en     km
en     km

អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក VAJPAYEE ទទួលមរណៈភាព

Share

ក្រុងញ៉ូវដេលី៖ អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក ATAL BIHARI VAJPAYEE បានទទួលមរណភាពកាលពីថ្ងៃទី១៦ សីហា ក្នុងជន្មាយុ ៩៣ឆ្នាំក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យមួយនៃទីក្រុងញូវដែលី។ នេះបើតាការសរសេរនៅលើបណ្តាញសង្គម TWITTER របស់លោកប្រធានាធិបតីឥណ្ឌា ណារិន្រ្ទាម៉ូឌី។

ខ្លឹមសារទាំងនោះសរសេរថា លោក VAJPAYEE ដែលកាន់តំណែងនាយករដ្ឋមន្រ្តីឥណ្ឌាថា មរណភាពរបស់លោកកំណត់ពីការបញ្ចប់សករាជមួយ។ មួយជីវិតរបស់លោកលះបង់ដើម្បីប្រជាជាតិហើយបម្រើប្រជាជាតិដោយប្ដូរផ្ដាច់រយៈពេលជាច្រើនទសវត្ស។ មរណភាពនេះជាការបាត់បង់មួយសម្រាប់រូបលោកផ្ទាល់ ។

លោក VAJPAYEE គឺជានាយករដ្ឋមន្រ្តីឥណ្ឌាដែលកាន់តំណែងដល់ទៅ៣លើក។ ច្រើនឆ្នាំមកនេះ លោកជួបប្រទះនឹងបញ្ហាសុខភាពនានា ហើយថ្មីៗនេះសុខភាពលោកស្រុតចុះដុនដាបយ៉ាងខ្លាំង។

លោក VAJPAYEE ក៏ធ្លាប់ជាអតីតអ្នកកាសែត និងជាកវីនិពន្ធផងដែរ តែលោកងាកមកប្រឡូកក្នុងឆាកនយោបាយវិញ។ អតីតនាយករដ្ឋមន្រ្តីរូបនោះ បានរួមចំណែកយ៉ាងខ្លាំងក្នុងការធ្វើឲ្យគណបក្ស BHARATIYA JANATA កំពុងកាន់អំណាចខ្លាំង ហើយលោកកាន់តំណែងនាយករដ្ឋមន្រ្តីដល់ទៅ ៣លើកគឺក្នុងឆ្នាំ១៩៩៦ ១៩៩៨-៩៩និង១៩៩៩-២០០៤ ។

អាជីពនយោបាយរបស់លោកមានរយៈពេលដល់ទៅ ៥ទសវត្ស។លោកធ្លាប់ចូលរួមជាពិសេសក្នុងការចរចាជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានជាគូប្រឆាំងធំរបស់ឥណ្ឌាកាលពី ឆ្នាំ១៩៩៩។

ប៉ុន្តែរូបភាពសន្តិភាពនិយមរបស់លោកត្រូវរលំរលាយវិញ ពេលផ្ទុះអំពើហិង្សារវាងពួកយុទ្ធជនស្និទ្ធ ប៉ាគីស្ថាននិងកងទាហានឥណ្ឌានៅតំបន់មានជម្លោះកាស្មៀរ បណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ១០០០នាក់ ៕

 

Share

Image
Image
Image