនុស្សធ្លាក់ធ្ងន់ធ្ងរយ៉ាងខ្លាំង។

តាមសារព័ត៌មានហ្រេ្វសធីវី បានចុះផ្សាយថា លោកស្រី នីគី ហាឡេយ បានលើកឡើងករណី ការរំលោភសិទ្ធិមនុស្ស និង ការគ្រប់គ្រងរដ្ឋប្រកបដោយគ្រោះថ្នាក់របស់លោកម៉ាឌុយរ៉ូ គឺនៅចំពោះមុខ សមាជិកក្រុមប្រឹក្សាសន្តិសុខ ១៥ ប្រទេស ក្នុងនោះឃើញថា ប្រទេស ភាគច្រើនគាំទ្រ ការចង់ធ្វើអន្តរាគមន៍របស់អាមេរិក ឲ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើប្រទេសនេះ ខណៈ សហភាពអឺរ៉ុបនិងអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសនេះ មួយជំហ៊ានហើយ។ លោកស្រី បានលើកឡើងថា របបគ្រប់គ្រងរបស់លោកម៉ាឌុយរ៉ូ កាន់តែឈានទៅរកការក្រឡាប់ ដោយសារប្រទេសនេះ ជួបវិបត្តិធ្ងន់ធ្ងរ ហើយបន្ថែមលើនោះ ស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់ ដោយសារតែ អាជ្ញាធរម៉ាឌុយរ៉ូ គាបសង្កត់យ៉ាងខ្លាំង។ លោកស្រី បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើសេចក្តីសម្រេចរួមគ្នា ថាតើ ស្រោចស្រង់ប្រទេសវ៉េណេហ្សូអេឡា បានដោយរបៀបណា។

សម្រាប់លោកស្រី នីគី ហាឡេយ ចង់ឃើញម៉ាឌុយរ៉ូ ធ្លាក់ចេញពីអំណាចយ៉ាងខ្លាំង។ លោកស្រីបានបញ្ជាក់ថា ដោយសារវិបត្តិសេដ្ឋកិច្ច បានឲ្យប្រជាពលរដ្ឋវ៉េណេហ្សូអេឡា ក្លាយជាជនភៀសខ្លួនរាប់ម៉ឺននាក់ រស់នៅក្នុងស្ថានភាពលំបាកជាខ្លាំង។ ចាប់តាំងពីប្រទេសនេះ ធ្លាក់ក្នុងវិបត្តិនយោបាយ ចុងឆ្នាំ​២០១៦ ឃើញថា ហឹង្សានយោបាយ ផ្ទុះឡើងបណ្តាលឲ្យមនុស្សស្លាប់ជាង ១២០ នាក់ ហើយខណៈនេះ អ្នកនយោបាយក្រុមប្រឆាំង កំពុងជ្រកកោននៅក្រៅប្រទេស៕

Share

Image
Image
Image