loader

USAIDដាក់ដំណើរការកម្មវិធីជជែកពី«សេវាច្រកចេញចូលតែមួយ»ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដាក់ ឱ្យប្រើប្រាស់នូវឧបករណ៍អនឡាញ ឬកម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ» ដើម្បីផ្សាភ្ជាប់ពលរដ្ឋ នឹងសេវាសាធារណៈក្រុងនៅក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន USAID នៅថ្ងៃនេះ។

​តាមសេចក្តីប្រកាសព័ត៌មានឱ្យដឹងថាកម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ» គឺជាឧបករណ៍ឆ្លើយតបសំឡេងអន្តរកម្ម (IVR) ហើយក៏ជាឧបករណ៍ជជែកតាមហ្វេសប៊ុក (Facebook based chatbot) ដែលផ្តល់ព័ត៌មានដល់ប្រជាជនកម្ពុជាអំពីសេវាសាធារណៈនៅខេត្តបន្ទាយមានជ័យ។

កម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ»នេះនឹងផ្សាភ្ជាប់ប្រជាពលរដ្ឋទៅនឹងសេវានានាដែលផ្តល់ដោយការិយា ល័យច្រកចេញចូលតែ មួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាឧបករណ៍ស្រដៀងគ្នា ដែលបានដាក់ឱ្យប្រើប្រាស់នៅខេត្តបាត់ដំបងកាលពីឆ្នាំ២០២០។

កម្មវិធីនេះអាចផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋតាមរយៈកម្មវិធីជជែកតាមហ្វេសប៊ុក (Facebook chatbot) ឬការហៅទូរស័ព្ទ​។កម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ»នេះ ផ្តល់នឹងព័ត៌មានស្តីពីដំណើរការដាក់ពាក្យស្នើសុំ លម្អិតពីឯកសារដែលត្រូវការ ថ្លៃសេវា និងបទដ្ឋានរយៈពេលនៃការប្រគល់ត្រលប់មកវិញ។ កម្មវិធីនេះ ជាយន្តការមានសុវត្ថិភាពមួយ សម្រាប់អ្នកប្រើប្រាស់ក្នុងការផ្តល់យោបល់អំពីគុណភាពសេវាកម្មដែលពួកគេបានទទួលនៅការិយាល័យច្រកចេញចូលតែមួយ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានកត់សម្គាល់ថា «សមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈសំខាន់ៗ គឺជាផ្នែកសំខាន់មួយរបស់រដ្ឋាភិបាលដែលបើកចំហ និងមានគណនេយ្យភាព។ លោកបន្ថែមថា ការចែករំលែកគោលការណ៍ និងគុណតម្លៃទាំងនេះ នឹងបង្កើតឱ្យមានការជឿទុកចិត្តរវាងពលរដ្ឋ និងអាជ្ញាធរ។ ការជឿទុកចិត្តនេះ ក៏នឹងត្រួសត្រាយផ្លូវសម្រាប់សង្គមដែលមានផលិតភាពខ្ពស់ និងរីកចម្រើនផងដែរ។»

ដោយឡែកលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា «ការទទួលបានព័ត៌មានគួរឱ្យទុកចិត្តអំពីសេវាទាំងនេះបានទាន់ពេលវេលានៅការិយាល័យច្រកចេញចូលតែមួយ នឹងធ្វើឱ្យជីវិតកាន់តែប្រសើរ និងមានគណនេយ្យភាពចំពោះលទ្ធផលសេវាសាធារណៈ។»

ឧបករណ៍បច្ចេកវិទ្យា OW4C ឬកម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ»​នឹងធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានមានលក្ខណៈ សាមញ្ញ។ ការដាក់ឱ្យប្រើប្រាស់ឧបករណ៍របស់គម្រោង OW4C នៅខេត្តបន្ទាយមានជ័យ គឺជាការកសាងឡើង បន្ថែមលើជោគ ជ័យនៃគម្រោងនេះ ដែលបានបង្កើតសមិទ្ធផលដ៏វិជ្ជមាននៅខេត្តបាត់ដំបងនាពេលកន្លងមក។ កាលពីខែសីហា ឆ្នាំ ២០២០ ការសាកល្បងកម្មវិធី «ពិដោរអ្នកភូមិឆ្លាតវៃ» នៅខេត្តបាត់ដំបងមកទល់ពេលនេះ មានប្រជាពលរដ្ឋជាង ៤,០០០នាក់ បានទទួលព័ត៌មានអំពីសេវាជាង ៥,៥០០ដង។ ឧបករណ៍ទាំងនេះបង្ហាញនូវភស្តុតាងប្រកបដោយប្រសិទ្ធភាពនៃការបង្កើនទំនាក់ទំនងបែបស្ថាបនារវាងប្រជាជននិងមន្រ្តី អំពីរបៀបនៃការផ្តល់សេវាសាធារណៈទាំងនេះផងដែ៕

 

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ទស្សនៈ ៖ សិទ្ធរស់រានមានជីវិតនិងការការពារអាយុជីវិតរួចផុតពីជំងឺកូវិដ គឺជាអាទិភាពដូចគ្នា

អំឡុង ពិភពលោក ជួបគ្រោះអាសន្ននៃជំងឺកូវិដ -១៩ គ[...]

ការកំណត់ប្រាក់ពិន័យ និងទោសទណ្ឌចេញជាផ្លូវការហើយ

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្ដីសម្រេចកំណត់កម្[...]

ក្រសួងសុខាភិបាលបង្ហាញអំពីវិធីព្យាបាល ការបង្ការកូវីដ១៩ដោយព្យាបាលនៅតាមផ្ទះ

លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x