លោក Scott Morrison នឹង ក្លាយជានាយករដ្ឋមន្ត្រី ថ្មីនៃប្រទេសអូស្ត្រាលី បន្ទាប់ពីលោក បានប្រកួតឈ្នះ បេក្ខជន២រូបទៀតដោយការបោះឆ្នោតដ៏តានតឹងនៅក្នុងបក្សប្រជាធិបតេយ្យ ដែលមានការប្រកួតប្រជាប្រិយភាពគ្នារយៈពេលបីថ្ងៃ។
លោកនាយករដ្ឋមន្ត្រីកាន់តំណែង Malcolm Turnbull បានបាត់បង់ ការគាំទ្រក្នុងបក្សដែលធ្វើអោយមានការផ្ទៀងផ្ទាត់ភាពជាមេដឹកនាំឡើងវិញ។
លោក Scott Morrison បានប្រកួតឈ្នះ បេក្ខជន២រូបទៀតគឺរដ្ឋមន្ត្រីការបរទេសលោកស្រី Julie Bishop. និងរដ្ឋមន្ត្រីមហាផ្ទៃ Peter Dutton ដែលនាំអោយ Morrison មានឱកាសធ្វើជានាយករដ្ឋមន្ត្រីលើកទី៦ នៅក្នុងរយៈពេលមិនដល់១០ឆ្នាំ។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia សំឡេងឆ្នោតគាំទ្រ លោកMorrison មាន៤៥-៤០ លើ លោកPeter Dutton ៕
Post Views: 314