loader

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​៥​ខែវិច្ឆិកា​កើតឡើង​១០​លើក​ស្លាប់​៤​នាក់​ របួស​១៦​នាក់​

ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១០​លើក​ បណ្តាល​ឲ្យ​ស្លាប់​ ៤​នាក់​ របួសធ្ងន់​ស្រាល​១៦​នាក់​(​ស្រី​៣​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៧​នាក់​(​យប់​១​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ​១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៦​គ្រឿង​។

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ល្បឿន,​ មិន​គោរព​សិទ្ធិ,​ ប្រជែង​ ,មិន​ប្រកាន់​ស្តាំ​ ç​ ស្រវឹង​ និងងងុយគេងពេលបើកបរ។​

តាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គស្នងការរដ្ឋាននគរបាលជាតិដដែលនេះ ​​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល ​៥​ថ្ងៃ​ នៃខែ ​វិ​ចិ្ឆ​កាឆ្នាំ​ ២០១៨​នេះ បានកើតឡើង​ចំនួន​ ៤៧​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ២៣​នាក់​ របួស​សរុប​ ៧៤​នាក់​ របួសធ្ងន់​ ៤៧​នាក់​ របួសស្រាល​ ២៧​នាក់​ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋច្បារអំពៅ ៨ គ្រួសារបារម្ភបាត់ដីធ្លី ខណៈក្រុមហ៊ុនផានអ៊ីម៉ិចបន្តបូមខ្សាច់ចាក់លើដីទំនាស់

ភ្នំពេញ៖ លោក រៀល ណារិទ្ធិ តំណាងប្រជាពលរដ្ឋ នៅ[...]

អ្នកភូមិបញ្ជូនទៅសង្រ្គោះបន្ទាន់សង្ស័យពុលក្តាមត្រាំ

ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃ សុក្រ ម្សិលមិញ អ្[...]

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត