en     km
en     km

UN​ បន្ថែម​ទណ្ឌកម្ម​មួយទៀត​ ប្រឆាំង​កូរ៉េ​ខាងជើង​ តាម​សំណើ​របស់​អា​មេ​រិ​ក​

Share

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​មួយ​ករណី​ទៀត​ ប្រឆាំង​របប​ទីក្រុង​ព្យុ​ង​យ៉ាង​ ដោយ​ចុះបញ្ជី​ឈ្មោះ​នាវា​ចំនួន​ ២៧​និង​ ក្រុមហ៊ុន​ចំនួន​២១​ នៅ​ក្នុង​លក្ខខណ្ឌ​ នៃ​ការ​តាមដាន​ រឹបអូស​ បើ​នាវា​ និង​ក្រុមហ៊ុន​ទាំងនោះ​ បន្ត​លួច​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង​បន្ដ​ទៀត​។​

​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ធ្វើ​ឡើង​តាម​សំណើ​របស់​អា​មេ​រិ​ក​ដែល​បាន​ស្នើ​កាលពី​ខែកុម្ភៈ​។​ សហរដ្ឋអាមេរិក​ បាន​លើក​ឡើង​ថា​ នាវា​និង​ក្រុមហ៊ុន​ទាំងនេះ​ បាន​លួច​ ដឹង​ស្បៀង​និង​ ប្រេងឥន្ធនៈ​ ចូល​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​ ដែល​ជា​ការ​រំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​សូម​ជម្រាប​ថា​ នេះ​ជា​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​លើក​ចុង​ក្រោយ​ ប្រឆាំង​របប​ក្រុង​ព្យុ​ង​យ៉ាង​ ដែល​ជា​ប្រទេស​ ធ្វើ​ឱ្យ​ពិភពលោក​ភ័យ​ខ្លាច​ ដោយសារ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​។​ ឯកអគ្គរដ្ឋទូត​ អា​មេ​រិ​ក​ ប្រចាំ​អង្គការសហប្រជាជាតិ​ លោកស្រី​ Nikki​ Haley​ បាន​និយាយ​ថា​ វិធានការ​ចុង​ក្រោយ​នេះ​ គឺជា​ការ​ បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា​ សហគមន៍​អន្តរជាតិ​ បាន​រួបរួម​គ្នា​ដាក់​សម្ពាធ​ទៅ​លើ​របប​ក្រុង​ព្យុ​ង​យ៉ាង​។​

​តាម​ BBC​ ក្រុមហ៊ុន​ដែល​ នៅ​បន្ត​លួច​ មាន​ទំនាក់ទំនង​ ពាណិជ្ជកម្ម​ជាមួយ​ កូរ៉េ​ខាងជើង​ មាន​ក្រុម​ ហ៊ុន​ ប្រទេស​ចិន​ ក្រុង​ហុងកុង​ កោះ​តៃវ៉ាន់​ ប្រទេស​ប៉ា​ណា​ម៉ា​ និង​ប្រទេស​សិង្ហ​បុរី​៕​

Share

Image
Image
Image