loader

អន្តរជាតិបន្តដាក់សម្ពាធឱ្យបក្សកាន់អំណាចទាញប្រជាធិបតេយ្យត្រឡប់ក្រោយវិញតែបក្សនេះមិនស្វាគមន៍ឡើយ

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ  សម្ពាធរបស់សហគមន៍អន្តរជាតិបានដាក់មកលើបក្សកាន់អំណាច ឃើញថាបានធ្លាក់ចុះបន្តបន្ទាប់។ កាលពីថ្ងៃទី២០មីនា ក្រុមបញ្ជាទិញវាយនភ័ណ្ឌពីកម្ពុជាចំនួន ២០០ដោយតំណាងក្រុមចំនួន៦បានផ្ញើលិខិតចំហរមកកាន់ ប្រមុខដឹកនាំឱ្យកម្ពុជា ដោយទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស និងស្នើឱ្យទម្លាក់ចោលបទចោទ លើសកម្មជនកម្មករនិងសិទ្ធិមនុស្សទាំងអស់​ហើយត្រូវ​ច្បាប់អន្តរជាតិជាចម្បង។  មិនដល់មួយថ្ងៃផង ប្រទេសចំនួន ៤៥ នៅឯក្រុមប្រឹក្សាសិទិ្ធមនុស្ស អង្គការសហប្រជាជាតិបានក៏បានទាមទារឱ្យកម្ពុជានាំលទិ្ធប្រជាធិបតេយ្យត្រឡប់មកវិញ ដោយបើកផ្លូវឱ្យបក្សសង្រ្គោះបានចូលរួមការបោះឆ្នោត ដោះលែងលោកកឹមសុខា និងអ្នកទោសមនសិការទាំងអស់ដែលកំពុងឃុំខ្លួន។

តែបែបនេះក្ដី អ្នកនាំពាក្យ បក្សកាន់អំណាច ថារឿងរ៉ាវទាំងអស់នេះ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈ គឺបានដោះស្រាយរួចរាល់ហើយ។

ស្តាប់សំឡេង លោក សេរីវឌ្ឍនៈ៖ 

រដ្ឋាភិបាលប្រទេសចំនួន៤៥ ដែលជួបប្រជុំគ្នានៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី២១មីនាបានទទូចឲ្យរដ្ឋាភិបាលកម្ពុជានិងបក្សកាន់អំណាច ងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញដោយព្រមានថា ការបោះឆ្នោតនាពេលខាងមុខ មិនអាចទទួលយកបាន បើគ្មានអតីតបក្សប្រឆាំងចូលរួម។

ក្នុងកិច្ចប្រជុំមួយនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីពុធ ទី ២១ ប្រទេសចំនួន៤៥ បានបង្ហាញក្ដីបារម្ភជាថ្មីអំពីស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នៅមុនការបោះឆ្នោតសភា ខាងមុខនេះ។ សេចក្ដីថ្លែងការណ៍រួមរបស់ប្រទេសទាំងនោះដែលធ្វើឡើងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៣៧  បានលើកឡើងអំពីការរំលាយគណបក្ស

សង្គ្រោះជាតិ ការបន្ដឃុំខ្លួនលោក កឹម សុខា ការហាមឃាត់មិនឲ្យអតីតមន្ដ្រីបក្សប្រឆាំង១១៨រូបធ្វើនយោបាយ ការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានឯករាជ្យ។​

តាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមនេះ បានទាមទារអោយដោះ លែងលោក កឹម សុខា ជាបន្ទាន់ ដោយហៅការចាប់ខ្លួននោះថា ធ្វើឡើងដោយបំពានច្បាប់ ។

ប្រទេសទាំង៤៥ នេះ ក៏ជំរុញឲ្យរដ្ឋាភិបាលផ្ដល់សិទ្ធិជាតំណាងរាស្ដ្រស្របច្បាប់ដល់អតីតមន្ដ្រីបក្សប្រឆាំង និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ​ចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាឆ្នាំ២០១៨នេះ។

ទោះជាយ៉ាងណា អ្នកនាំពាក្យ បក្សកាន់អំណាច បានហៅសេចក្ដីថ្លែងការណ៍រួមរបស់ប្រទេសទាំងនេះ ថា ជាការជ្រៀតជ្រែកនិងព្យាយាមប្រើឥទ្ធិពលមកលើកម្ពុជា ជារដ្ឋអធិបតេយ្យ។

ក្នុងបទសម្ភាសខ្លីមួយជាមួយ វិទ្យុស្ត្រី នៅថ្ងៃទី ២៣ មីនានេះ លោក សុខ ឥសាន មានប្រសាសន៍ថា រឿងរ៉ាវទាំងអស់នេះ គឺ លោក ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជិវៈ បានធ្វើការដោះស្រាយរួចទៅហើយ មិនដូចសារព័ត៌មានមួយចំនួន ដែលផ្សាយលំអៀងនោះទេ។

សំឡេង លោក សុខឥសាន៖ 

ស្របពេលដែលក្រុមប្រទេសទាំងនេះ ចេញសេចក្ដីថ្លែងការណ៍ទាមទារអោយ កម្ពុជា ទាញប្រជាធិបតេយ្យ ត្រឡប់ក្រោយ មករកផ្លូវត្រូវវិញ លោក ណី សំអុល ឯកអគ្គ​រដ្ឋទូត​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ កាលពីថ្ងៃពុធ ទី២១មីនា ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​មួយដែរដោយ ច្រាន​ចោល​សេចក្ដី​ថ្លែងការណ៍​នេះ។

​លោក ណី សំអុល បានបញ្ជាក់ថា កម្ពុជា​មិន​អាច​ទទួល​យក​បាន​ទេ របៀប​វារៈ​ដែល​ត្រូវ​បាន​កំណត់​រួច​ហើយ ។

លោក និយាយក្នុងសេចក្ដីថ្លែងការណ៍ថា គេមិនគួរលើកយកបញ្ហាកម្ពុជាមកពិភាក្សានោះទេ ដែលអះអាងថា បញ្ហារបស់កម្ពុជា គឺស្ថិតនៅក្នុងរបៀបវារៈទី១០។

ជាការកត់សម្គាល់ ការទម្លាក់សម្ពាធរបស់សហគមន៍អន្តរជាតិ៤៤ប្រទេសទៅលើបក្សកាន់អំណាច​​នៅកម្ពុជាដែលសុទ្ធតែប្រទេសនៅអឺរ៉ុបនេះ គឺជាលើកដំបូងហើយចាប់តាំងពីមានការរំលាយ គណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧។ ការដាក់សម្ពាធជាបន្តបន្ទាប់នេះ ចំពេល បក្សកាន់អំណាចនៅកម្ពុជា ប្រកាសថា ទោះគ្មានសហគមន៍អន្តរជាតិ គាំទ្រការបោះឆ្នោតសភាខែកក្កដានិងទោះជាគ្មាន អតីតគណបក្សសង្រ្គោះជាតិចូលរួមក៏ដោយ ក៏ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក។ សម្ដេចហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្មីៗនេះបានថ្លែងថាប្រជាជនកម្ពុជា ជាពិសេស អ្នកគាំទ្រ បក្សប្រជាជនរបស់សម្ដេចនឹងចេញបោះឆ្នោតហើយបោះឆ្នោតតាមឆន្ទៈរបស់ខ្លួនទៀតផង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ទីប្រឹក្សាសម្ដេច ហ៊ុន សែន​ថាលោក សម រង្ស៊ី ដើរតាមនយោបាយអាមេរិក បំផ្លាញកម្ពុជាលំនាំដូចលោក កឹម សុខា

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាយករដ្ឋម[...]

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ ឯក​អគ្គរដ្ឋ​ទូត​ថ្មីសហរដ្ឋអាមេរិក​​ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត