en     km
en     km

ទស្សនៈ និង គតិ ល្អៗ សម្រាប់អ្នកចង់បង្កើតជំនួញខ្នាតតូច ឬ មធ្យមដំបូង

Share

ក្រុងភ្នំពេញ៖ សហគ្រិនថ្មីថ្មោង តែងសម្លឹងមើលឱកាសក្នុងការបើកអាជីវកម្មពីថ្នាក់ដំបូងហើយ កត្តានេះធ្វើអោយអាជីវកម្មខ្លះជោគជ័យ ខ្លះក៏ត្រូវទៀត បរាជ័យទៅវិញ។ គេសង្កេតឃើញថា អាជីវកម្មមួយចំនួនហាក់បរាជ័យ ដួល ងើបមុខមិនរួច និង ត្រូវបិទទ្វារបន្ទាប់ពី យីហោរល្បីៗចូលមក គួបផ្សំនិងការនិយមចូលចិត្តរបស់អតិថិជន និង ការចង់បានរបស់មួយដែលមានគុណភាព អនាម័យជាដើម។

ការណ៍នេះ អ្នកដែលទើបនឹងចាប់ផ្តើមអាជីវកម្មដំបូង បានចោទជាសំណួរថា តើធ្វើយ៉ាងណាទើបជ្រើសអាជីវរើស កម្មណាមួយ ហើយរក្សាជីវិតបាននៅក្នុងបរិបទប្រកួតប្រជែងទីផ្សារមួយបានជោគជ័យ។

ចាប់តាំងពីលំហូរបច្ចេកវិទ្យា ហូរចូលមក គេសង្កេតឃើញអតិថិជនហាក់ងាកមកចាប់អារម្មណ៍យីហោរល្បីៗ ដោយសារកត្តា ធានានិងទុកចិត្តបានពីរបស់របរ ដែលពួកគេជាវយកទៅ ទាំងគុណភាព និង បរិមាណ។

សហគ្រិនដែលកំពុងសម្លឹងស្វែងរកឱកាស ក្នុងការបង្កើតអាជីវកម្មថ្មី បានដាក់ជាសំនួរសួរថា តើខ្លួនគួរធ្វើអ្វីខ្លះ ទើបបង្កើតអាជីវកម្មមួយឲ្យជោគជ័យ និង មានស្ថិរភាព ។

គតិ និង គំនិត រកស៊ីសម្រាប់អ្នកថ្មីថ្មោងក្នុងការបើកអាជីវកម្ម ពី លោក លី កាស៊ីង មហាសេដ្ឋីចិន បានបង្ហើបថា អាជីវកម្មដែលអាចរស់បានយូរ គឺជា អាជីវកម្មណាដែលដំបូងគេ គឺជាអាជីវកម្មណាដែល ៥០ ឆ្នាំ​ទៀត មនុស្សមិននឿយហត់នឹងត្រូវការ ជាអាជីវកម្ម ងាយស្រួលពង្រីក និង ងាយស្រួលលក់សិទ្ធសម្រាប់ថ្ងៃអនាគត។

វិទ្យុស្រ្តីសូមលើកយកឧទាហរណ៍ គម្រូអាជីវកម្មខ្នាតតូចមួយចំនួន ហើយពង្រីកខ្លួនក្លាយជាអាជីវកម្មខ្នាតធំ ដោយកើតចេញពីចំណុចទាំង ៣ នេះ៖

  • អាជីវកម្មដែលពុំធ្លាប់មាន ឬ អាជីវកម្មដំបូងគេ

អាជីវកម្មដែលអាចឈរជើងប្រកួតនៅលើទីផ្សារបាន គឺជាអាជីវកម្មមួយដែលមានលក្ខណៈពិសេស មិនមានអ្នកធ្វើដូច ហើយជាអាជីវកម្មដែលអតិថិជនត្រូវការមិនរីងស្ងួត។ ជាឧទាហរណ៍ សេដ្ឋីវ័យក្មេងបំផុតមួយរបស់ថៃ គឺលោក Itthipat Peeradechapan ឬ Top ជាឈ្មោះហៅក្រៅរបស់ស្ថាបនិកថៅកែណយ លោកគឺជាអតីតនិសិ្សតរៀនបានត្រឹមឆ្នាំទី១ តែត្រូវរត់ចោលសាលា។ មិនបានមួយឆ្នាំផង នៅអាយុ១៩ឆ្នាំ Tob អាចរកចំណូលបានពីអាជីវកម្មទី១របស់គាត់គឺលក់គ្រាប់ កៅឡាក់ លីង បានរហូតដល់ជិត៩ម៉ឹនដុល្លារក្នុងមួយខែ។
អាជីវកម្មទី១ របស់គាត់ ចាប់ផ្តើម ជាមួយដើមទុនតែ ៧២០០ដុល្លារប៉ុណ្ណោះ ដោយចាប់ផ្តើមនៅក្នុងផ្សារមួយនៅបាងកក។ ហាងគាត់ត្រូវបិទទ្វារ ព្រោះថា ការដែលលក់គ្រាប់កៅឡាក់លីង គឺជាអាជីវកម្មដែលមានស្រាប់នៅក្នុងទីផ្សារ ការប្រកួតប្រជែងបានធ្វើឲ្យអាជីវកម្មនេះ ដួលទៅវិញ នៅពេលដែលលោកមានវ័យ ១៩ ឆ្នាំ។  
បរាជ័យក្នុងអាជីវកម្មទី ១ យុវជនចិត្តធំម្នាក់នេះ មិនបញ្ឈប់ក្តីស្រមៃរបស់ខ្លួនទេ Top បានប្រថុយខ្លួននឹងអាជីវកម្មទី ២ របស់ខ្លួន ដោយចំណាយដើមទុន ឡានមួយគ្រឿងរបស់ខ្លួន ​ដោយបែកគំនិតលក់ សារាយ ដែលនាំចូលពីខេត្ត រ៉ាយង ប្រទេសថៃ ផ្សំគ្រឿង លក់នៅតាមបណ្តារផ្សារទំនើប។

មេរៀនដ៏សំខាន់ពីការបើកអាជីវកម្មខ្នាតតូចដំបូងរបស់Top នេះ រកអោយឃើញរបស់ដែលគេពុំទាន់មាន។

 Top បានចែកចាយបង្កើតជាកញ្ចប់សារាយ ថៅកែណយលក់ តាមបណ្តាម៉ាត 7 eleven វាយលុកទីផ្សារថៃ តាមរយៈការលក់ ចែកចាយពាសពេញប្រទេស ទើបធ្វើឲ្យអាជីវកម្មរបស់ខ្លួនជោគជ័យដល់កំពូល។

សរុបមក អាជីវកម្មនេះគឺថ្មី មានលក្ខណៈពិសេស ព្រមទាំងគំនិតច្នៃប្រឌិតខ្ពស់ទើបធ្វើឲ្យយុវជន វ័យ ២១ ឆ្នាំ​ក្លាយជាសេដ្ឋីប្រាក់ពាន់លានបាត ហើយនាំចេញសារាយរបស់ខ្លួនលក់ជុំវិញពិភពលោក។

  • អាជីវកម្មជោគជ័យពឹងផ្អែកលើចំណង់ចំណូលចិត្ត

សហគ្រិន ដែលមានបំណងចង់បើកអាជីវកម្មដំបូង គួរស្វែងយល់ពីអ្វីដែលខ្លួនស្រលាញ់។ ជាក់ស្តែង យើងមិនអាចបង្ខំខ្លួនឯង ឲ្យបើកអាជីវកម្មណាដែលខ្លួន មិនមានជំនាញនោះទេ ព្រោះវាមានហានិភ័យខ្ពស់។ ឧទាហរណ៍ជាក់ស្តែង លោក Bill Gates យល់ឃើញថាកុំព្យូទ័រនឹងធ្វើការផ្លាស់ប្តូរពិភពលោកនៅពេលខាងមុខដ៏ខ្លី ហេតុនេះហើយគាត់បានបង្ហាញនិងបន្តចំណង់ចំណូលចិត្តផ្នែកកុំព្យូទ័រដែលគាត់មានតាំងពីក្មេង។ គាត់បានរកឃើញនូវអ្វីដែលគាត់ចូលចិត្ត និងមិនដែលនឿយណាយនឹងធ្វើវានោះឡើយ។ ទីបំផុត​នៅឆ្នាំ ១៩៨៥ លោក ប៊ីល ហ្កេត ក្លាយជាមហាសេដ្ឋី ពាន់លានដុល្លារ ដោយសារតែចំណង់ចំណូលចិត្តរបស់ខ្លួន។

  • រៀនសូត្រពីបុគ្គលបរាជ័យ

សហគ្រិន និង សហគ្រិនថ្មីថ្មោងមួយចំនួនតែងមើលរំលង អ្នកបរាជ័យក្នុងមុខជំនួញទៅវិញ។ ក្នុងទិដ្ឋភាពជាក់ស្តែង ការរកស៊ី វាមិនដូចអ្វីដែលអ្នករំពឹងទុកទាំងស្រុងនោះឡើយ មានឧបសគ្គជាច្រើននៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ពួកគេដែលបុគ្គលជោគជ័យទាំងនោះមិនប្រាប់រៀបរាប់ប្រាប់អ្នក ឬគ្មានពេលគ្រប់គ្រាន់ក្នុងការបរិយាយជាដើម។ ប៉ុន្តែ បើសង្កេតឲ្យម៉ត់ចត់ បុគ្គលដែលធ្លាប់បរាជ័យទៅវិញទេ ដែលសំបូរគំនិត និងការចែករំលែកបទពិសោធន៍។

សរុបជារួម សហគ្រិន និង ដែលចង់បង្កើតអាជីវកម្មខ្នាតតូចឬមធ្យម ត្រូវមើលឲ្យធ្លុះស្ថានការណ៍ បង្កើតអាជីវកម្មណាមួយដែលខ្លួនពូកែ និងស្វែងរកអ្វីដែលថ្មីៗ ព្រោះរបស់ដែលថ្មីសុទ្ធតែទាញចំណាប់អារម្មណ៍អតិថិជន មកសាកល្បង។ អាជីវកម្មទាំងនោះត្រូវផ្តោតលើកត្តា ៤ យ៉ាង គឺ ផលិតផល ទីតាំង តម្លៃសមរម្យ និង ការបង្កើតកិត្តិនាមផលិតផលរបស់ខ្លួន៕

 

Share

Image
Image
Image