en     km
en     km

UN​ទាមទារ​ឱ្យ​ឥណ្ឌូ​នេ​ស៊ី​ បញ្ឈប់​ជា​បន្ទាន់​ ប្រហារជីវិត​អ្នកទោស​១៤​នាក់​ ករណី​គ្រឿងញៀន​

Share

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ប្រកាស​ថា​ នឹង​ប្រហារ​ជី​វិវិត​មនុស្ស​ ១៤​នាក់​ ពាក់ព័ន្ធ​ការ​រត់ពន្ធ​គ្រឿងញៀន​ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ដែល​នាំ​ឱ្យ​ស្នងការ​សិ​ទិ្ធ​មនុស្ស​ អង្គការសហប្រជាជាតិ​ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ហើយ​ទាមទារ​ឱ្យ​ទម្លាក់​ចោល​ជា​បន្ទាន់​។​

រូបភាព៖ BBC
រូបភាព៖ BBC

អគ្គ​រដ្ឋ​អាជ្ញា​ Muhammad​ Prasetyo​ នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ និយាយ​ថា​ មនុស្ស​១៤​នាក់​នេះ​បានឱ្យ​ស្ថិត​នៅ​ក្នុង​ ស្ថានភាព​ រស់នៅ​តែឯង​ហើយ​ តាំងពី​ថ្ងៃ​សៅ​រិ៍​ស​ប្ដា​ហ៍​មុន​ ហើយ​រង់ចាំ​ការនាំ​ទៅ​កន្លែង​ពិឃាដ​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​ទី​ ២៩​កក្កដា​នេះ​។

​លោក​  Zeid​ Ra'ad​ al-Hussein​ ស្នងការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ បាន​និយាយ​ថា​ ការ​ជំរុំ​ជំ​ម្រះ​ក្ដី​ លើ​អ្នកទោស​ទាំងនោះ​ មិន​គួរ​ធ្វើ​ឡើង​នោះ​ទេ​ ដែល​ករណី​នេះ​ ឥណ្ឌូ​នេ​ស៊ី​ គួរ​រក​ វិធាន​ច្បាប់​ថ្មី​មក​ជំនួស​វិញ​។

​ឥណ្ឌូ​នេ​ស៊ី​ត្រូវ​បាន​គេ​រាប់​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត​ ដែល​នៅ​តែ​ មានច្បាប់​កាត់ទោស​អ្នករត់ពន្ធ​គ្រឿងញៀន​ ដោយ​ប្រហារជីវិត​។​ ប្រទេស​នៅ​អាស៊ី​ ដែល​កំណត់​ទោស​ ប្រហារជីវិត​ មាន​ វៀតណាម​ សិង្ហ​បុរី​  ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ចិន​៕​ប្រភព៖ BBC

Share

Image
Image
Image