loader

UN ៖ ករណីសហគមន៏ រ៉ូ ហ៊ីងយ៉ា ជាបទឧក្រិដ្ឋប្រឆំាងមនុស្សជាតិ

មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បាននិយាយនៅថ្ងៃពុធ ទី ០៦ ធ្នូ នេះថា សោកនាដកម្ម របស់សហ គមន៏​ម៉ូស្លីម រ៉ូ ហ៊ីងយ៉ា ដែលប្រព្រឹត្តដោយពួកយោធា គឺមានភាពឃោរឃៅ ដែលជាបទឧក្រិដ្ឋមួយ ប្រឈមមុខនឹងឧក្រិដ្ឋកម្មប្រឆំាងនឹងមនុស្សជាតិ​ និងប្រល័យពូជសាសន៏។

លោក Marzuki Darusman ដែលជាប្រធានបេសកកម្មស្វែងរកការពិត អំពីប្រទេសភូមា បាននិយាយថាឧក្រិដ្ឋម្មទៅលើសហគមន៏ រ៉ូ ហ៊ីង យ៉ា មានច្រើនរូបភាពក្នុងនោះ មានទំាងការធ្វើទារុណកម្ម ការដុតមនុស្សទំាងរស់ និងការចាប់រំលោភក្មេងស្រីទៀតផង។ អំពើទំាងនេះគឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ។

មកដល់ពេលនេះក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមាន៤៧សមាគមបានអនុម័តនៅសេចក្តីសម្រេចមួយ ដោយចាត់ទុក ហិង្សាទៅលើជាតិសាសន៏ រ៉ូ ហ៊ីងយ៉ា ភូមា គឺចាប់តំាងពីខែសីហា មកនោះ គឺជាអំពើបង្ក្រាបយ៉ាងឃោរឃៅ ទៅលើជាតិសាសន៏មួយ។ ចាប់តំាងពីអំពើហិង្សាផ្ទុះទ្បើងតំាងពីខែសីហា មកសហគមន៏រ៉ូ ហ៊ីងយ៉ាង ជាង ៦២ម៉ឺននាក់បានរត់ទៅនៅជំរុំមួយចំនួននៅប្រទេសបង់ក្លាដេស។ ស្របពេលនេះដែរប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Zeid Ra’ad al-Hussein ក៏បានចាត់ទុកថាអំពើហឹង្សាលើជាតិសាសន៏រ៉ូ ហ៊ីងយ៉ាង នោះពិតជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៏។ ពួកយោធាភូមា ត្រូវបានចោទពីបទ ឧក្រិដ្ឋទៅលើសហគមន៏ រ៉ូ ហ៊ីងយ៉ា ដោយសារពួកគេបានវាយចូលតំបន់នោះដុតបំផ្លាញលំនៅឋានអ្នកស្រុករាប់រយខ្នង៕AP

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

គុយវ៉ែត៖ស្រ្តីហ្វីលីពីនបម្រើតាមផ្ទះសម្រុកមកប្រទេសវិញបន្ទាប់ពីស្ត្រីម្នាក់ត្រូវម្ចាស់ផ្ទះសម្លាប់ដាក់ក្នុទូទឹកកក

ទីក្រុងម៉ានីល៖ បន្ទាប់ពីឃាតកម្មមួយនៅប្រទេសគុយ[...]

ហ្វីលីពីន៖ស្ត្រីបម្រើតាមផ្ទះម្នាក់ស្លាប់ដោយសារម្ចាស់ផ្ទះចាប់ញាត់ដាក់ក្នុងទូទឹកកក

សាកសពស្ត្រីជនជាតិហ្វីលីពីន ម្នាក់​ដែលជាកម្មករ[...]

អតីតនាយករដ្ឋមន្ត្រីហ្សិមបាវ៉េទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំ

លោក Morgan Tsvangirai ដែលជាមេដឹកនាំគណបក្ស និង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត