en     km
en     km

UN អំពាវនាវរកថវិកា២ពាន់៦រយលានដុល្លារដើម្បីជួយប្រជាជនយ៉េមេន

Share

អង្គការសហប្រជាតិបានអំពាវនាវរកថវិកាជំនួយ ២ពាន់ ៦រយលានដុល្លារអាមេរិក ដើម្បីជួយប្រជាជនប្រទេសយ៉េមេនដែលជួបវិបត្តិទុរភក្សដោយសារប្រទេសនៅអាហ្វ្រិកមួយនេះ ហែកហួរដោយសារសង្រ្គាមស៊ីវិល។

តាមបណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW ការអំពាវនាវរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងវេទិកាមួយដែលរៀបចំដោយប្រទេសស្វីស និងស៊ុយអ៊ែត កាលពីថ្ងៃអង្គារទី៣មេសា។

លោក Antonio Guterres បាននិយាយថា វិបត្តិមនុស្សធម៌នៅប្រទេសយ៉េមេនមានស្ថានភាពអាក្រក់បំផុតបើធៀបនឹងប្រទេសផ្សេងៗទៀត។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ពលរដ្ឋប្រទេសយេម៉ែន ជាង២២លាននាក់ ត្រូវការជំនួយជាបន្ទាន់។ លោកអគ្គលេខាធិការបានអោយដឹងថា ស្ថានភាពកុមារមានភាពអាក្រក់បំផុតដែលពួកគេរស់នៅដោយគ្មានបាយទទួលទានឡើយ ហើយពួកគេជាង ២លាននាក់ មិនមានលទ្ធភាពទៅសាលារៀន។

តាមប្រភពរបស់DW  ប្រទេសអារ៉ាប់រួមបានសន្យាផ្ដល់ជំនួយ ៩៣០លានដុល្លារអាមេរិកដល់ប្រទេសក្រីក្រមួយនេះ៕

Share

Image
Image
Image